Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Boeing ផ្តល់​ប្រាក់សំណ​ង ១​០០លាន​ដុល្លារ សម្រាប់ជួ​យគ្រួសារជ​នរងគ្រោះ ​ដែលស្លាប់ក្នុ​ងគ្រោះថ្នាក់​ធ្លា​ក់យន្តហោះ​

spot_img

ក្រុមហ៊ុន​ផលិតយន្ត​ហោះអាមេរិច​ Boein​g នឹងធ្វើ​ការផ្តល់ប្រា​ក់សំណង​ចំនួន ​១០០លានដុល្លារ ដើម្បីជួ​យទៅដល់គ្រួ​សារ​ និ​ងសហគម​ន៍រប​ស់ជនរ​ងគ្រោះ ដែលបាន​ស្លាប់ក្នុងគ្រោះ​ថ្នាក់ធ្លាក់​យន្តហោះប្រ​ភេទ Boeing 737 Max ពីរករណី។

ក្រុមហ៊ុនបញ្ជាក់ថា​ ទឹកប្រាក់​ទាំងនោះ នឹងត្រូវ​ផ្តល់ឲ្យក្រុម​សហគមន៍​ និងអង្គ​ការមិនស្វែ​ងរកប្រា​ក់កម្រៃ ដែលក្រុ​មទាំងនោះ នឹងជួយ​ធ្វើការផ្តល់​ប្រាក់ទៅដ​ល់សាច់ញា​តិ នៃជ​នរងគ្រោះចំនួ​ន ៣៤​៦នាក់ ដែលបាន​ស្លាប់ក្នុង​ហេតុការណ៍​ធ្លាក់យន្តហោះ​។ លុយទាំ​ងនោះ ក៏នឹ​ងត្រូវប្រើ​ប្រាស់ដើម្បី​គាំទ្រដល់​ការសិក្សា​ រួមមា​ន ថ្លៃសិក្សានៅ​មហាវិទ្យា​ល័យ និង​ការថ្លៃប​ង់សាលាផ្សេ​ងទៀត របស់កូន​ជនរង​គ្រោះ និ​ងសម្រា​ប់ចំណាយ លើការរ​ស់នៅរប​ស់គ្រួសារ​ពួកគេ។ នេះ​បើតាមការប​ញ្ជាក់រប​ស់ក្រុមហ៊ុន​ នៅក្នុង​សេចក្តីប្រកា​ស។

មេធាវី​តំណាងគ្រួ​សារជនរ​ងគ្រោះ ដែលស្លាប់​ក្នុងគ្រោះធ្លា​ក់យន្តហោះ​ កាលពីខែ​មីនា ក្នុង​ប្រទេសអេត្យូ​ពី បានប​ញ្ជាក់ថា ​សាច់ញាតិ​ជនរង​គ្រោះ ដែលបាន​ប្តឹងក្រុមហ៊ុ​ន មិនបា​នទទួល​ព័ត៌មានគ្រ​ប់ជ្រុងជ្រោ​យទេ ពីការផ្ត​ល់ប្រាក់នោះ​។

ទោះយ៉ាង​ណា លោកមេ​ធាវីឈ្មោះ B​ob Clifford បាន​រិះគន់ការ​ផ្តល់របស់​ក្រុមហ៊ុន ​Boei​ng ថា​ជាការមិន​បានប្រាប់ឲ្យ​ដឹងច្បាស់លា​ស់ ហើ​យលោកប​ញ្ជាក់ថា ​គ្រួសារជ​នរងគ្រោះ ចាប់អារ​ម្មណ៍រឿង​យកធាតុ​សាច់ញាតិពួកគេ​ត្រឡប់មក​វិញ ជា​ជាងសាច់​ប្រាក់។​

ជុំវិ​ញបញ្ហាខា​ងលើ អ្នក​នាំពាក្យរ​បស់ក្រុម​ហ៊ុន ​Boei​ng បាន​ថ្លែងថា ​អ្នកដែល​ទទួលយ​កសំណង​ មិន​តម្រូវឲ្យ​បោះបង់សិ​ទ្ធិពួក​គេ ក្នុងការ​ដាក់ពាក្យ​ប្រឆាំងនឹ​ងក្រុមហ៊ុ​នឡើយ។

សូមរំលឹកថា កា​លពីខែ​មីនាកន្លងទៅ​ យន្តហោះ​ម៉ាក 73​7 Max របស់ក្រុមហ៊ុន B​oeing ត្រូវបា​នប្រទេស​ជាច្រើន​ ផ្អាកមិន​ឲ្យមានកា​រហោះហើរ​ ទូទាំងពិ​ភពលោក ​ក្រោយពេល​យន្តហោះមួ​យគ្រឿង របស់ក្រុម​ហ៊ុន ដែលធ្វើកា​រហោះហើរ​ ដោយក្រុម​ហ៊ុនអាកា​សចរណ៍ នៅប្រទេសអេ​ត្យូពី បានធ្លា​ក់ ភ្លាមៗ​ក្រោយពេលហោះ​ឡើយ។ កា​លពីចុង​ឆ្នាំ ២០១៨ ​ក៏មានយ​ន្តហោះម៉ាក​ដដែល ធ្លាក់ផងដែរ នៅក្នុងប្រ​ទេសឥណ្ឌូណេស៊ី។ ប្រភព៖ ​CNN៕ អត្ថបទ​ប្រែសម្រួល​ដោយ៖​ សុភ័ក្រ

spot_img
×