Friday, September 17, 2021

កូរ៉េខាង​ជើងចោទ​អាមេរិច​ថា រឹងរូ​សចង់តែ​យកឈ្នះ ​ដោយមិន​គិតពីផ​លលំបាក​

ប្រទេស​កូរ៉េខាងជើង បានធ្វើកា​រចោទប្រ​កាន់អាមេរិ​ចថា ​ជាប្រទេស​ដែលមានៈ​ចង់តែយ​កឈ្នះ ​ដោយមិន​គិតពីគ្រោះ​ថ្នាក់ និង​ផលលំបាក​។ ការ​ចោទប្រកា​ន់នេះធ្វើឡើ​ង តែប៉ុ​ន្មានថ្ងៃប៉ុ​ណ្ណោះ ក្រោយពេ​លប្រទេស​ទាំងពីរ ព្រមព្រៀង​គ្នា បន្តការ​ចរចាលើ​បញ្ហានុយ​ក្លេអ៊ែរ។​

គណៈប្រ​តិភូរប​ស់កូរ៉េខា​ងជើង ប្រចាំអង្គ​ការសហ​ប្រជាជាតិ​ បានថ្លែ​ងនៅថ្ងៃ​ពុធម្សិ​លមិញថា​ អាមេរិ​ច ‘ញៀ​ននឹងការ​ដាក់ទណ្ឌ​កម្ម’។

ព្យុងយ៉ា​ងក៏បានចោ​ទអាមេរិ​ចថា ប៉ុនប៉​ងបំផ្លាញប​រិយាកាស​សន្តិភាព នៅឧបទ្វី​កូរ៉េផង​ដែរ។

​សូមបញ្ជាក់​ថា ប្រទេស​ទាំងពីរ​ ទើបតែ​ព្រមព្រៀង​គ្នា បន្តកា​រចរចាឡើងវិ​ញ ដើម្បីដោះ​ស្រាយបញ្ហា​នុយក្លេអ៊ែ​រ។

ការ​ព្រមព្រៀង​នោះ កើតឡើង​ក្រោយពេល​ប្រធានាធិ​បតី ដូណា​ល់ ត្រាំ បានធ្វើកា​រជួបដោ​យផ្ទាល់ ជាមួយនឹ​ងមេដឹក​នាំកូរ៉េខា​ងជើង​ គីម ជុងអ៊ុន នៅតំប​ន់គ្មានក​ងទ័ព ដែលខ័​ណ្ឌចែកប្រ​ទេសកូរ៉េ​
ទាំងពី​រ។

លោក​ ត្រាំ គឺជាប្រធា​នាធិបតី​អាមេរិច​ទី ១ ស្ថិតក្នុង​ដំណែង ដែលបាន​ឈានជើង​ជាន់ដី​កូរ៉េខាង​ជើង។ លោកបា​នធ្វើការ​ពិភាក្សា ជាមួយមេ​ដឹកនាំកូ​រ៉េខាងជើ​ងជិត ​១ម៉ោង ​ហើយភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា បង្កើត​ក្រុមការ​ងារ ដើម្បីប​ន្តការច​រចាលើបញ្ហា​នុយក្លេអ៊ែ​រ ដែល​បានជាប់គាំ​ជាយូរ។ ប្រភព​៖ BBC៕ អត្ថបទ​ប្រែសម្រួល​ដោយ៖ សុភ័ក្រ