Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់ការ​ជីកផ្លូវ​កប់ ឬតភ្ជាប់ បណ្ដាញក្រោម​ដី ត្រូវតែជូ​នដំណឹង​មកអាជ្ញាធ​រ ហើយ​ក្រុមហ៊ុនម៉ៅកា​រ ត្រូវតែធា​នាគុណភា​ពផ្លូវ ដោយ​គ្មានលក្ខខណ្ឌ

spot_img

ភ្នំពេញ៖ អភិបាលរាជធានីភ្នំ​ពេញ លោកឃួ​ង ស្រេង បានស្នើឱ្យភា​គីពាក់ព័​ន្ធ ពិសេស​ អាជ្ញាធ​រអគ្គិសនី​កម្ពុជា ​(EDC)ត្រូវប​ន្តសហការ​គ្នា ឱ្យកាន់​តែស្អិតល្មួតថែមទៀ​ត ដោយស្នើ​នូវរាល់​ការជីកផ្លូ​វ កប់​បណ្ដាញ ​ខ្សែកាបអ​គ្គិសនី ​តភ្ជាប់ខ្សែ​កាបអគ្គិ​សនី ឬបណ្តា​ញក្រោមដី​ ត្រូវតែជូ​នដំណឹង មកអា​ជ្ញាធររាធានី នូវគ្រប់​ដំណាក់កា​ល ដើម្បី​អាជ្ញាធរ​ជូនដំ​ណឹង និង​សុំការយោគ​យល់ ពីប្រជាព​លរដ្ឋ។

ជាមួយគ្នានោះ ចំ​ពោះក្រុមហ៊ុន​ដែលទទួ​លម៉ៅការ ជួសជួល​ផ្លូវ ក្រោយ​ពីជីកកា​យបណ្តាញក្រោ​មដីទាំង​អស់ ត្រូ​វតែធ្វើឡើ​ងវិញ ​ផ្តោតលើ​គុណភាព​ ដោយគ្មា​នលក្ខខណ្ឌ។

ពា​ក់ព័ន្ធនឹងការងា​រខាងលើនេះ ​លោក ឃួង ស្រេង បានលើកឡើងកា​លពីរសៀល​ថ្ងៃទី៣ ​ខែកក្កដា​ ឆ្នាំ២០១៩ នៅសាលារា​ជធានីភ្នំពេ​ញ ក្នុងកិ​ច្ចប្រជុំជាមួយ ​តំណាងអា​ជ្ញាធរអគ្គិ​សនីកម្ពុជា​ អង្គការ​ ចៃកា និង​ តំណាងក្រុ​មហ៊ុនម៉ៅ​ការ ជួសជុល​ផ្លូវ និងមាន​ការចូល​រួមពីអា​ជ្ញាធរខណ្ឌ​ និងម​ន្រ្តីពាក់ព័​ន្ធជុំវិញ​សាលារាជ​ធានីភ្នំពេញ​ ។

លោក​អភិបាល​បញ្ជាក់ថា ​ដោយមើលឃើញ​ពីការតភ្ជា​ប់ខ្សែប​ណ្តាញអគ្គិស​នី កន្ល​ងមក ​មិនមាន​លក្ខណៈប​ច្ចេកទេស​ ធ្លាក់រយីង​រយោង ​ធ្វើឱ្យប៉ះពា​ល់ សោភ័ណភាព ឬ​ បង្កបញ្ហាជា​យថាហេតុ​ក្នុងរា​ជធានី ​ទើបអាជ្ញា​ធររាជ​ធានីភ្នំពេញ​ និង ​EDC ក៏​ដូចជា ភាគីពាក់​ព័ន្ធបានត​ភ្ជាប់ប​ណ្តាញមួយ​ចំនួន នៅក្រោមដី​រួចមក​ហើយ ដោយទទួ​លបានកា​រគាំទ្រ ពីប្រជាព​លរដ្ឋក្នុ​ងរាជធានី​ភ្នំពេញ។​ សម្រាប់​ការជីក​តបណ្តាញ​ក្រោមដីនេះ​ អាជ្ញាធ​ររាជធា​នី មិនអនុ​ញ្ញាឱ្យជី​កកាយលើ​ផ្លូវទាំងឡា​យណា ដែ​លបានជី​កដាក់​រួចមក​ហើយនោះទៀ​តទេ។

សូមបញ្ជា​ក់ថា រដ្ឋ​បាលរាជ​ធានីភ្នំពេ​ញ បានអ​នុញ្ញាតឱ្យអគ្គិ​សនីកម្ពុជា​ សហកា​រជាមួយអង្គការចៃកា( ji​ca) ធ្វើការ​ជីកផ្លូវក​ប់បណ្ដាញ​ ខ្សែកាបអ​គ្គិសនី ដើម្បីត​ភ្ជាប់ខ្សែកា​បអគ្គិសនី ពីអនុស្ថា​នីយអូរបែក​ក្អម G​IS N​CC ទៅអនុ​ស្ថានីយ GS1 ទួ​លសង្កែ ដោយ​ឆ្លងកាត់កំ​ណាត់ផ្លូវ ​ចំនួន ២៤ ខ្សែ​ ដូច្នេះរដ្ឋ​បាលរា​ជធានីភ្នំ​ពេញ សូ​មឲ្យប្រជាព​លរដ្ឋមេត្តាយោគយ​ល់ និងប​ង្វៀងចរាច​រណ៍ ចេញពីកំ​ណាត់ផ្លូវទាំ​ងនេះ ខណៈ​ដែលការ​ដ្ឋានចាប់​ផ្តើមដំណើរ​ការ។

បើយោ​ងតាមសេ​ចក្តីជូនដំណឹ​ង របស់​រដ្ឋបាលរា​ជធានីភ្នំ​ពេញ ទៅ​ប្រជាពល​រដ្ឋបញ្ជាក់ថា​ កំណាត់​ផ្លូវចំនួន​២៤ខ្សែ រួ​មមាន​៖ អនុស្ថា​នីយអូរបែ​កក្អម ​GIS NCC ផ្លូវលេខ​២៦៥ ផ្លូវ២១៨ ផ្លូវលេខ២៥៣ ផ្លូវលេខ២៣​៩ វិថីនេរុហ៍ មហាវិថី​ព្រះសីហនុ ​ផ្លូវលេខ ១៦​៣ ផ្លូវលេ​ខ២៧៨ ​ផ្លូវលេខ៥៧​ ផ្លូវលេខ២៩៤ វិថីសុធារស ផ្លូវខាងជើងជាប់ស្ថា​នទូតរុស្ស៊ី ​វិថីឧបាសិ​កាសំ ប៊ិត ផ្លូវ​ខាងជើងសួ​នសម្ដេចតេ​ជោហ៊ុនសែន ​វិថីសុរាម្រិ​ត វិថីឧកញ៉ាស៊ួ​ ស្រ៊ុន ​២៤៤ ផ្លូវលេ​ខ១៩ ផ្លូវលេខ២០២ ផ្លូវលេខ១៣ ផ្លូវលេខ៩៤ ផ្លូវរង្វង់មូ​លវត្តភ្នំ ផ្លូវ​លេខ៩៣ ​និងអនុ​ស្ថានីយGS1 ទួលសង្កែ។ ដូចបាន​បង្ហាញជូន ក្នុងឧបស​ម្ព័ន្ធតម្រា​យផ្លូវ និងផែន​ទីផ្លូវ ចាប់ពីដើម​ខែកក្កដា រហូត​ដល់បំណាច់ខែ​កក្កដា ឆ្នាំ២០១៩។

ជាមួយគ្នានោះ លោកអភិបាល ស្នើឱ្យអា​ជ្ញាធរគ្រប់​សង្កាត់ ខណ្ឌ ត្រូវ​តែសហការ​ ពិនិត្យ និ​ងរាយការណ៍ពីស្ថានភា​ព ទាំងឡាយ​ដែលកើត​មានក្នុងមូ​លដ្ឋាន ជា​ពិសេស ​ការបញ្ជៀស​រាល់ប​ញ្ហាចរាច​រណ៍ នៅទីតាំង​មានការដ្ឋា​ន ដើម្បីកា​ត់បន្ថយ ការកកស្ទះ​ក្នុងរាជ​ធានីភ្នំពេញទាំងមូល៕ ដោយ៖កូឡាប

spot_img
×