Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍៤ចំណុច ដែល​​សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូន​កម្មករនិយោជិតនៅពេលសម្រាលកូន សម្រាប់ឆ្នាំ២០១៨

spot_img

ភ្នំពេញ៖​ ក្នុងឱកាសមុនឆ្លងឆ្នាំ២០១៧ឈានចូលឆ្នាំ២០១៨ ក្រសួងការងារបានប្រកាស អំពីការអត្ថប្រយោជន៍ចំនួន៤ចំណុចធំៗ ដែល​​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់ជូន​កម្មករ កម្មការិនី សម្រាប់ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព អំពីការផ្តល់សេវា មូលនិធិសមធម៌ សុខាភិបាល ដល់កម្មករនិយោជិត ក្រៅប្រព័ន្ធ និងការបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែមដល់ កម្មករនិយោជិត ជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលកូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹង ដល់កម្មករនិយោជិត និងអ្នកពាក់ព័ន្ធ ចំនួន៤ចំណុច ដូចជា ១)ការផ្តល់សេវាមូលនិធិ សមធម៌ សុខាភិបាល ២)ការបើកផ្តល់ប្រាក់ ឧបត្ថម្ភបន្ថែម ដល់កម្មករនិយោជិត ជាស្រ្តី ទាំងក្នុងនិងក្រៅប្រព័ន្ធ ពេលសម្រាលកូន ៣)ក្នុងករណីនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ម្ចាស់អាជីវកម្ម ខកខានមិនបានទៅចុះបញ្ជី នៅបេឡាជាតិសន្តិសុខសង្គម និង៤)ចំពោះការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។ដោយ៖កូឡាប

សេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖

  

 

spot_img
×