Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី រួចរាល់​ជា​ស្ថាពរ នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​កម្ពុជា​

spot_img

​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ៖ “​ក្នុង​ឆ្នាំ​២០១៩ នេះ កម្ពុជា​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី រួចរាល់​ជា​ស្ថាពរ នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​កម្ពុជា ក៏ដូចជា​ឆ្លើយតប​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន និង អនាគត នៃ​ពាណិជ្ជកម្ម​តំបន់ និង​ពិភពលោក ” នេះ​ជា​សុន្ទរកថា​គន្លឹះ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន​។​

​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ «​ត្រួតពិនិត្យ​ឡើងវិញ​ជាស​កល លើ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩»​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រ​ទស​ស្វី​ស ក្រោម​មូលបទ «​គាំទ្រ​ពិពិធ​កម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន តាមរយៈ​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​» ដោយមាន​គោលបំណង​ពិនិត្យមើល​ពី​របៀប​ដែល​ជំនួយ​ពាណិជ្ជកម្ម អាច​ទ្រទ្រង់​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​»​។

​ថ្លែង​នៅក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ​នាយក​មន្ត្រី​បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ​ដែលមាន​ខ្លឹម​សារៈសំខាន់ៗ​ថា​៖ សម្តេច​ពិតជា​រីករាយ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ជាពិសេស​ដើម្បី​ចែករំលែក​អំពី​បទពិសោធ​ន៍​របស់​កម្ពុជា​ក្នុងការ​រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម និង​ជោគជ័យ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក្រោយ​ពេលដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០៤ ព្រមទាំង​តួនាទី​របស់​កម្ពុជា​នាបច្ចុប្បន្ន និង​ទៅ​អនាគត​ក្នុងការ​ទ្រទ្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី និង ការបន្ត​រក្សា​មាគ៌ា​សេរីភាវូបនីយកម្ម ជាស​កល ។

​ជាមួយគ្នានេះដែរ​ក្នុងនាម​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កម្ពុជា​បាន​ខិតខំ​បំពេញ​នូវ​តួនាទី​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ តាមរយៈ​ការដាក់ចេញ និង​ការរៀបចំ​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​ច្បាប់ បទ​ប្បញ្ញត្តិ​ផ្សេងៗ និង​វិធាន​នានា ដើម្បី​ឱ្យមាន​អនុលោមភាព​ទាំងស្រុង​ជាមួយ​បទបញ្ញត្តិ​អន្តរជាតិ ជាពិសេស​ឱ្យ​ស្របតាម​ការសន្យា​រប​ស់​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។ ជាមួយនឹង​ការខិតខំ​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​របស់​អង្គការ​ញ​ណិ​ជ្ជ​កម្ម​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​-​ពហុបក្ស ខិតខំ​រក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម និង​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រកបដោយ ភាព​ប្រុងប្រយ័ត្ន តាមរយៈ​ការដាក់ចេញ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ទូលំទូលាយ​ជា​ឤ​ទិ៍ យុទ្ធសាស្ត្រ​ចតុកោណ ដែលជា​របៀបវារៈ​គោល​នយោបាយ​រួម​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង យុទ្ធសាស្ត្រ​តាម​វិស័យ​សំខាន់ៗ​ដទៃទៀត ។ នៅក្នុង​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​បានរៀបចំ និង​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា តាំងពី​ឆ្នាំ ២០០១ ហើយ​បាន​កែលម្អ​ជា​បន្តបន្ទាប់ ដើម្បី ឆ្លើយតប​ទៅនឹង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ។

​ក្នុង​ឆ្នាំ​២០១៩ នេះ កម្ពុជា​បានធ្វើ​បច្ចុប្បន្នភាព​លើក​ទី​បី រួចរាល់​ជា​ស្ថាពរ នូវ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​កម្ពុជា ក៏ដូចជា​ឆ្លើយតប​ទៅនឹង​បរិការណ៍​បច្ចុប្បន្ន និង អនាគត នៃ​ពាណិជ្ជកម្ម​តំបន់ និង​ពិភពលោក ។ ជា​លទ្ធផល​ពី​កិច្ច​ខំប្រឹងប្រែង​ខាងលើ​, កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច ជា​មធ្យម​ប្រចាំឆ្នាំ ក្នុង រង្វង់ ៧,៧% ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌​, ក្នុង​រយៈពេល ២ ទស្សវត្ស​ចុងក្រោយ​នេះ ។ កម្ពុជា​ថែមទាំង​សម្រេចបាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​ការឆ្លង​ពី​ឋានៈ​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ទាប ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០១៥ ។ សម្រាប់​ឆ្នាំ ២០១៨ កន្លងទៅនេះ​, អត្រាកំណើន សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន ៧,៥% និង ត្រូវបាន​ព្យាករណ៍​ថា នឹង​ឤ​ច​បន្ត​រក្សាបាន ក្នុង​រង្វង់ ៧% ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​មធ្យម​ទៅមុខ ។ អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី ៥៣,២% ក្នុង​ឆ្នាំ ២០០៤ មក​នៅក្រោម ១០% ក្នុង​ឆ្នាំ ២០១៨ ។ ជាមួយគ្នានេះដែរ​, កម្ពុជា​បានធ្វើ​ពិពិធ​កម្ម​, ទាំង​ផលិតផល និង ទីផ្សារ​, ដែល​ក្នុង នោះ​ការនាំចេញ​របស់​កម្ពុជា បាន​កើន​ពី ៥,៧ ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៤០,៥% នៃ ផសស​) នៅ​ឆ្នាំ ២០១២ មកដល់ ១៣ ប៊ី​លាន​ដុល្លារ (​ស្មើនឹង ៥៣,២% នៃ ផសស​) នៅ​ឆ្នាំ​២០១៨ និង​បានធ្វើ​ពិពិធ​កម្ម​បន្តិច​ម្តងៗ ពី​ការនាំចេញ​សម្លៀកបំពាក់​ទៅកាន់​ផលិតផល​ផ្សេងទៀត ។​ដូចគ្នានេះដែរ​, គោលដៅ​នាំចេញ​ត្រូវបានធ្វើ ពិពិធ​កម្ម ពី​ការ​ផ្តោតលើ​ទីផ្សារ​សហរដ្ឋ​ឤ​មេ​រិ​ក ទៅ​ផ្តោតលើ​ទៅ​ផ្សារ​អឺរ៉ុប​, ជប៉ុន​, តំបន់​ឤ​ស៊ាន និង​ប្រទេស​ដទៃទៀត ។​

សម្រាប់​កម្ពុជា ចក្ខុវិស័យ​របស់​យើង គឺ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ដើម្បីឱ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​នេះ ក៏ដូចជា​ដើ​ម្បិ​ី​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឱ្យ​ឤ​ច​ចាក​ចេញពី​ភាពក្រីក្រ​បាន​ឆាប់រហ័ស ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ ២០៣០ សម្តេច​សូម​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជា​សមាជិក និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ពិចារណា​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​បន្តទៀត តាម​វិស័យ​សំខាន់​មួយចំនួន ដូចខាងក្រោម ៖

១)​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជួយ​គាំទ្រ​ដល់​កម្មវិធី និង​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច

២)​ការបន្ត និង​បង្កើន​ការផ្តល់​ភាពអនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឬ ឯកតោភាគី ហើយ​សូម​ធ្វើការ​ពិចារណា​ឱ្យបាន​ដិតដល់​មុននឹង​ដាក់​វិធានការ​ព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ញ្រេះ​ការព្យួរ ឬ ដកចេញ​នេះ នឹង​ធ្វើឱ្យ​ប្រទេស​ទាំងនោះ មិន​ឤ​ច​ជួយ​ពិភពលោក ឱ្យសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​មិន​ឤ​ច​ជួយ​ពួកគេ​ឱ្យ​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បានឡើយ ដែល​ចលនា​នេះ គឺជា​ដំណើរ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ។​

៣)​ការ​សាង​សមត្ថភាព ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មី​, ជាពិសេស ផ្នែក​សេវាកម្ម និង ការទទួលយក​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ដើម្បី​ទាញយក​ផលប្រយោជន៍​ដែល​ឤ​ច​ទទួលបាន​ពី​សេដ្ឋកិច្ច​ឌីជីថល ។​

៤)​ការរៀបចំ​យុទ្ធសាស្ត្រ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង ផលិតផល​ចម្រុះ សំដៅ​បង្កើន​ការនាំចេញ ដែលជា​ប្រភព​ចំណូល​សម្រាប់​លើកកម្ពស់​សុខមាលភាព និង ការងារ​ដល់​ស្ត្រី ។​

៥)​ការតភ្ជាប់​គោលនយោបាយ​, យុទ្ធសាស្ត្រ និង ចក្ខុវិស័យ​នានា របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ជាមួយនឹង​ការ​វិ​វ​ត្តិ​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ។​

៦)​ការបង្កើត​ន​វា​នុ​វត្ត និង​ជំរុញ​លើ​កម្ពស់​ការអនុវត្ត​ថ្មីៗ តាមរយៈ​កៀងគរ​ហិរញ្ញប្បទាន​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍ និង វិស័យ​ឯកជន ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​នេះ និង​កិច្ចប្រជុំ​ផ្សេងទៀត ។​

៧)​ការបន្ត​ផ្តល់ជំនួយ​នានា សម្រាប់​ការកែទម្រង់ និង សម្រាប់​ការគាំទ្រ​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​, ពិសេស​លើ​ការងារ​កែទម្រង់​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០២៣ ចាប់ពី​ថ្ងៃនេះ​តទៅ និង​ប្រកាស​បើក​កម្មវិធី ការត្រួត​ពិនិត្យឡើងវិញ​ជាស​កល​-​លើក​ទី​៧​ ស្តីពី​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​២០១៩ ជា​ផ្លូវការ ចាប់ពីពេលនេះ​តទៅ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×