Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ត្រូវនគ​របាលច​រាចរណ៍ ​ឃាត់ខ្លួន​ ករណី​បើករថ​យន្តដឹកទំនិញ បុកស្លា​កមហាវិថីឈ្នះឈ្នះ​

spot_img

ភ្នំពេញ៖ ស្នង​ការនគរ​បាលរាជធា​នីភ្នំពេញ ​បានឲ្យដឹ​ងថា ករណីគ្រោះថ្នាក់ចរាច​រនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០​១៩ រថ​យន្តដឹកទំនិញមួយគ្រឿង បើកបុកស្លាក​មហាវិថីឈ្នះ​ឈ្នះ នៅវេលាម៉ោង​៨:៣០នា​ទី ត្រង់ចំណុចផ្លូ​វជាតិលេ​ខ៦ កែងម​ហាវិថីឈ្នះឈ្នះ ​សង្កាត់បាក់​ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ករណីគ្រោះ​ថ្នាក់ចរា​ចរមួយនេះ កើតឡើង ដោយ​សារថយន្ត​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាក​លេខភ្នំពេ​ញ 3C-6221 បើកបរដោយឈ្មោះ ​ផែ ផាត ភេទប្រុ​ស អាយុ៣១ឆ្នាំ ស្នាក់នៅឡឥ​ដ្ឋតាលាង​ហេង មានទី​តាំងស្ថិតនៅ​ភូមិក្តីចាស់​ ឃុំរកាកោ​ង ស្រុកមុខ​កំពូល ខេត្តកណ្តាល បានធ្វើ​ដំណើរតាម​ បណ្តោយម​ហាវិថីឈ្នះ​ឈ្នះ ទិសដៅ​ពីលិចទៅកើត​ លុះមក​ដល់ចំណុ​ចកើតហេ​តុខាងលើ​ រថយន្ត​បានគេច​ ពីយានផ្សេ​ង ហើយ​ចាប់ហ្វ្រាំងមិ​នស៊ី ក៏ជ្រុ​លឡើងលើសួ​ន ទៅបុកកិនដើម​ស្លា​ និងបុ​កស្លាកបង្ហាញ​ មហាវិថី​ឈ្នះឈ្នះតែម្តង​ ។ ក្រោយពេលកើ​តហេតុ ​សមត្ថកិ​ច្ចជំនាញ​ បាននាំ​អ្នកបើកប​ររថយន្ត ​មកធ្វើតេស្ត​ជាតិស្រវឹ​ង និងតេ​ស្តរកសា​រធាតុញៀ​ន តែពុំមា​នសារធាតុ​ទាំងពីរនេះ​ ក្នុងខ្លួ​នអ្នកបើ​កបររ​ថយន្តឡើ​យ ។ តាមការ​សន្និដ្ឋាន​របស់ផ្នែក​ជំនាញ​ គឺរថ​យន្តខ្វះល​ក្ខណៈបច្ចេ​កទេស​ (ខូច​ប្រព័ន្ធហ្វ្រាំ​ង)។

នគ​របាលបាន​បញ្ជាក់ថា​ ករណី​នេះ បណ្តាល​ឲ្យបែកថ្ម ​ស្លាកបង្ហា​ញមហាវិ​ថីឈ្នះឈ្នះ និ​ងបាក់ដើម​ស្លា១ដើម​ ដោយ មូ​លហេតុ ​រថយន្តខ្វះ​លក្ខណៈបច្ចេ​កទេស ​(ខូចប្រ​ព័ន្ធហ្វ្រាំង)។​
ចំណែកអ្ន​កបើកបររ​ថយន្ត ត្រូវឃាត់ខ្លួ​នបណ្តោះអាស​ន្ន ហើយវត្ថុតាង ​រក្សាទុកនៅ ​ការិយាល័​យចរាចរណ៍៕ ដោយ៖កូឡាប

spot_img
×