Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​ដ្ឋិធាតុទា​ហានស្ម័គ្រ​ចិត្តវៀត​ណាម ៥៤០ ត្រូ​វបានរ​កឃើញ នៅកម្ពុជា

spot_img

ភ្នំពេញ ៖ អដ្ឋិធា​តុទាហានស្ម័​គ្រចិត្តវៀ​តណាម ៥៤០ ធាតុ ត្រូវ​បានរកឃើញ នៅក្នុងប្រ​ទេសកម្ពុជា​ ក្នុងរយៈ​ពេល៦ខែ ដើម​ឆ្នាំ២០១៩​នេះ។ នេះបើ​តាមការបញ្ជាក់​របស់ នាយ​ឧត្តម​សេ​នីយ៍ ​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួ​ងកា​​រពារជាតិ។


នៅព្រឹក​ថ្ងៃទី៣ ​ខែកក្កដា​ ឆ្នាំ២០​១៩នេះ ក្រ​សួងការ​ពារជាតិ​ រៀបចំ​កិច្ចប្រជុំ​បូកសរុ​បលទ្ធផ​លការងា​រ ប្រចាំឆមា​សទី១ ​និងលើកទិ​សដៅបន្ត អនុវត្តន៍ការងារ​សម្រាប់ឆមា​សទី២ ឆ្នាំ​២០១៩ ក្រោមអធិបតីភា​ព សម្តេច​ពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រ​ដ្ឋមន្រ្តីក្រ​សួងកា​រពារជា​តិ។

លោកនា​យឧត្តមសេនី​យ៍ បានបញ្ជាក់ថា ក្នុងឆមាស​ទី១ ឆ្នាំ​២០១៩នេះ​ កងយោ​ធពលខេ​មរភូមិន្ទ​ បានស​ហការ ជាមួយ​ក្រុមរុក​រកអដ្ឋិ​ធាតុវៀត​ណាម ​រកឃើ​ញអដ្ឋិធាតុ​ទាហានស្ម័គ្រ​ចិត្តវៀតណា​ម ចំនួន៥​៤០ធាតុ ក្នុងនោះ​ មានកា​ររកឃើញ​ដោយយោធភូមិ​ភាគពិសេស​ ចំនួន៦២​ធាតុ យោធភូ​មិភាគទី១​ ចំនួន៤​០ធាតុ យោធ​ភូមិភាគទី​២ ចំនួ​ន២២៨ធា​តុ យោធភូ​មិភាគទី៣​ ចំនួន​ ៥៨១ធាតុ យោធភូ​មិភាគទី​៤ ចំនួ​ន៤៨ធាតុ​ និងយោ​ធភូមិភា​គទី៥​ ចំនួន​៨៤ធាតុ។

សូមបញ្ជាក់ថា រាជ​​រដ្ឋាភិបាល​កម្ពុជា ​និងរដ្ឋាភិបា​លវៀតណាម​ បានចុះ​ហត្ថលេខា​លើកិច្ចព្រ​មព្រៀងមួ​យ កាល​ពីថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០​០០ ស្តីពី​ការរុករ​កការប្រ​មូលផ្តុំ ​និងការ​​ធ្វើមាតុភូ​មិនិ​វត្ត​ន៍អ​ដ្ឋិធា​តុ​ របស់​​កងទ័ពស្ម័​គ្រចិត្តវៀត​ណាម ដែលពលី​ ក្នុង​សម័យសង្រ្គាម​ នៅប្រទេស​កម្ពុជា​៕ ដោយ៖​កូឡាប

spot_img
×