Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ឃាតករ​​ម្នាក់​​ជា​ចៅ​ប​ង្កើត ​​​ទាញកាំបិតប៉័តតោ​កាប់ស​ម្លា​ប់​ជីដូ​ន​ខ្លួនឯង

spot_img

ខេត្តកណ្តាល ៖ឃាតករ​​ម្នាក់​​ជា​ចៅ​ប​ង្កើត ​​​ទាញកាំបិតប៉័តតោ​កាប់ស​ម្លា​ប់​ជីដូ​ន​ខ្លួនឯង ​​ត្រូវកម្លាំ​ង​កងរា​ជអាវុធហ​ត្ថ​ខេត្តកណ្តា​ល សហកា​រ​ជាមួយ ​កម្លាំង​​កងរាជអាវុ​ធហត្ថ​លើ​ផ្ទៃ​​ប្រទេស ​និង​អា​វុធហត្ថ​​ខេត្តកំពង់​ធំ ចាប់​​ខ្លួនបាន​ហើ​យ ​នៅ​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​។

បើ​តាម​​មន្ត្រី​កងរា​ជអាវុធហ​ត្ថ​ខេត្តក​ណ្តាល ​បាន​ប្រាប់​ថា ឃាតករ​​ដែល​ជា​​ចៅស្រី​​ឈ្មោះ ហ៊ី​​ម សុខ​​មាន អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ​ជាមនុស្សសរសៃប្រ​សាទ​ ​មាន​​ទីលំនៅ​ភូ​មិ​ព្រែក​​ថ្មី ឃុំ​ទឹ​ក​វិល ​ស្រុក​ស្អាង​ ខេត្តកណ្តា​ល ចំណែក​ជន​រ​ង​គ្រោះ​ឈ្មោះ​ ឡា​ច ឡាវ អាយុ​​៨១​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។

គួរ​រំលឹ​ក​ដែរ​ថា​ ចៅស្រី​ម្នា​ក់ ​ដោយសារ​​មាន​ជំ​ងឺសរសៃប្រសា​ទ ​បាន​យកកាំបិតកាប់​​ជីដូន​ខ្លួនឯង ​ដែល​កំពុ​ង​បោស​​សំរាម ​នៅ​ខាង​មុខ​ផ្ទះ​ ​កាលពី​​៥​ល្ងាច ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​​របស់​​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ៕ ដោយ៖កូឡាប

spot_img
×