Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វាំ​ង​ឡង់​លក់​ម៉ា​ស៊ី​ភ្លើង​ដែល​អាច​ផលិត​ថាមពល​រហូតដល់ ២០០​មេ​ហ្គា​វ៉ា​ត់ ​ជាការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់

spot_img

​ហ្សឺ​ណែវ​ ៖ ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់ ចុះ​កិច្ចព្រមព្រៀង​លក់​ម៉ាស៊ីនភ្លើង​ដល់​ប្រទេស​កម្ពុជា ដែលជា​ម៉ា​ស៊ី​ភ្លើង​បញ្ចេញ​ផ្សែង​ពុល​កម្រិត​ទាប​បំផុត ជាមួយគ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ដែល​បាន​លក់​ម៉ាស៊ីនភ្លើង​ដល់​ប្រទេស​កម្ពុជា​កន្លងទៅ​ជាពិសេស​ការគាំទ្រ​ដល់​វិស័យ​ថាមពល​។​

​នៅ​រសៀល​ថ្ងៃទី​៣​កក្កដា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជេី​ញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក វិល ស្គី​ន​ណា​រី (Ville Skinnari) រដ្ឋមន្ត្រី​សហប្រតិបត្តិ​ប​ត្តិ​ការអភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​ប្រទេស​ហ្វាំ​ង​ឡង់​។

​លោក​វិល ស្គី​ន​ណា​រី មានប្រសាសន៍​តប​ថា លោក​ពិតជា​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្តល់ឱកាស​ជួបពិភាក្សា​ការងារ​នាពេលនេះ​។ លោក​រដ្ឋមន្ត្រី បាន​គួសបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង​កម្ពុជា​នៅមានកម្រិត ហើយ​ដើម្បី​ជំរុញ​ការងារ​ទំនាក់ទំនង​នេះ ហ្វាំ​ង​ឡង់​កំពុងតែ​ស្វែងរក​កុងស៊ុល​កិត្តិយស ដើម្បី​ជួយ​លើកតម្កើង​ដល់​ទំនាក់ទំនង​រវាង​ហ្វាំ​ង​ឡង់ និង​កម្ពុជា​នាពេលខាងមុខ​។​

​លោក​បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​កំណើន​សេដ្ឋកិច្ចកម្ពុជា ដែលជា​កំណើនសេដ្ឋកិច្ច​ដ៏​ល្អ​។ លោក​គូសបញ្ជាក់ថា លោក​ពិតជា​រីករាយ​ដែល​ឃើញ​ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់ ចុះ​កិច្ចព្រមព្រៀង​លក់​ម៉ាស៊ីនភ្លើង​ដល់​ប្រទេស​កម្ពុជា ដែលជា​ម៉ា​ស៊ី​ភ្លើង​បញ្ចេញ​ផ្សែង​ពុល​កម្រិត​ទាប​បំផុត​។ លោក បានបញ្ជាក់​ទៀតថា ប្រទេស​ហ្វាំ​ង​ឡង់​អាចជួយ​គ្រប់គ្រង​កាកសំណល់ ហើយក៏​ចាប់អារម្មណ៍​លើ​វិស័យ​ផ្សេងៗ​ទៀតផង​ដែរ​។ ឯកឧត្តម​យល់ថា ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​អាច​នឹង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សម្តេច​ធ្លាប់បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​កាលពី​ឆ្នាំ​២០០៦ ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ដែល​ហ្វាំ​ង​ឡង់​ធ្វើជា​ម្ចាស់ផ្ទះ​។ តាមរយៈ​ឯកឧត្តម​រដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ក្តី​រំពឹងថា មេដឹកនាំ​ប្រទេស​ហ្វាំ​ង​ឡង់ នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នា​ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម​ផងដែរ​ថា ប្រទេស​ហ្វាំ​ង​ឡង់​នឹង​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នេះ​។​

​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ដែរថា ការលក់​ម៉ា​ស៊ី​ភ្លើង​ដែលមាន​អាច​ផលិត​ថាមពល​រហូតដល់ ២០០​មេ​ហ្គា​វ៉ា​ត់​នេះ ជាការ​ធ្វើ​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ដោយសារ​កន្លងទៅ​កម្ពុជា​ខ្វះ​អគ្គិសនី​។ អ្វីដែល​កម្ពុជា​ចង់​ជំរុញ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការបញ្ជូន​ម៉ាស៊ីនភ្លើង​មកដល់​កម្ពុជា​ឱ្យបាន​ឆាប់ៗ​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​អំពី​ការនាំចេញ​អង្ករ​របស់​កម្ពុជា​មក​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​ផងដែរ​។ សម្តេច​បានស្នើ​ប្រទេស​ហ្វាំ​ង​ឡង់ គាំទ្រ​នូវ​គោលជំហរ​រស់​កម្ពុជា​ក្នុង​ការលក់​អង្ករ ដោយសារ​កម្ពុ​ជាមាន​អង្ករ​ចំណាត់ថ្នាក់​លេខ​១​នាំ​ចេញមក​អឺរ៉ុប​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា ចំពោះ​ការយកពន្ធ​លើ​អង្ករ​កម្ពុជា​។ សម្តេច​តេ​ជោ បាន​ថ្លែងថា ការយកពន្ធ​នេះ​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះឡើយ ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារសេរី​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា អាស៊ាន និង​សហភាព​អឺរ៉ុប ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយគ្នា​។ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​តំបន់​ទាំងពីរ​នេះ​ក្នុងការ​ធ្វើការ​ជាមួយគ្នា​ទាំង​ពេល​កន្លងទៅ ក៏ដូចជា​ពេលខាងមុខ​។ សម្តេច​តេ​ជោ បានបញ្ជាក់​ទៅ​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថា ឥឡូវនេះ​ភាគី​ទាំងពី​កំពុង​ចរចា​រិះរក​វិធី​ធ្វើ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​តំបន់​ទាំងពីរ​។ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ហ្វាំ​ង​ឡង់ ជំរុញ​គណៈប្រតិភូ​វិនិយោគ​មកកាន់​កម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​លើ​វិស័យ​ដែល​អាច​វិនិយោគ​ជាមួយគ្នា​បាន​។ លើសពីនេះ​ទៀត​សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់ថា ក្រៅពី​វិស័យ​ថាមពល​អាចមាន​វិស័យ​ផ្សេងៗ​ទៀត ដែល​ប្រទេស​ហ្វាំ​ង​ឡង់ និង​ក្រុមហ៊ុន​របស់​ហ្វាំ​ង​ឡង់​អាច​សិក្សា​វិនិយោគ​រួម​លើ​សហគ្រាស​ធុន​តូច និង​ធ​ម្យ​ម​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា សម្តេច​ចង់ឃើញ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់​វិនិយោគ​នៅ​កម្ពុជា ដោយ​អាច​កែច្នៃ​នៅ​កម្ពុជា​ហើយ​នាំ​ចេញទៅ​ហ្វាំ​ង​ឡង់ និង​ប្រទេស​ផ្សេងៗ​ទៀត​។ សម្តេច​តេ​ជោ​គូសបញ្ជាក់ថា កម្ពុជា​ត្រូវការ​អ្នកវិនិយោគ​ពី​ហ្វាំ​ង​ឡង់ ហើយក៏​ត្រូវ​ការពង្រីក​ទីផ្សារ​ជាមួយ​ហ្វាំ​ង​ឡង់​ផងដែរ សម្រាប់​ផលិតផល​របស់​កម្ពុជា​។​

​សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់ទៀតថា នៅពេលនេះ ប្រទេស​កម្ពុជា​បាន​ទិញ និង​នាំចូល​ផលិតផល​ពី​ហ្វាំ​ង​ឡង់​ច្រើនជាង​ប្រទេស​ហ្វាំ​ង​ឡង់​ទិញ ឬ​នាំចូល​ផលិតផល​របស់​កម្ពុជា​ទៅ​ហ្វាំ​ង​ឡង់​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ប្រាប់​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់​ថា សម្តេច​ចង់ឃើញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ហ្វាំ​ង​ឡង់​មានការ​កើនឡើង​នាពេលខាងមុខ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា កម្ពុ​ជាមាន​ធនធានធម្មជាតិ​ដូច្នេះ​ហ្វាំ​ង​ឡង់​ចូលរួម​វិនិយោគ និង​កែច្នៃ​សម្រាប់​នាំចេញ​។ ពាក់ព័ន្ធ​កាកសំណល់​វិញ ដែលជា​រឿង​រសើប​មួយ​នៅ​កម្ពុជា​នោះ សម្តេច​តេ​ជោ បានស្នើ​ហ្វាំ​ង​ឡង់​ពិនិត្យ​វិនិយោគ​ប្រសិនបើ​មានការ​ចាប់អារម្មណ៍​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា រឿង​គ្រប់គ្រង​កាកសំណល់​មិនមែនជា​រឿង​ដាច់ដោយឡែក​របស់​កម្ពុ​ជា​នោះទេ តែ​វា​ក៏​ជា​រឿង​ក្នុង​តំបន់​របស់​អាស៊ាន​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ពីបទ​ពិសោធន៍​របស់​ស​ម្តេច​ក្នុង​ការដឹកនាំ​ប្រទេស​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​តាំងពី​ទសវត្សរ៍​ឆ្នាំ​៨០ ដែល​មកដល់ពេលនេះ​មាន​រយៈពេល​ជាង ៣៤​ឆ្នាំ​ហើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សម្តេច​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​ការវិនិយោគ​លើ​កាកសំណល់​នេះ​។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចង់​វិនិយោគ​លើ​ការគ្រប់គ្រង​កាកសំណល់​នេះ ត្រូវតែ​គោរព​ទៅតាម​គោលនយោបាយ និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិនឱ្យ​មានការ​នាំចូល​កាកសំណល់​ពី​ក្រៅប្រទេស ហើយ​កាកសំណល់​ក្នុងប្រទេស​ត្រូវ​ផលិត​ទៅជា​ថាមពល ឬ​ផលិត​ក្រដាស​ជាដើម​។​

​នៅក្នុង​ជំនួប​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ ក៏បាន​លើកឡើង​ដែរ​ថា បច្ចុប្បន្ន​ប្រទេស​ហ្វាំ​ង​ឡង់​មានការ​ចាប់អារម្មណ៍​ខ្ពស់​ទៅលើ​ការប្រែប្រួល​អាកាសធាតុ ជាពិសេស​ការគាំទ្រ​ដល់​បញ្ហា​បរិស្ថាន​។ បញ្ហា​បរិស្ថាន​នេះ ហ្វាំ​ង​ឡង់​ធ្លាប់បាន​ជួយ​មកដល់​ប្រទេស​កម្ពុជា តាមរយៈ​សហភាព​អឺរ៉ុប​ផងដែរ តែ​មិនដែល​បាន​ជួយ​ដោយផ្ទាល់​នោះឡើយ​។​

​ចុងក្រោយ​នៃ​ជំនួប​ពិភាក្សា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​កម្ពុជា និង​រក​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ការវិនិយោគ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×