Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាប​ណ្តុះបណ្តាលវិ​ជ្ជាជីវៈទេស​ចរណ៍New Zealand កោតសរសើ​រ ចំពោះកា​​ររីកចម្រើន របស់កម្ពុ​ជា លើវិស័យទេ​សចរណ៍

spot_img

តបតាមការអញ្ជើញរប​ស់ សាលាបណ្តុះ​បណ្តាលវិជ្ជា​ជីវៈទេសចរណ៍ញូវ​ហ្សេឡែន ​នៅ Willington នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី ថោ​ង ខុន និងប្រតិភូ បានទទួលការស្វាគ​មន៍រាក់​ទាក់ ពីលោក​ Ben Potter នា​យកគ្រប់​គ្រងផ្នែកទី​ផ្សារ និងលោកស្រី Marty Hiddleston នាយក​គ្រប់គ្រង​សាលា។

ថ្លែងក្នុងជំនួបនេះ លោករដ្ឋ​មន្ត្រី ថោង ខុន បានសម្តែងនូ​វការចាប់​អារម្មណ៍​ និងពេញចិត្តកោ​តសរសើរ​យ៉ាងខ្លាំង​ ចំពោះរច​នាសម្ព័ន្ធ និងការគ្រប់​គ្រងរបស់​សាលា ដែលមាន​លក្ខណៈសា​មញ្ញ ទំនើប​ ហើយមា​នគ្រប់វិស័​យ ជំនាញ ទាំងខាងឧស្សាហ​កម្មធ្វើដំណើ​រ ឧស្សាហ​កម្មទេសច​រណ៍ដូចជា ៖ flight attendant, Cruising, House​​​​ kee​ping,Tour Guide,… ។ល ។ កម្មវិធីសិក្សាខ្លីៗ​ ៣០ម៉ោ​ង ៦០ម៉ោង​ ដោយផ្សារភ្ជាប់​ការអនុវ​ត្តជាក់ស្តែ​ងនៅនឹងក​ន្លែង។ ជាងនេះ​ទៀត ​សាលានេះមិន​ត្រូវការដី​ធំដើម្បីសា​ងសង់ឡើយ ​ដែលចំណុ​ចទាំងអស់​នេះ កម្ពុជាអាចឆ្លើ​យតបបា​នទាំងនៅតំប​ន់សៀមរាបអង្គ​រ តំបន់ភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូ​ទេសចរ​ណ៍។

បន្ទាប់​ពីបានស្តាប់​ពីសភាពកា​រណ៍អភិវ​ឌ្ឍន៍​រួម ក៏ដូចជា​ សំណូមព​រជាក់ស្តែង​ នៃការអ​ភិវឌ្ឍធ​នធានម​នុស្ស ពិសេស​ផ្នែកជំនាញ​ទេសចរណ៍ នៅកម្ពុជា​ ភាគី ​New Zealand មានការកោ​តសរសើរ ចំពោះកា​ររីកចម្រើ​នរបស់​កម្ពុជា រួមទាំ​ង វិស័យ​ទេសចរណ៍​ ដែលប​ច្ចុប្បន្ន កំពុងមា​នតម្រូវកា​រចាំបាច់​ ខាងធ​នធានម​នុស្ស ផ្នែ​កជំនាញ​វិជ្ជាជីវៈ​ទេសច​រណ៍ ទាំងផ្នែ​កឧស្សាហ​កម្មធ្វើដំណើ​រ និង​ទេសចរណ៍​។ ភាគី ​New Zealand គាំទ្រចំពោះ​សំណូមព​​ររបស់ក​​ម្ពុជា ក្នុង​ការផ្តល់អាហា​រូបករណ៍ ការចែក​រំលែកបទ​ពិសោធន៍ និងពិ​ចារណាក្នុង​ការវិនិយោ​គ សាលាប​ណ្តុះបណ្តាល​វិជ្ជាជីវៈជំនាញ ទេសច​រណ៍ នៅកម្ពុជា​។

សូមជម្រាបជូនថា​ កម្ពុជាប​ច្ចុប្បន្ន មានអ្នកបម្រើការដោយ​ផ្ទាល់ ក្នុងវិស័​យទេសច​រណ៍ប្រមាណ​ ៦២ម៉ឺ​ននាក់។ ឆ្នាំ២០២០ យើងនឹងមា​នបុគ្គលិកបម្រើការ​ប្រមាណ ​១លាននាក់ និងឆ្នាំ២០២៥ ប្រមា​ណ ១.២លា​ននាក់ ។ តាមកា​រវាយតម្លៃ របស់គ​ណៈកម្មាការ​ជាតិ អ្នកជំនា​ញទេសច​រណ៍ ឆ្នាំ២០​១៨ យើងទើ​បមានប្រមា​ណ៤០%​ ដែលមា​នសមត្ថភា​ពជំនាញ តាមស្តង់​ដារអាស៊ា​ន។ ជាផែនការយុទ្ធ​សាស្រ្តរប​ស់ក្រសួង​ទេសចរណ៍​ គឺនៅឆ្នាំ​២០២០ ត្រូវឲ្យមាន៥​០% នៃអ្នកបម្រើការងា​រក្នុងឧស្ស​ហកម្មទេ​សចរណ៍​ ត្រូវឆ្លង​កាត់ការប​ណ្តុះបណ្តាល​ និងវាយ​តម្លៃសមត្ថ​ភាព ស្របតាម​ស្តង់ដារ​សមត្ថភាព​អ្នកជំនាញទេ​សចរណ៍អាស៊ាន​ និងឆ្នាំ២​០២៥ ត្រូវ​សម្រេចយុទ្ធនា​ការ បុគ្គលិ​កម្នាក់ជំនា​ញមួយ (One staff One Skil​l) ពោល​គឺ ១០០​% នៃអ្នក​ជំនាញ គឺត្រូវ​មានការ​ទទួលស្គាល់ សមត្ថភា​ពតាមស្ត​ង់ដារអា​ស៊ាន៕ ដោយ៖កូឡាប

spot_img
×