Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាម​កំប្លោក​បាន​អណ្តែត​ជាថ្មីទៀត មក​ទើ នៅតាម​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អាជីវករ​លក់ដូរ​នៅ​ឆ្នេរ​អូរ​ឈើទាល បាន​ឲ្យ​ដឹងថា ចាប់ពី​រសៀល​ថ្ងៃទី​៣ ដល់​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឃើញ​មាន​កំប្លោក​ស្រស់​អណ្តែត​តាម​ទឹកសមុទ្រ មក​ទើ​នៅលើ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​។​

​យ៉ាងនេះ​ក្តី គេ​មិនទាន់​ដឹងថា កំប្លោក​ស្រស់ ដែល​អណ្តែត​មក​ទើ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​នេះ បាន​អណ្តែត​មកពី​ទីកន្លែង​ណា​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ​? ហើយ​ថា សំរាម​កំប្លោក​នេះ អាច​នឹង​អណ្តែត​មកជា​បន្តបន្ទាប់ និង​មាន​ចំនួន​ច្រើន ដូច​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ឬ​បែបណា​នោះទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×