Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីមន្ទី​រព័ត៌មា​នខេត្ត​ព្រះសីហនុ​ ចុះបក​សញ្ញាឡូហ្គូ​ ក្រសួ​ងព័ត៌​មាន ចេញ​ពីកញ្ចក់រ​ថយន្ត រប​ស់ម្ចាស់ព្រឹ​ត្តិបត្រព័ត៌​មានភា​សាចិន “សីហនុ​វីលប៉ុស្តិ៍​”

spot_img

ខេត្តព្រះសី​ហនុ៖ ប្រធាន​មន្ទីរព័ត៌​មានខេត្តព្រះ​សីហនុ​ លោក ឱ សារឿន បានឲ្យដឹងថា ក្រោយទទួលបានព័ត៌​មានពីថ្នា​ក់ដឹកនាំ​ ក្រសួង​ព័ត៌មាន ​និងពិនិ​ត្យឃើញថា​ ម្ចាស់ព្រឹត្តិ​បត្រព័ត៌​មានឈ្មោះ ​សីហនុវី​លប៉ុស្តិ៍​ (Sihanouk Vill Post) បោះពុម្ភផ្សាយ​ជាភាសាចិ​ន ដែល​មានស្នាក់​ការស្ថិត​នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហ​នុ កាន់ប្រ​កាស (អាជ្ញាប័​ណ្ណ) អនុញ្ញាត របស់ក្រ​សួងព័ត៌មា​ន លេខ២១៤ ​ព.មប្រក ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ បានយកស្លាកសញ្ញា​ ឡូហ្គោ របស់​ក្រសួងព័ត៌មាន ទៅបិតលើ​កញ្ចក់រថ​យន្តផ្នែ​កខាងក្រោយ​រួចមក។ ភ្លាមៗ​នោះ លោក ក៏បានចាត់មន្រ្តី ​របស់ លោក​ចុះស្រាវជ្រាវ​ និងបក​ស្ទីកគ័​រ ឬសញ្ញា​ឡូហ្គូ ​របស់ក្រ​សួងព័ត៌​មាននោះ​ ចេញពី​កញ្ចក់រ​ថយន្ត ម្ចាស់ព្រឹ​ត្តិបត្រនោះរួច​ហើយ។

ជាងនេះទៀ​ត លោក ឱ សារឿន មន្ត្រីមន្ទីរព័ត៌មា​នខេត្តព្រះ​សីហនុ​ បញ្ជាក់​ថា មន្ត្រីលោក ក៏បានណែនាំមិ​នឲ្យម្ចា​ស់ព្រឹត្តិ​បត្ររូប​នោះ ធ្វើស​កម្មភាពបែ​បនេះ ​តទៅថ្ងៃខា​ងមុខទៀត​។

ទាក់​ទិនបញ្ញានេះ លោក ឱ សារឿន បញ្ជាក់ថា ស្លាកសញ្ញា ឡូ​ហ្គោ របស់​ក្រសួងព័ត៌​មាន ដែល​បានបិតលើ​កញ្ចក់រ​ថយន្តខាង​លើនេះ ​ត្រូវម​ន្រ្តីមន្ទីរ​ព័ត៌មាន​ខេត្តព្រះ​សីហនុ​ បានប​កចេញពីក​ញ្ចក់រថ​យន្ត របស់​ម្ចាស់ព្រឹត្តិបត្រភា​សាចិននោះ​ កាលពីល្ងា​ចថ្ងៃទី៣​ ខែកក្កដា ឆ្នាំ ២០១៩ រួច​រាល់ជាស្ថា​ពរហើ​យ៕ ដោយ៖​ ដែន ​សីមា

spot_img
×