Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ផ្លែ​ម៉ូទ​រ័​បែក​ខ្ទាត​ត្រូវចំ​បំពង់ក

spot_img

បុរស​ជាងសំណង់​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ ពេល​យក​ម៉ូ​ទ័​រ​ទៅ​កាត់​ទ្វារ​ដែក ផ្លែ​ម៉ូ​ទ័​រ​បែក​ខ្ទាត​មក​មុត ចំ​បំពង់ក កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​ស្រង់​ដំណើររឿង​ថា ជនរងគ្រោះ​ឈ្មោះ ធុល ធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ត្រូវបាន​ឈ្មោះ ម៉ៅ វ៉ាន់​ណេ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាងសំណង់ ហៅ​ឲ្យ​មកជួយ​ធ្វើ​ទ្វារ​ដែក ផ្ទះ​ឈ្មោះ យាន វុ​ធ​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ចំនុចកើតហេតុ​។ ពេលមកដល់​ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រ ទៅ​កាត់​ទ្វារ​ដែក ភ្លាមនោះ​ស្រាប់តែ​ផ្លែ​ម៉ូ​ទ័​រ បែក​ខ្ទាត​មក​មុត​ចំ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់ មុនពេល​បញ្ជូន​មកដល់​ពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការ​ជាមួយ​កម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ឃុំ ចុះ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា សាកសព​មាន​ស្លាកស្នាម​មុត​បំពង់ក​ចំនួន​០១​កន្លែង ប្រវែង​៦​សង់ទីម៉ែត្រ ជម្រៅ​៦​សង់ទីម៉ែត្រ ។ តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយសារ​បំណែក​ផ្លែ​ម៉ូ​ទ័​រ មុត​ចូល​បំពង់ក បណ្តាល​ឲ្យ​ស្លាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×