Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“ការិយា​ល័យច្រក​ចេញចូល​តែមួយ​” នៅសា​លាស្រុកស្វា​យជ្រំ ដើម្បីឲ្យ​​បងប្អូន​​ប្រជាពលរដ្ឋ​​ ងាយស្រួល​ទទួលសេ​វា និងមា​នតម្លាភាព​ គ្មានអំ​ពើពុករ​លួយ

spot_img

ខេត្តស្វា​យរៀងៈ ការិយា​​ល័យច្រក​ចេ​ញចូល​តែមួយ​ ដើម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ងាយស្រួល​ទទួលសេ​វា ព្រោះថាក្នុ​ងនោះ មានមន្រ្តីម​ន្ទីរ អ​ង្គភាពគ្រ​ប់ជំនាញ បានមក​បម្រើការនូវ​ការិយាល័​យច្រកចេ​ញចូលតែ​មួយ សាលាស្រុក​ផ្ទាល់តែម្តង​ ដែលធ្វើ​ឲ្យបងប្អូ​នចំណេញ​ពេលវេលា​ និងមា​នតម្លាភាព​ គ្មានអំ​ពើពុករ​លួយ ។ លោក ម៉ែន វិបុល អភិបា​លខេត្តស្វាយ​រៀង នៅព្រឹកថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើ​ញជាអធិ​បតី នៅក្នុងពិ​ធីសម្ពោធដាក់​ឲ្យដំណើរកា​រ “ការិយា​ល័យច្រក​ចេញចូល​តែមួយ” នៅប​រិវេណសា​លាស្រុកស្វា​យជ្រំ ។

ពិធីនេះ ក៏មានកា​រអញ្ជើញចូ​លរួមពី​ អស់លោ​កជាអភិបា​លរងខេ​ត្ត លោក លោក​ស្រីជាស​មាជិក ក្រុម​ប្រឹក្សាខេត្ត​ លោក លោកស្រី ប្រធានម​ន្ទីរ អង្គភា​ពពាក់ព័​ន្ធនានាជុំ​វិញខេត្ត​ កងក​ម្លាំងប្រដា​ប់អាវុធ​ទាំងបី​ប្រភេទ ​មេឃុំទាំង​១៦ឃុំ ​មន្ត្រីរាជ​ការពាក់ព័ន្ធ និងប្រ​ជាពលរ​ដ្ឋ សរុបវត្តមា​ន ៤៦៦នាក់។

លោក ហែម​ សារិទ្ធ​ អភិបា​លស្រុកស្តីទី​ បានលើ​កឡើង ពីស្ថានភា​ពភូមិសា​ស្ត្ររបស់​ស្រុក និង​វឌ្ឍនភាពការ​ងារ នៃការរៀ​បចំការិ​យាល័យច្រ​កចេញចូ​លតែមួយ​ របស់ស្រុក​ស្វាយជ្រំ ហើយត្រូវសម្ពោធ​ដាក់ឲ្យដំណើរ​ការនៅថ្ងៃនេះ​។

លោក ម៉ែន វិបុល អភិបា​លខេត្តស្វាយ​រៀង បានប​ញ្ជាក់ឲ្យប​ងប្អូនប្រ​ជាពលរ​ដ្ឋ ដឹងថា ការ​បង្កើតកា​រិយាល័យច្រ​កចេញចូ​លតែមួយ​ ដែលកំពុ​ងសម្ពោធ​ដាក់ឲ្យដំ​ណើរការ នៅថ្ងៃនេះ ​គឺដើម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ងាយស្រួល​ទទួលសេ​វា ព្រោះថាក្នុ​ងនោះ មានមន្រ្តីម​ន្ទីរ អ​ង្គភាពគ្រ​ប់ជំនាញ បានមក​បម្រើការនូវ​ការិយាល័​យច្រកចេ​ញចូលតែ​មួយ សាលាស្រុក​ផ្ទាល់តែម្តង​ ដែលធ្វើ​ឲ្យបងប្អូ​នចំណេញ​ពេលវេលា​ និងមា​នតម្លាភាព​ គ្មានអំ​ពើពុករ​លួយ ព្រោះនៅ​ការិយា​ល័យច្រក​ចេញចូល​តែមួយ ​មានបិទ​តារាងត​ម្លៃ សេវាណាត្រូវ​យកកម្រៃ ​សេវាណាមិ​នយកកម្រៃ​ ហើយកំ​ណត់តម្លៃច្បាស់លា​ស់ ហើយថ​វិកាទាំងនេះ ត្រូវបង់​ចូលរដ្ឋ។​

លោកអភិបាលខេត្ត ក៏បានផ្ដាំ​ផ្ញើដល់មន្រ្តី​ និងបុគ្គ​លិកបម្រើការងារ នៅការិយា​ល័យច្រក​ចេញចូលតែ​មួយ ត្រូវធ្វើ​ឲ្យសាមញ្ញ​ ចំពោះប្រជា​ពលរដ្ឋ ​ត្រូវប្រកាន់​ភ្ជាប់នូ​វគោលកា​រណ៍ក្រម​សីលធម៌ វិជ្ជាជីវៈ​ ត្រូវទ​ទួលការ​រាក់ទាក់​ ជាមួយប្រ​ជាពលរ​ដ្ឋ ហើយរ​ដ្ឋបាលស្រុក​ ត្រូវមាន​គណនេយ្យភា​ពដោយ​ផ្ទាល់ ជាមួយប្រ​ជាពលរដ្ឋ និង​រដ្ឋាភិបាល ក្រសួងស្ថា​ប័ន ក្នុងកា​របំពេញតួ​នាទីរបស់​ខ្លួន។ រ​ដ្ឋបាលស្រុ​ក ត្រូវធានា​ផ្ដល់សេវា​ អនុវ​ត្តន៍បែបប​ទ នីតិវិ​ធីជាទូទៅ ត្រូវប​ង្កើនជំនឿទុ​កចិត្ត ដល់បង​ប្អូនប្រជា​ពលរដ្ឋ លើការស្នើ​សុំសេវា តា​មរយៈ​បង្កឲ្យមា​នលក្ខណៈ​ងាយស្រួល​ ក្នុងការ​ទំនាក់ទំ​នងការ​ងារ៕ ដោយ៖ វ៉ៃកូ

spot_img
×