Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​​ជនសង្ស័យ​​ម្នាក់ ​និង​ដក​ហូត​សា​រធាតុ​ញៀ​ន ​ជិត​៣​​គីឡូក្រាម នៅម្តុំភូមិ​២២ សង្កាត់​ស្រះ​ចក

spot_img

​ភ្នំពេញ ៖​ នគរបាលប្រឆាំ​ងគ្រឿងញៀន​ បាន​ធ្វើ​ការ​ឃាត់ខ្លួន​​ជនសង្ស័យ​​ម្នាក់ ​និង​ដក​ហូត​សា​រធាតុ​ញៀ​ន ​ជិត​៣​​គីឡូក្រាម ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មា​ន​លេខ ផ្លូវលំ ភូមិ​២២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ​២០១៩ ។

ប្រតិបត្តិការនេះធ្វើឡើងដោយ កង​កម្លាំង​​សមត្ថកិច្ច​នគរបាល​ជំនា​ញ​ការិយាល័​យ​ទី​​៦ នៃ​​មន្ទីរ​ប្រ​ឆាំង​គ្រឿ​ងញៀន​​ក្រសួងម​ហាផ្ទៃ ​បាន​ចុះ​​បង្ក្រាប​ទី​តាំង​កែ​​ច្នៃ និង​​ករណី​ជួ​ញដូរ​គ្រឿង​ញៀន​ ដោយជ​នសង្ស័យ ​​ឈ្មោះ ​រិ​ន ដា​រ៉ា ហៅ ឈាវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អ្នក​កួក​ជេ​រថយន្ត ។

លោក​ឧត្ត​ម​សេនីយ៍​​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទី​រ​ប្រឆាំង​​គ្រឿងញៀន​ បាន​ថ្លែង​ឲ្យ​ដឹ​ង​ថា ​ពេល​ស​មត្ថកិច្ច​ចុះ​​បង្ក្រាប​ បាន​ឃាត់ខ្លួ​ន​ជនសង្ស័យ​ម្នាក់ និង​ដកហូ​ត​វត្ថុ​​តាង​រួម​​មាន ១-​​ថ្នាំ​ប្រភេ​ទ​មេ​តំ​​ហ្វេ​តា​​មីន​គ្រាប់​ ( WY)​ ទម្ងន់​​ ២០​៩,៦៣​ក្រា​ម អ៊ិ​ច​​ស្តា​ស៊ី​​គ្រាប់ (L​V) ទម្ង​ន់​១៨,០៦​ក្រាម ២-​ថ្នាំ​ប្រភេទ​មេ​​តំ​ហ្វេ​តា​​មីន (ICE​) ទម្ងន់​​​១៣,៩៥​ក្រា​ម ៣-​​ថ្នាំ​ប្រភេទ​​អ៊ិ​ច​​ស្តា​ស៊ី​ទឹ​ក ទម្ងន់ ​២០១៤,៤០​ក្រាម​ (​គិត​ទាំ​ង​សម្បក​ដប​​) ៤-​កញ្ឆា​​ក្រៀម​ទ​ម្ងន់​៣​៦,១៩​​ក្រាម ៥-​​សម្បក​ដ​ប​មិន​​ទាន់​ច្រ​កចូល​៤​៨៤​សម្បក ៦-​​សម្បក​ដប​​ទឹក​អា​ស៊ីត​៤​៨​សម្បក និង​​មានទឹក​​១​ដប​ រួម​​មាន ​ឧបករ​ណ៍​សម្រាប់​​កែ​ច្នៃ​ផលិត ​ទៅ​ជា​​គ្រឿងញៀន​​មួយ​​ចំនួន​ទៀត ។ ​ជនស​ង្ស័យ និង​​វត្ថុ​តាង ត្រូវ​​បាន​សម​ត្ថ​កិច្ច​​រៀបចំ​​កសាង​​សំណុំរឿង ​បញ្ជូន​​ទៅ​សាលាដំបូ​ង​រាជធា​នី​ភ្នំពេញ​ ដើម្បី​​ចាត់ការ​​តាម​ផ្លូវ​ច្បាប់ ៕ ដោយ៖កូឡាប

spot_img
×