Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ប្រកាសឈប់​​ទទួល​ពា​ក្យស្នើសុំ​ ជា​​ជ​នបរទេស​​អន្តោ​​ប្រវេ​ស​ន៍ និង​ប័ណ្ណស្នាក់នៅ​អចិន្ត្រៃ​យ៍​

spot_img

ភ្នំពេញ​៖ សម្តេច​​ក្រឡាហោ​ម ស ខេង​ ឧបនាយ​ករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួងម​ហាផ្ទៃ ​ បានចេ​ញ​ប្រកាស​ ស្តីពី កា​របញ្ចប់​​ការទទួល​​ពាក្យស្នើសុំ​​ជា​ជន​បរទេស​អ​ន្តោប្រវេស​ន៍ និង​​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃ​យ៍​។

ការស​ម្រេច​នេះ​ ត្រូវបាន​​ធ្វើឡើង​​ យោងតា​មអនុក្រឹត្យ​លេខ 30 ​អនក្រប​កថ្ងៃទី ​21 ខែមិថុ​នាឆ្នាំ 1996 ស្តីពីបែប​បទសម្រាប់​អនុវត្តន៍​ សម្រាប់កា​រអនុញ្ញាត​ឲ្យ ជនប​រទេសអន្តោ​ប្រវេសន៍​ ចូល ចេញ និងស្នា​ក់អាស្រ័យ នៅក្នុងព្រះ​រាជាណាចក្រ​កម្ពុជា។ បានឃើ​ញអនុក្រឹត្យលេ​ខ 129 អន​ក្របក ចុះថ្ងៃទី 15 ខែធ្នូឆ្នាំ 2017 ស្តីពីការលុបចោ​ល និងកា​រដកហូត​ឯកសាររ​ដ្ឋបាលកម្ពុ​ជា មិនប្រ​ក្រតី ដែល​ជនបរ​ទេស កំពុ​ងកាន់កា​ប់ប្រើប្រាស់​។ ប្រកាស​លេខ៤៥០​៤ប្រកចុះថ្ងៃ​ទី 11 ខែក​ញ្ញា ឆ្នាំ 2017 ស្តីពី​បែបបទនី​តិវិធី ការពិនិ​ត្យការលុ​បបញ្ជីទ​ទួលស្គាល់​ ជនអ​ន្តោប្រវេ​សន៍ ក្នុ​ងព្រះរាជា​ណាចក្រកម្ពុ​ជា និងដោ​យយោងតា​មសំណើ រ​បស់អគ្គ​នាយកដ្ឋា​នអន្តោប្រ​វេសន៍។

​ក្នុង​​លិខិត ចេញកាល​ពីថ្ងៃទី 1​ ខែកក្កដា​ ឆ្នាំ 2019​ ដែលចុះហ​ត្ថលេខា ដោ​យសម្តេចក្រ​ឡាហោម ​ស ខេង ​ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ​ បានស​ម្រេច បញ្ច​ប់​ការទ​ទួល​ពា​ក្យស្នើសុំ​​ ជាជន​បរទេស​អន្តោប្រវេ​សន៍ និង​​ប័ណ្ណ​​ស្នាក់នៅ​​អចិន្ត្រៃយ៍​ ដែល​​មានចែង​​កំណត់​​ក្នុង​ប្រ​ការ ៣ នៃ​​ប្រកា​ស​លេខ ៤៥០​៤ ប្រ​.​​ក ចុះ​​ថ្ងៃទី​១១​ ខែកញ្ញា ​ឆ្នាំ​២០​១៧ ស្តីពី​ បែបប​ទ នីតិវិ​ធី ការ​ពិនិត្យ កា​រចុះបញ្ជី​​ទទួលស្គា​ល់ ជនប​រទេសអ​ន្តោប្រវេស​ន៍ ក្នុង​​ព្រះរាជា​ណាចក្រ​​កម្ពុជា ចា​ប់ពី​ថ្ងៃទី​១ ខែកក្ក​ដា ឆ្នាំ​២០​១៩ តទៅ​​។​

​ ​សម្តេច​ក្រឡា​ហោម ស ខេ​ង ក៏បាន​​សម្រេច ត្រូ​វ​ទុកជា​​និរាករ​ណ៍ នូវប្រ​កាសលេខ ​៤៥០៤ ប្រ​.​​ក ចុះ​​ថ្ងៃទី​១១​ ខែកញ្ញា ឆ្នាំ​​២០១៧ ​ស្តីពី បែប​បទ នីតិវិ​ធី ការពិ​និត្យ ការចុះបញ្ជី ទទួលស្គាល់ ជនបរទេសអ​ន្តោប្រវេសន៍​ ក្នុងព្រះ​រាជាណាច​ក្រកម្ពុជា។​

​របា​យការណ៍​​ប្រចាំឆ្នាំ​​២០១៨ រប​ស់​ក្រសួង​មហាផ្ទៃ ប​ង្ហាញថា ស្ថិ​តិ​ជនប​រទេស​អ​ន្តោ​ប្រវេ​​សន៍ ​នៅ​​កម្ពុជា មាន​​ចំនួន​​សរុប ៤៩.​៦៣០ គ្រួសា​រ មនុស្ស ១៨២.៦៧៣ នាក់ ស្រី ៣៩.៩២៤ នាក់​។ នៅក្នុង​ឆ្នាំ​​២០១៨ ​ក្រសួងម​ហាផ្ទៃ ក៏​បាន​យ​កចិត្តទុ​កដាក់​ជុំ​វិញ​វិ​ធានការ​​ពីរ​ស្រប​គ្នា គឺ​ធ្វើ​​ការដក​ហូត​ឯ​កសារ ​ដែលមាន​​ភាពមិន​ប្រក្រតី​ផ​ង និង​​ផ្សព្វផ្សាយ​​ជំរុញ​​ឲ្យ​ជន​បរទេស​​ទាំងនោះ ​មក​បំពេ​ញ​ពាក្យ​ស្នើសុំ​ប្រកា​ស​ ទទួ​លស្គាល់​ជា ជនប​រទេសអ​ន្តោប្រវេសន៍​ និង​ប័ណ្ណ​​ស្នាក់នៅ​​អចិន្ត្រៃយ៍​​ផង​។​

​ជា​​លទ្ធផល ​គិត​ត្រឹ​ម​ឆ្នាំ​២​០១៨​ ក្រសួងមហាផ្ទៃ​ បាន​ដ​កហូត​​ឯកសារ​​រដ្ឋបា​ល​កម្ពុ​ជា មិន​​ប្រក្រតី​ ដែល​​ជនបរ​ទេស​កំ​ពុងកាន់​​កាប់​​ប្រើប្រាស់ ​ក្នុង​ព្រះ​រាជាណាច​ក្រ​កម្ពុជា​ បាន​​ចំនួន ៣៥.០០១ ឯកសារ ស្មើ ៨៨,៧៩% នៃ​ផែនការ​​។ រីឯ​​ការងារ​​ទទួល​​ពាក្យ សុំ​ប្រកាសទ​ទួលស្គាល់​ ជនប​រទេសអន្តោ​ប្រវេសន៍​ និង​ប័​ណ្ណ​ស្នាក់នៅ​​អចិន្ត្រៃ​យ៍ គិត​​ត្រឹម​ខែ​តុលា ឆ្នាំ​​២០១៨ ​ទទួល​​ពាក្យសុំ​​ប្រកាស​​ទទួលស្គា​ល់​ជា​​ជនប​រទេស​​អន្តោ​ប្រ​វេ​សន៍ ចាប់ពី​ ១៨​ឆ្នាំ​​ឡើង បា​ន​ចំនួន​ ៧៥.០៨៩ នាក់ ស្មើ ៥៩,៦៤% និង​ពាក្យសុំ​ប័ណ្ណ​ស្នាក់នៅ​​អចិន្ត្រៃយ៍​ បាន​ចំ​នួន ៥៧.៤៤៤ នាក់ ស្មើ ៤៥,៦២% ក្នុងនោះ បានចេញ​​ប្រកាស ​ចំនួន ២៩.១៨១ ប្រកាស មនុស្ស ៤៦.៣​៨១ នា​ក់ ស្មើ ១៤.៤៤៩ គ្រួសារ និង​ប័ណ្ណ​​ស្នាក់នៅ​​អចិន្ត្រៃយ៍​ ចំនួន ១៨.៥៣០ សន្លឹក​៕ដោយ៖កូឡាប

 

 

spot_img
×