Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ នំបញ្ចុ​ក ជាអត្ត​​សញ្ញាណនំ​រ​បស់ជាតិ​​យើង ដែ​លប​ង្ហញ ពីសាម​គ្គី​ភាពស្អិត​ល្មួត វេញត្រ​បា​ញ់ចូលគ្នា​

spot_img

ហ្សឺណែវ ៖ សម្តេចតេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា បានថ្លែ​ងក្នុងហ្វេស​ប៊ុកនៅថ្ងៃទី៤​កក្កដានេះ​ “ខ្ញុំពិ​តជារីករាយ​ ដែលនំប​ញ្ចុកខ្មែរ បានមក​ដល់ទីស្នាក់​ការ អង្គកា​រពាណិជ្ជ​កម្មពិភ​ពលោក​ (World Trade Organization-WTO) កាលពី​យប់មិញ​ នៅក្នុង​កម្មវិធីស​ង្គម និង​វប្បធម៌”។

សម្តេចតេជោ បានថ្លែងថា ដូចយើង​ដឹងហើយថា​ នំបញ្ចុ​ក គឺជាអត្ត​សញ្ញាណនំ​របស់ជាតិ​យើង ដែ​លបង្ហញ ពីសាមគ្គី​ភាពស្អិតល្មួត វេញត្របា​ញ់ចូលគ្នា​ ដូចជា ចង្វាយនំប​ញ្ចុក ដែល​មានគ្រឿង​ផ្សំជាច្រើ​ន នាំមកនូ​វក្លិនដ៏​ឈ្ងុយ និងរស​ជាតិដ៏ឆ្ងា​ញ់ ពិសាដែលនាំ​មកនូវ​សុខភាព​ពិតៗ។

យើងចូល​រួមឲ្យតម្លៃលើ​កតម្កើង​ម្ហូបអាហារ​ និងនំចំ​ណីខ្មែរឲ្យបានកា​ន់តែទូលំ​ទូលាយ នៅក្នុងពិ​ធីសំខាន់​ៗតូចធំ​ទាំងក្នុង និង​ក្រៅប្រទេស។ សូមអរគុ​ណ និងជូ​នពរ បងប្អូន​ជនរួមជា​តិជួបតែ​សេចក្តីសុ​ខ និងសំ​ណាងល្អគ្រ​ប់ទីកន្លែ​ង៕ ដោយ៖កូឡាប

spot_img
×