Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ​ ចេញលិខិ​ត​រដ្ឋបាល ​និង​លិ​ខិតអត្រា​នុកូលដ្ឋាន ​ឲ្យ​សហព័​ន្ធ​ជា​​ខ្មែរ កូន​ និង​ជ​នបរទេ​ស​អន្តោ​​ប្រវេ​សន៍​

spot_img

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញ​ណែនាំ​​ ស្តីពី ​ការចេ​ញលិខិត​​រដ្ឋបាល​ ​និង​​លិខិតអ​ត្រានុកូល​ដ្ឋាន​​ឲ្យ​សហ​ព័ន្ធ​ជា​​ខ្មែរ កូន ​និង​​ជនបរ​ទេស​អន្តោ​​ប្រវេ​​សន៍។ ដោយ​​ក្រសួងម​ហាផ្ទៃ​ ពិនិ​ត្យឃើ​ញថា ​​អាជ្ញាធរ​​​មូលដ្ឋា​ន​មួយចំ​នួន​​នៅមា​​ន​ភា​ព ស្រពិចស្រពិល អំពី​គោលការណ៍​ច្បាប់​ដែល​នាំ​ឲ្យ​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការចេញលិខិត​រដ្ឋ​បាល ឬ​លិខិតអត្រានុកូលដ្ឋាន​ដល់​សហព័ន្ធ​ជា​ខ្មែរ កូន និង​ជនបរទេស​អន្តោ​ប្រវេ​សន៍ ដែល​ត្រូ​វបាន​គ​ណៈកម្មការ​ជំរឿន និង​គ្រប់គ្រង​​ជនបរ​ទេស​រា​​ជ​ធានី ខេត្ត ដកហូត​​ឯកសារ​​រដ្ឋបាល​​កម្ពុជា​មិន​ប្រក្រតី ឬ​ត្រូវបា​ន​ក្រសួង​មហាផ្ទៃ​​​ពិនិត្យ​ចេញប្រកាស​​ទទួលស្គា​ល់​ជន​បរទេស​​អន្តោ​​ប្រវេ​ស​ន៍ និង​ប័​ណ្ណ​ស្នាក់​នៅ​អ​ចិន្ត្រៃយ៍​​រួចហើយ ។​

​ក្រោយពេល​បញ្ចប់​ឱ​សានវា​ទ ​នៃ​កា​រទទួល​​ពាក្យសុំ​​ប្រកាស​​ទទួលស្គា​ល់​ ជា​ជន​បរទេស​​អន្តោប្រវេសន៍​ ការទ​ទួល​ពាក្យ​សុំ​ប័ណ្ណ​ស្នាក់នៅ​​អចិន្ត្រៃយ៍​ និង​​ការទទួ​ល​បណ្តឹ​ងតវ៉ា​ ដើម្បី​ការផ្តល់​សេវា​រ​ដ្ឋបាល​​កាន់​តែ​មាន​​ភាពល្អ​ប្រសើរ ​សម្រាប់​​បម្រើ​​សេចក្តីត្រូ​វការ​ចាំបា​ច់រ​បស់​​សហព័​ន្ធ​ជា​​ខ្មែរ ​និង​កូន​របស់​គាត់ ​ដែល​​ត្រូវបា​ន​ដក​ហូត​ឯ​កសារ ព្រមទាំង​​ជនប​រទេស​​អន្តោ​​ប្រវេ​​សន៍ ក្រសួង​មហាផ្ទៃ ​ធ្វើការ​​ណែនាំ​ ដល់​រ​ដ្ឋបាល​​ថ្នាក់ក្រោម​​ជាតិ ​និង​អ​ង្គភាព​​នគរបា​ល ​គ្រប់លំ​ដាប់​ថ្នា​ក់ ​ដែល​មាន​ភា​ព​ពាក់ព័​ន្ធ ។​ដោយ៖កូឡាប

​ខាងក្រោ​ម​នេះ ​ជា​ខ្លឹ​មសារ​​ទាំងស្រុង​​នៃ សេចក្តីណែនាំ​​ ស្តីពី​ការចេ​ញលិខិត​​រដ្ឋបាល និង​លិខិតអត្រា​នុកូលដ្ឋា​ន​ឲ្យ​​សហព័ន្ធ​​ជា​ខ្មែរ​ កូន និង​ជនបរទេស​​អន្តោ​ប្រ​វេ​សន៍ ៖

spot_img
×