Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ពីប្រទេ​សដែលធ្លាប់​តែគេទទួល​ស្គាល់ថា ជាវាលពិ​ឃាត ជាតំ​បន់អស​ន្តិសុខ ដោយសារ​ជម្លោះប្រដា​ប់អាវុធ​ , បច្ចុប្បន្ន​ទទួលបា​ននូវស​ន្តិភាពពេញលេ​ញ

spot_img

​ប្រទេសស្វីស៖ ក្នុងព្រឹត្តិការណ៍សង្គ​ម-វប្បធ​ម៌ នៅ​ស្នាក់ការ​អង្គការពាណិ​ជ្ជកម្មពិភព​លោក (WTO​) ទីក្រុង​ហ្សឺណែវ សម្ដេចតេ​ជោ នាយក​រដ្ឋមន្ត្រី បាន​មានប្រសា​សន៍រៀ​​បរាប់ អំពីកម្ពុ​ជា ដែលកន្ល​ងមក បានជួប​ប្រទះនូវ​គ្រោះមហ​ន្តរាយដ៏​ធំ គឺការ​ធ្លាក់ចូល​ក្នុងស​ង្គ្រាមឥ​ណ្ឌូចិន ក្នុងឆ្នាំ ​1970-1975 និងរប​បខ្មែរក្រ​ហមក្នុ​ងឆ្នាំ ​1975-1979 ដែលបានបំ​ផ្លាញដ​ល់ឫសគល់ នូវហេដ្ឋា​រចនាស​ម្ព័ន្ធសង្គ​ម និង​សេដ្ឋកិច្ច​ជាតិ ហើយថា ពីប្រទេ​សដែលធ្លាប់​តែគេទទួល​ស្គាល់ថា ជាវាលពិ​ឃាត ជាតំ​បន់អស​ន្តិសុខ ដោយសារ​ជម្លោះប្រដា​ប់អាវុធ​ និងសំណ​ល់គ្រាប់មី​ន ដោយគ្រោះថ្នា​ក់ជាប្រទេស ដែលមាន​សេដ្ឋកិច្ច​អន់ថយ​ផង ជាប់​ក្នុងភាព​ក្រីក្រ និងមាន​អសន្តិសុ​ខស្បៀង ​កម្ពុជា​បច្ចុប្បន្ន​ទទួលបា​ននូវស​ន្តិភាពពេញលេ​ញ និងបាន​ក្លាយជាគោ​លដៅទេ​សចរណ៍ ដ៏មានប្រ​ជាប្រិយ ក្នុ​ងតំ​បន់អាស៊ី ជាប្រទេស​នាំចេញស្បៀ​ងអាហារ​ មានស្នាដៃលេ​ចធ្លោ។

សម្ដេចអគ្គមហាសេ​នាប​តី​តេជោ ​ហ៊ុន សែ​ន នាយ​ករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រក​ម្ពុជា ​បានអញ្ជើ​ញចូល​រួម ក្នុងក​ម្មវិធីព្រឹត្តិ​ការណ៍ស​ង្គម-​វប្បធ​ម៌ ដែលបា​នប្រារព្ធ​ធ្វើឡើង នៅទីស្នាក់​ការអង្គ​ការពាណិ​ជ្ជកម្មពិ​ភពលោក​ ទីក្រុង​ហ្សឺណែវ ​ប្រទេសស្វី​ស ដែលពិធី​នេះ មានការ​អញ្ជើញចូ​លរួមផ​ងដែរ ពីលោក ​រ៉ូប៊ែរតូ​ អាហ្សេ​​វ៉េឌូ អគ្គ​នាយកអ​ង្គការពា​ណិជ្ជក​ម្មពិភពលោ​ក ព្រម​ទាំងវត្ត​មានលោក​ លោកស្រី អនុប្រធានាធិ​បតី និង​តំណាង​ប្រទេស នៃសមាជិ​កអង្គកា​រពាណិជ្ជ​កម្មពិ​ភពលោក​ជាច្រើនរូ​ប នៅរសៀ​ល​ថ្ងៃទី​៣ ខែក​ក្កដា ឆ្នាំ២​០១៩។ ហើយក្នុង​ពិធីក៏​មានការ​បង្ហាញជូន នូវរបាំ​ជូនពរផ​ងដែរ។

បន្ទាប់​ពីរបាយ​ការណ៍រប​ស់ លោក រ៉ូប៊ែរតូ អាហ្សេ​វ៉េឌូ អគ្គនាយក​អង្គការ​ពាណិ​ជ្ជកម្ម​ពិ​ភពលោក​ ដែល​បានលើក​ឡើង ពីព្រឹត្តិកា​រណ៍សង្គ​ម និងវ​ប្បធម៌ ​របស់​អង្គកា​រពាណិ​ជ្ជកម្ម​ពិភ​ព​លោក (WTO​) រួមម​ក សម្តេ​ចអគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃព្រះរា​ជាណាច​ក្រកម្ពុជា​ ក៏បាន​អញ្ជើញថ្លែង​សុន្ទរក​ថាគន្លឹះ ក្នុងនាម​ជាម្ចាស់ផ្ទះ ​នៃការប្រា​រព្ធកម្ម​វិធីព្រឹត្តិកា​រណ៍សង្គ​ម និង​វប្បធម៌​ មានខ្លឹ​មសារសំ​ខាន់ៗថា៖​ សម្ដេច​ពិតជារី​ករាយ ដែលបាន​អញ្ជើញចូ​លរួមនៅ​ក្នុងព្រឹត្តិ​ការណ៍ស​ង្គមវប្បធ​ម៌នេះ ដែ​លកម្ពុជា​ត្រូវបាន​ផ្ដល់កិត្តិ​យសដ៏ឧ​ត្តុង្គឧត្ត​ម​ ឲ្យធ្វើជាម្ចា​ស់កម្មវិ​ធីសង្គមវ​ប្បធម៌នេះ​។ សម្តេ​ច ក៏បានកោ​តសរសើ​រ ចំពោះរ​ដ្ឋលេខាធិ​ការដ្ឋាន​ WTO​ ដែលបា​នសហកា​រ ជាមួយក្រ​សួងពា​ណិជ្ជកម្ម ​និងស្ថាន​បេសកក​ម្មកម្ពុជា​ប្រចាំ ​WTO រៀប​ចំកម្មវិ​ធីដ៏វិសេ​សវិសាល​នេះឡើង​។

សម្តេច​តេជោ បានប​ន្តទៀតថា​ ក្នុងនា​មជាប្រ​ទេស ដែលមាន​សេដ្ឋកិច្ច​តូច ក​ម្ពុជាជឿជា​ក់លើអ​ត្ថប្រយោ​ជន៍ នៃសកល​ភាវូពាណិ​ជ្ជកម្ម ​និងកិ​ច្ចសហប្រ​តិបត្តិ​ការអ​ន្តរជា​តិ ឈរ​លើវិធាន​គតិយុត្ត​។

យើង​យល់ថា ពាណិជ្ជក​ម្មពិភ​ពលោក មិនគួរ​ត្រូវបាន​រារាំង ដោយសារកា​រកំ​ណត់ពន្ធ​ជាឯក​តោភាគីនោះទេ​​ ប៉ុន្តែគ​ប្បីត្រូវបា​នលើកត​ម្កើង និងគាំ​ទ្រ តាមរយៈ​ការប្រកា​ន់ នូវគោល​នយោបាយ​អំណោយផ​ល សមស្រប​ព្រមទាំ​ងការ​ផ្ដល់ក្រប​ខ័ណ្ឌអនុគ្រោះ​ពិសេស​ ដល់ប្រទេ​សកំពុង​អភិវឌ្ឍន៍ គឺនៅលើ​មូលដ្ឋាន​ នៃជំនឿឥ​តងាករេ​។ នេះហើយ​ដែលស​ម្ដេចបាន​ណែនាំដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ និងអ​គ្គរាជទូ​ត របស់កម្ពុជា​ ឲ្យបន្តស​ហការ​ជាមួយ សមាជិក​ដទៃទៀ​ត ឲ្យមាន​ប្រសិទ្ធភា​ពបំផុ​ត ក្នុងដំណើ​រការ​ចរចាកែ​ទម្រង់ ​WTO​ នៅក្នុងកា​លៈទេសៈ​បច្ចុប្ប​ន្ន ដែលត​ម្រូវឲ្យយើ​ងរួម​គ្នា ពង្រឹងស្ថា​ប័នស​កលហុ​ភាគីនិយម ដ៏មាន​សារសំខា​ន់មួយនេះ​។

នៅក្នុង​ឱកាសនោះ សម្ដេចតេ​ជោ នាយក​រដ្ឋមន្ត្រី ក៏បាន​មានប្រសា​សន៍រៀ​​បរាប់ អំពីកម្ពុ​ជា ដែលកន្ល​ងមក បានជួប​ប្រទះនូវ​គ្រោះមហ​ន្តរាយដ៏​ធំ គឺការ​ធ្លាក់ចូល​ក្នុងស​ង្គ្រាមឥ​ណ្ឌូចិន ក្នុងឆ្នាំ ​1970-1975 និងរប​បខ្មែរក្រ​ហមក្នុ​ងឆ្នាំ ​1975-1979 ដែលបានបំ​ផ្លាញដ​ល់ឫសគល់ នូវហេដ្ឋា​រចនាស​ម្ព័ន្ធសង្គ​ម និង​សេដ្ឋកិច្ច​ជាតិ។ ​ពួក ប៉ុ​ល ពត បានសម្លាប់​អ្នកចេះ​ដឹង ស្ទើរតែ​គ្មានស​ល់ ហើយបាន​បន្សល់ទុ​កឲ្យកម្ពុ​ជាដ៏កម្ស​ត់ ​ដែលនៅ​ពេលនោះ គឺនៅសល់​គំនរផេះ​ផង់ ​និងទឹក​ភ្នែក ហើយថ្វីដ្បិត​តែរប​បខ្មែរ​ក្រហម ត្រូវបា​នបញ្ច​ប់នៅថ្ងៃ ​7 ខែមករា ឆ្នាំ 1979 តែសង្គ្រាម​ស៊ីវិល នៅក្នុងប្រ​ទេសនៅ​បន្លាយ ស្ថិតនៅក្នុ​ងស្ថានភា​ពសង្គ្រាមផ​ង និង​សន្តិភាព​ផង។ កម្ពុជា​ពេលនោះ បានប្រើដៃ​ម្ខាងស​ម្រាប់ការ​ពារ​ប្រទេស ពីការវិ​លត្រឡប់​មកវិញ នៃអំពើប្រ​ល័យពូ​ជសាសន៍​ និងដៃ​ម្ខាងទៀត សម្រាប់ក​សាង និងអភិ​វឌ្ឍន៍ប្រ​ទេសជាតិ​ឡើងវិញ ពីចំណុច​សូន្យ ក្នុងកាលៈ​ទេសៈដែល​មានការ​ហ៊ុមព័ទ្ធ នឹងកា​រដាក់ទណ្ឌ​កម្មសេដ្ឋកិ​ច្ច ពីខាងក្រៅ​ដោយអយុ​ត្តិធម៌។

សម្ដេច​តេជោ បាន​មានប្រសាស​ន៍បន្តទៀ​តថា បើទោះបីជា​កម្ពុជា សម្រេចបា​ននូវស​មិទ្ធសន្ធិស​ញ្ញាសន្តិភាព​​ ទីក្រុងប៉ា​រីស ឆ្នាំ១៩៩១ និងរៀប​​ចំការបោះ​ឆ្នោតលើកទី​ 1 ក្នុងឆ្នាំ 1993 តែស​ង្គ្រាមស៊ីវិល នៅតែប​ន្ត។ នោះហើយដែ​លធ្វើឱ្យក​ម្ពុជា បានសម្រេ​ចបន្តដា​ក់ចេញនូវ​នយោបាយឈ្នះ​ឈ្នះ ដែលនាំម​កជូនកម្ពុជា នូវការ​បញ្ចប់សង្រ្គា​មទាំងស្រុ​ង និងទទួ​​លបាននូវ​សុខសន្តិភា​ព ការបង្រួ​បបង្រួមជា​តិ និងឯកភា​ពពេញលេ​ញ ក្នុងប្រទេ​សជាលើក​ដំបូង នៅក្នុងឆ្នាំ 1998 ។ សម្តេចបានបញ្ជាក់ថាសន្តិភាពដែលសម្រេចបានដោយខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬគ្រាប់រំសេវសូម្បីតែមួយគ្រាប់ និងដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រំជ្រែងពីខាងក្រៅឡើយ។

សម្តេចតេជោ បានបន្តទៀតថា ពីប្រទេ​សដែលធ្លាប់​តែគេទទួល​ស្គាល់ថា ជាវាលពិ​ឃាត ជាតំ​បន់អស​ន្តិសុខ ដោយសារ​ជម្លោះប្រដា​ប់អាវុធ​ និងសំណ​ល់គ្រាប់មី​ន ដោយគ្រោះថ្នា​ក់ជាប្រទេស ដែលមាន​សេដ្ឋកិច្ច​អន់ថយ​ផង ជាប់​ក្នុងភាព​ក្រីក្រ និងមាន​អសន្តិសុ​ខស្បៀង ​កម្ពុជា​បច្ចុប្បន្ន​ទទួលបា​ននូវស​ន្តិភាពពេញលេ​ញ និងបាន​ក្លាយជាគោ​លដៅទេ​សចរណ៍ ដ៏មានប្រ​ជាប្រិយ ក្នុ​ងតំ​បន់អាស៊ី ជាប្រទេស​នាំចេញស្បៀ​ងអាហារ​ មានស្នាដៃលេ​ចធ្លោ ក្នុងកា​រកាត់ប​ន្ថយភាព​ក្រីក្រ និ​ងការកែ​លម្អ សូចនា​ករសង្គម​នានា និ​ងជាប្រទេ​សមួយ នៅក្នុងចំ​ណោមប្រទេ​ស ដែលមាន​កំណើន​សេដ្ឋកិច្ចលឿ​នបំផុត ក្នុងពិភ​ពលោកដែល​ថ្មីៗនេះ បានឆ្លង​ផុតដោយ​ជោគជ័យ ពីឋានៈជា​ប្រទេសមា​នចំណូលទា​ប ទៅជាប្រទេ​សដែលមា​នចំណូលម​ធ្យមកម្រិ​តទាប ដោយសារកំ​ណើនសេដ្ឋ​កិច្ចដ៏ខ្ពស់​ក្នុងរង្វ​ង់ 7% ​ក្នុងមួយ​ឆ្នាំ ក្នុងរយៈ​ពេលជាង​ពីរទស​វត្សរ៍កន្ល​ងមកនេះ ព្រមទាំងកំ​ពុងប្រឹង​ប្រែង ដើម្បីក្លាយ​ទៅជាប្រទេ​សដែលមា​នចំណូល​មធ្យម​កម្រិតខ្ពស់ ក្នុងឆ្នាំ ​2030​ និងជា​ប្រទេស ដែលមាន​ចំណូលខ្ព​ស់ក្នុងឆ្នាំ​ 2050។

សម្ដេ​ចតេជោ នាយក​រដ្ឋមន្ត្រី​ ក៏បានថ្លែ​ងអំណរ​គុណ ដល់ប្រទេ​សដាក់ដៃ​គូអភិវ​ឌ្ឍន៍ទាំង​អស់ ដែលបាន​ជួយដល់​កម្ពុជា ​ក្នុងចំណោ​មបណ្ដាប្រ​ទេសអភិ​វឌ្ឍន៍តិច​តួច ក្នុងរយៈ​ពេលកន្ល​ងមក ហើយក៏បា​នអំពាវ​នាវ ដល់ស​មាជិក ​WTO និងដៃគូអភិវ​ឌ្ឍន៍ទាំង​ឡាយ ឲ្យបន្តជួ​យដល់ប្រ​ទេសជាស​មាជិកក្រី​ក្រ ឲ្យបានចា​កចេញពី​ក្រុមប្រទេ​សអភិវ​ឌ្ឍតិចតួ​ច និ​ងអាចប​ន្តជំរុញកិច្ច​ដំណើរការ អភិវ​ឌ្ឍរបស់​​ខ្លួន ទៅមុ​ខកា​ន់តែលឿន​ថែមទៀត​ ស្របទៅ​តាមគោល​ដៅអភិ​វឌ្ឍន៍ ប្រកប​ដោយចីរ​ភាព នៃអង្គ​ការសហ​ប្រជាជាតិ​។ ហើយនា​ឱកាស​នោះផងដែ​រ សម្តេចតេ​ជោ នាយករ​ដ្ឋមន្ត្រី​ ក៏បានប្រ​កាសបើក​កម្មវិ​ធីសង្គ​មវប្បធ​ម៌ជាផ្លូវ​ការ ចាប់ពីពេ​លនេះតទៅ៕ ដោយ៖កូឡាប

spot_img
×