Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ កំពុង​យកចិត្តទុកដាក់​ចំពោះ​ការដ្ឋាន​សំណង់​មួយចំនួន យក​ខ្សាច់​សមុទ្រ មក​លាយ​ស៊ីម៉ង់ត៍ ដើម្បី​សង់​អគារ​ធំៗ និង​ច្រើន​ជាន់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជាការ​ប្រញាប់ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​លើកយក​ករណី ការដ្ឋាន​សំណង់​មួយចំនួន ដែល​យក​ខ្សាច់​សមុទ្រ មក​លាយ​ជាមួយ​ខ្សាច់​សុទ្ធ​ពី​ខេត្តកំពង់ស្ពឺ មក​ដាក់​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់ សម្រាប់​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមសហការ​គ្នា​ពិនិត្យ​ស្រាវជ្រាវ​ទៅលើ​គុណភាព ឬ​ផលប៉ះពាល់ នៃ​ការសាងសង់​សំណង់​នេះ ឲ្យ​បាន​ឆាប់​បំផុត​។​

​ទាក់ទិន​បញ្ហា​នេះ ប្រភពព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាលខេត្ត បាន​ដកស្រង់​សម្តី លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មក​អះអាងថា ករណីនេះ លោក​អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​បច្ចេកទេស ឲ្យ​ចុះ​ធ្វើការ​សិក្សា​អំពី​ផលប៉ះពាល់ ដោយ​ការយក​ខ្សាច់​សមុទ្រ មក​លាយ​ជាមួយ​ខ្សាច់​សុទ្ធ​ពី​ខេត្តកំពង់ស្ពឺ យកទៅ​ក្រឡុក​លាយ​ជាមួយ​ស៊ីម៉ង់ត៍ សម្រាប់​យកទៅ​សង់​អគារ​ធំៗ និង​មាន​កំពស់​ច្រើន​ជាន់ នៅតាម​ការដ្ឋាន​សំណង់​មួយចំនួន នា​ក្រុងព្រះសីហនុ​ទាំង​ពេលកន្លងមក និង​ពេលបច្ចុប្បន្ន​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បន្តទៀតថា បញ្ហា​យក​ខ្សាច់​សមុទ្រ​យកមក​លាយ ក្រឡុក​ជាមួយ​ស៊ីម៉ង់ត៍ សម្រាប់​សង់​អគារ ក្នុង​ក្រុងព្រះសីហនុ​នេះ គឺ​លោក​អភិបាលខេត្ត​ព្រះសីហនុ បានដាក់​ជាការ​ប្រញាប់ ដើម្បី​ឈានទៅ​មាន​វិធាន​ការបន្ត​ឲ្យ​បាន​ឆាប់​បំផុត​៕ ដោយ​៖ ដែន សីមា​

spot_img
×