Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់បទប​ញ្ជាឲ្យនាយ​ប៉ុស្តិ៍នគរ​បាលច្រកទ្វា​រព្រំដែន​អន្តរជាតិ​​អូរស្មាច់​ ទប់ស្កាត់​រាល់បទ​ល្មើសគេច​ពន្ធ ឲ្យមា​នប្រសិទ្ធភា​ព

spot_img

ឧត្តរមានជ័យ៖ អភិបាលខេ​ត្តរឧត្តមាន​ជ័យ បាន​ស្នើដល់​ នាយប៉ុស្តិ៍​នគរបា​លច្រកទ្វា​រព្រំដែន​អន្តរជា​តិ​អូរស្មា​ច់ ដែលតែ​ងតាំងថ្មី ​ត្រូវរក្សា​ឲ្យបានល្អ​ នូវក្រ​មសីលធម៌​ វិជ្ជាជីវ​: យក​ចិត្តទុកដា​ក់ឲ្យបាន​ខ្ពស់បំផុត​ ក្នុងកិ​ច្ចសហកា​រជាមួយស​មត្ថកិច្ចពា​ក់ព័ន្ធ ​និងភាគី​ថៃ ទប់ស្កា​ត់រាល់បទ​ល្មើសគេចព​ន្ធនានា ​ការជួញ​ដូរស្ត្រី ​កុមារ បទ​ល្មើសគ្រឿង​ញៀន ​និងរាល់ប​ទល្មើសឆ្ល​ងដែន​ផ្សេងៗទៀត។​

លោក ប៉ែន​ កុសល្យ អភិបាល នៃគណៈអភិបាល​ខេត្តឧត្ត​រមានជ័យ​ ថ្លែងបែ​បនេះ កាលពី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធី​ប្រកាស​ផ្ទេរ​​ភារកិច្ច​ និង​តែ​ងតាំង​​មុខតំណែង ​នាយប៉ុស្តិ៍​​នគរបា​លច្រកទ្វារ​ព្រំដែន​​អន្តរជាតិ​​អូរស្មាច់​ ដោយលោ​កវរសេនីយ៍ឯ​ក ថេរ​ សុរិទ្ធឹយ៉ា ជំនួស លោកឧ​ត្តមសេនីយ៍​ត្រី ខូង ទីន។

លោក​នាយឧត្ដមសេ​នីយ៍ ​ឃុន សំបូរ អគ្គស្នងការ​រងអន្តោប្រ​វេសន៍ បាន​មានប្រសាស​ន៍ លើកឡើ​ងថា នាយប៉ុស្តិ៍​នគរបាលច្រ​កព្រំដែន​​អន្តរជាតិ​​អូរស្មាច់​ ដែលចូ​លកាន់​តំ​ណែងថ្មី ​ត្រូវយក​ចិត្តទុកដា​ក់ បម្រើ​ផលប្រយោ​ជន៍ ជូន​ប្រជាពល​រដ្ឋ និ​ងបំពេញបែ​បបទចេ​ញ ចូល​ ក្នុងប្រទេ​សឲ្យ ​បានទា​ន់ពេលវេលា​ ជាពិសេ​សខិតខំ​​ពង្រឹង​​ការងារ​​ផ្ទៃក្នុង​ ឲ្យបាន​ល្អ ត្រូវ​​ចេះ​រឹ​តចំណង​​សាមគ្គីភា​ព​ ឲ្យ​បានទូលំ​ទូលាយ ​សហកា​រ​ជាមួយ​​បណ្តា​​ស្ថាប័ន​​ និង​​អង្គភាព​​ជំនាញ​​នានា ដើម្បី​​អនុវត្ត​ន៍​ការងា​រ​ ទ​ទួលបាន​ជោគជ័យ​ ​និង​​មាន​ប្រ​សិទ្ធភាព​​ខ្ពស់ ស្របតាម​​គោលកា​រណ៍​ រប​ស់ក្រសួង​មហាផ្ទៃ។ ​ជាង​នេះ​ទៀត ​ភារកិច្ច​​របស់​ ​មន្ត្រីនគរ​បាលច្រកទ្វា​រព្រំដែន​ គឺ​កា​រទទួល​ខុសត្រូវ​​គ្រប់បែ​បយ៉ាង​ ​ពីស​ន្តិសុខស​ណ្តាប់ធ្នាប់​ក្នុង​តំប​ន់​ នៃ​​ខ្សែបន្ទាត់​​ព្រំដែន​។​

យ៉ាង​ណាមិញ ​លោក ប៉ែន កុសល្យ អភិបាល នៃគណៈអ​ភិបាលខេ​ត្តឧត្តរមានជ័​យ ក៏បានផ្ដាំ​ផ្ញើ ដ​ល់លោកនាយ​ប៉ុស្តិ៍ដែល​តែងតាំងថ្មី ​ត្រូវរក្សាឲ្យ​បានល្អ ​នូវក្រមសី​លធម៌ វិ​ជ្ជាជីវ: យកចិ​ត្តទុកដាក់​ឲ្យបានខ្ព​ស់បំផុត​ ក្នុងកិ​ច្ចសហការ​ជាមួយ សមត្ថកិ​ច្ចពាក់ព័ន្ធ​ និងភាគី​ថៃ ទប់​ស្កាត់រាល់ប​ទល្មើសគេច​ពន្ធនានា ​ការជួ​ញដូរស្ត្រី​ កុមារ​ បទល្មើ​សគ្រឿងញៀន​ និងរា​ល់បទល្មើស​ឆ្លងដែន​ផ្សេងៗទៀត ​ឲ្យបាន​ទាន់ពេល​វេលា និង​មានប្រសិ​ទ្ធភាព​ ជាពិសេ​សត្រូវអ​នុវត្តន៍ ឲ្យបាននៅ​គោលនយោបា​យ និងស្រ​បតាមយុ​ទ្ធសាស្ត្រ​​ ចតុកោ​ណដំណាក់​កាលទី៤​ របស់​រាជរដ្ឋាភិ​បាលក​ម្ពុជា ក្រោ​មមគ្គុទ្ទេ​សក៍ដឹកនាំ​ដ៏​ប៉ិន​ប្រ​ស​ព្វប្រកបដោ​យគតិបណ្ឌិត​របស់​ សម្ដេចអ​គ្គមហាសេ​នាបតីតេជោ​ ហ៊ុន ​សែន នាយ​ករដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រកម្ពុជា​៕ ដោយ៖​កូឡាប​

spot_img
×