Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ សោកស្ដាយ​ក្នុងការ​រំលេច​នូវ​ទិដ្ឋភាព​ដែលថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​បានក្លាយ​ទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន​

spot_img

​ហ្សឺ​ណែវ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ថា វា​ជា​រឿង​ចម្លែក​ដែល​កម្ពុជា​ត្រូវ​ស្នើ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពួកគេ​បាន​ចោទប្រកាន់​យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ហើយ​អាក្រក់​ជាងនេះទៅទៀត ប្រទេស​និង​ស្ថាប័ន​មួយចំនួន​បាន​យក​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទាក់ទង​នឹង​ការ​ផ្ដល់ជំនួយ ឬ​ការអនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​។ យើង​មានការ​សោកស្ដាយ​ជា​ពន់ពេក​ក្នុងការ​រំលេច​នូវ​ទិដ្ឋភាព​ដែលថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​បានក្លាយ​ទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន​ឬ​អាចនិយាយបាន​ថា​ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ ឬ​ជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក​លើ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេស​ទន់ខ្សោយ​។​

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែល​ក្នុង​សុន្ទរកថា​នោះ​មាន​ខ្លឹម​សារសំខាន់ៗ​ថា​៖ សម្តេច​ពិតជា​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី 41 ដើម្បី​ជំរាបជូន​នូវ​កិច្ចប្រជុំ​របស់​យើង​ទាំងមូល​អំពី​ការពិត​ជាក់ស្ដែង​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស សង្គម​ស៊ីវិល និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​នៅលើ​ទំព័រសារព័ត៌មាន និង​របាយការណ៍​នានាភាព​ដែល​កម្ពុជា​ពិត​មាន​ភាពខុស​គ្នាច្រើន ឬ​ពេលខ្លះ​មាន​ភាពខុសគ្នា​ស្រឡះ​តែម្ដង​។ សម្ដេច​ក៏បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​របស់ខ្លួន​កម្ពុជា​បាន​ជួបប្រទះ នឹង​គ្រោះមហន្តរាយ​ដ៏​ធំៗ​មួយចំនួន​រួមមាន​ការធ្លាក់​ចូលក្នុង​សង្គ្រាម​ឥណ្ឌូចិន​ក្នុង​ឆ្នាំ 1970-1975 និង​របស់​ប៉ុលពត​ឆ្នាំ 1975-1979 ដែល​បាន​បំផ្លាញ​ដល់​ឬ​សគល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​សេដ្ឋកិច្ច​របស់​ជាតិ​។ ច្បាស់​ណាស់​ថា​នៅក្នុង​របប​ដ៏​ឃោរឃៅ​នោះ​សិទ្ធិមនុស្ស​ទាំងអស់​រប​ស់​ប្រជាជន​កម្ពុជា​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​រាប់ទាំង​សិទ្ធិ​រស់រានមានជីវិត​។ ថ្វី​ដ្បិត​របស់ ប៉ុល ពត ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃ 7 មករា​ឆ្នាំ 1979 តែ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​នៅតែ​អូសបន្លាយ​។​

​ស្ថិតនៅក្នុង​ស្ថានភាព​មាន​សង្គ្រាម​ផង និង​សន្តិភាព​ផង​កម្ពុជា​ពេលនោះ​បាន​ប្រើប្រាស់​ដៃ​ម្ខាង​សម្រាប់​ការពារ​ប្រទេស​ពី​ការវិល​ត្រឡប់មកវិញ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ដៃ​ម្ខាង​ទៀត​សម្រាប់​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឡើងវិញ​ពី​ចំណុចសូន្យ ក្នុង​កាលៈទេសៈ​ដែលមាន​ការហ៊ុមព័ទ្ធ​និង​មានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ខាងក្រៅ​ដោយ​អយុត្តិធម៌​ពី​សំណាក់​បណ្ដា​ប្រទេស​ដែល​តែងតែ​អួតអាង​អំពី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ ក្រោយមកទៀត​ទោះបីជា​កម្ពុជា​សម្រេចបាន​នូវ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ 1991 និង​បានរៀបចំ​ការបោះឆ្នោត​លើក​ទី 1 ក្នុង​ឆ្នាំ 1993 ដែល​កើតចេញពី​ការរៀបចំ​របស់​អ៊ុនតាក់​ជាមួយនឹង​ថវិកា​ប្រមាណ​ជា 2​ប៊ី​លាន​ដុល្លារ​សង្គ្រាមស៊ីវិល​នៅតែ​បន្ត​ក្នុងប្រទេស​។ ច្បាស់​ណាស់​ថា​ការកសាង​ប្រទេសជាតិ​មិនអាច​ធ្វើទៅបាន​នោះទេ នៅក្នុង​កាលៈទេសៈ​ដែលមាន​សង្គ្រាម​ឥតឈប់ឈរ នេះ​គឺជា​ហេតុផល​ដែល​ជំរុញ​ឱ្យ​សម្ដេច​តេ​ជោ​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​បាន​នាំមក​នូវ​កម្ពុជា​នូវ​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង និង​ការទទួលបាន​នូវ​សុខសន្តិភាព​ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ពេញលេញ​នៅក្នុង​ទូទាំងប្រទេស​ជា​លើកដំបូង​នៅ​ចុងឆ្នាំ 1998​។ ដោយ​នយោបាយ​នេះ គឺ​បាន​សម្តេច​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​គ្មាន​ការបង្ហូរ​ឈាម គ្មាន​ការប្រើ​អាវុធ​ឬ​រំសេវ​សូម្បី​តែមួយ​គ្រាប់ និង​ដោយ​គ្មាន​ការបង្គាប់បញ្ជា ឬ​ការជួយជ្រោមជ្រែង​ពី​ខាងក្រោយ​ឡើយ​។​

សម្តេច​បាន​ថ្លែងថា កម្ពុជា​ត្រូវបាន​ចាត់ទុកថា​ជា​ឋានសួគ៌​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​អង្គការ​ខ្លះ​បានទទួល​ថវិកា​ពី​បរទេស​តែ​មិនបាន​រាយការណ៍​អំពី​ប្រភព​ថវិកា​នោះទេ​។ រហូតមកដល់​ពេលនេះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ប្រមាណ​ជា 5400 អង្គការ ធ្វើការ​ដើម្បី​ការអភិវឌ្ឍន៍​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​។ រាជរដ្ឋាភិបាល​កម្ពុជា​តែង​ចាត់ទុក​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​វិស័យ​ពិសេស​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ទាំង​នៅ​តំបន់​ដាច់ស្រយាល​ហើយ​យើង​ចង់​ឲ្យ​អង្គការ​ទាំងនោះ​គោរព​ច្បាប់ ពិភាក្សា​ដោយស្មោះ​ត្រង់​លើ​បញ្ហា​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​មិនមែនជា​ខ្សែ​លាក់​របស់​បរទេស និង​មិន​ធ្វើ​ឲ្យ​ប្រទេស​មាន​ចលាចល និង​អសន្តិសុខ​។ ដើម្បី​ជំរុញ​ភាពជា​ដៃគូ​នេះ​ថែមទៀត​រាជរដ្ឋាភិបាល​បានរៀបចំ​ជា​វេទិការ​ពិគ្រោះ​យោបល់​ជា​ទៀងទាត់​ជាមួយ​សង្គម​ស៊ីវិល​ដោយ​គ្មាន​ការរើសអើង ដោយ​គ្មាន​លក្ខណៈ​ស្ថាបនា​ក្រោម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​។ ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​កម្ពុ​ជាមាន​កាសែត​ចំនួន 550 កាសែត ជា​វិ​ប​សាយ​ជំនួញ 148 ស្ថានីយ​វិទ្យុ 211 ទូរទស្សន៍​ចំនួន 21 ទូរទស្សន៍​ខ្សែកាប​ចំនួន 113 ប៉ុស្តិ៍​និង​សមាគម​កាសែត​ចំនួន 39 ។

ប្រជាជន​កម្ពុ​ជាមាន​សិទ្ធិ​ទទួល​ព័ត៌មាន​វា​គ្រប់​ប្រភេទ​ពី​គ្រប់​ប្រភព​នៅមាន​សិទ្ធិ​បញ្ចេញមតិ​លើ​គ្រប់​ប្រធានបទ​។ រូប​សម្តេច​ផ្ទាល់​ក៏មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលជា​វេទិកា​សម្រាប់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​ចូលរួម​ផ្ដល់យោបល់​នូវ​ការដឹកនាំ​របស់​សម្ដេច​លើ​បញ្ហា​នៃ​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​របស់​មន្ត្រី​និង​អាជ្ញាធរ​។​បន្ថែម​លើសពីនេះ​ទៀត សម្ដេច​តែងតែ​រៀបចំ​នូវ​កិច្ចប្រជុំ​ជាមួយ​ព័ត៌មាន​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​សារព័ត៌មាន​រួមមាន​សង្គម​ស៊ីវិល​។ រាជរដ្ឋាភិបាល​គ្មាន​គោលបំណង​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ពី​ប្រជាពលរដ្ឋ​នោះទេ មានតែ​លើកទឹកចិត្ត​បន្ថែម​ព្រោះ​រាជរដ្ឋាភិបាល​ទាំងមូល​កំណត់​យក​មតិ​ពី​ប្រជាពលរដ្ឋ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​ការងារ​របស់ខ្លួន និង​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ជា​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្សេងៗ​នៅ​ថ្ងៃ​អនាគត​។​

​សម្តេច​បន្តទៀតថា ក្នុងចំណោម​សិទ្ធិសេរីភាព​នានា សិទ្ធិ​ការងារ​គឺជា​សិទ្ធិ​មួយ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បុ​រេ​សកម្ម​និង​ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ​និង​សហជីព​កម្ពុជា​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​ទាំង 8 នឹង​អនុសញ្ញា​ផ្សេងទៀត​ចំនួន 5 ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​តែមួយគត់​ក្នុង​អាស៊ាន​ដែល​បានផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ច្រើនជាងគេ​ដើម្បី​ធានាថា​សិទ្ធិ​ការងារ​និង​លក្ខខណ្ឌ​ការងារ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​តម្លាភាព​ពេញលេញ​មានការ​រើសអើង​ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ​ទន្ទឹមនេះដែរ​កម្ពុជា​ជា​ប្រទេស​ទី 1 ដែល​បាន​ផ្សារភ្ជាប់​លក្ខណៈ​ការងារ​លក្ខខណ្ឌ​ការងារ​ជាមួយនឹង​ពាណិជ្ជកម្ម​ក្រៅប្រទេស​តាមរយៈ​កិច្ចព្រមព្រៀង​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ រវាង​កម្ពុជា​ជាមួយនឹង​សហរដ្ឋអាមេរិក​តាំងពី​ខែមករា​ឆ្នាំ 1999 ដែល​ក្រោយមក​កម្មវិធី​នេះ​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅជា​គំរោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​។ គម្រោង​នេះ នឹងត្រូវ​ចុះ​MOU នៅ​ថ្ងៃទី​27 នៅ​ខែតុលា ខាងមុខ​។

​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ច្រើនជាង​មុន​អំពី​លក្ខខណ្ឌ​និង​ស្ថានភាព​ការងារ​របស់​កម្មករ​ជាពិសេស​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​កម្មករ​នៅ​រោងចក្រ សម្ដេច​តេ​ជោ​បាន​បើក​កិច្ចពិភាក្សា​ដោយផ្ទាល់​ជាមួយ​កម្មករ​ផងដែរ​។ គិត​តាំងពី​ខែសីហា​ឆ្នាំ 2017 រហូតដល់​ពេលនេះ​គឺ​សម្ដេច​បាន​ជួប​កម្មករ​ជិត 1 លាន​នាក់ ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំងនោះ​បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់ក​ម្មករ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង​កើន​ពី 80 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2013 ដល់ 282 ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ 2019 នេះ ជាមួយនឹង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ផ្សេងៗ​ទៀត​។ គិត​ត្រឹម​ខែឧសភា​ឆ្នាំ 2019 ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះបញ្ជី​អង្គភាព​អង្គការ​វិជ្ជាជីវៈ​សេរី 5012 ក្នុងនោះ​សហជីព​មូលដ្ឋានចំនួន 4790 សហព័ន្ធ​សហជីព​ចំនួន 193 សហភាព​សហជីព​ចំនួន 29 និង​សមាគម​និយោជក​ចំនួន 10 ។

​ក្រសួង​ការងារ​ដែល​បង្កើត​ក្រុមការងារ​ដើម្បី​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​ដែលមាន​វិជ្ជាជីវៈ​តំណាង​និយោជក និង​និយោជិត​ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​សហជីព​និង​ដើម្បី​កែលម្អ​ច្បាប់​ស្ដីអំពី​សហជីព​ផង រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​មួយ​សម្រាប់​ពិនិត្យឡើងវិញ​នូវ​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​ព្រមទាំង​ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួមទាំង​ជាមួយនឹង​អង្គការ​ពលកម្ម​អន្តរជាតិ​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា កម្ពុជា​បានក្លាយ​ទៅជា​ប្រទេសមួយ​ដែល​លេចធ្លោ​នៅក្នុង​ចំណោម​ប្រទេស​ភាគី​នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​។ លើសពីនេះ​ទៀត​យន្តការ​ជាតិ​ស្ដីអំពី​ការការពារ​និង​ការលើកកម្ពស់​សិទ្ធិមនុស្ស​ក៏ត្រូវ​បានចែង​នៅក្នុង​ជំពូក​ទី 3 នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​កម្ពុជា​ក៏​ជា​ប្រទេស​គំរូ​និង​នាំមុខគេ​ក្នុង​តំបន់​ក្នុងចំណោម​ប្រទេស​តែមួយគត់​ក្នុង​អាស៊ី​ដែល​អនុញ្ញាត​ឲ្យ​មាន​ការបើក​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស និង​ទទួល​ឲ្យ​មាន​អ្នករាយការណ៍​ពិសេស​ប្រចាំ​ប្រទេស​ចាប់តាំងពី​ឆ្នាំ 1993 មក​ដែល​មកដល់​សព្វថ្ងៃនេះ​គឺមាន​ចំនួន 6​រូប​ហើយ​។ ទោះបីជា​យើង​ខិតខំ​ប្រឹងប្រែង និង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន កម្ពុជា​មិនដែល​បានទទួល​នូវ​ការ​សាទរ ឬ​សរសើរ​ពី​ក្រុម ឬ​ស្ថាប័ន​មួយចំនួន​ដែលមាន​របៀបវារៈ​នយោបាយ​តែមួយគត់​គឺ​ការផ្លាស់ប្ដូរ​របប​នោះ​ទោះ​។ ក្នុងតម្លៃ​ណាក៏ដោយ​ពួកគេ​តែងតែ​លាប​ពណ៌​ខ្មៅ​មកលើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទោះបីជា​ការអនុវត្ត​សិទ្ធិ​នៅ​ប្រទេស​របស់​ខ្លួនគេ​ខ្លួនឯង​ពោរពេញ​ទៅដោយ​ការ​ស្អប់​លើ​ជនបរទេស ការរើសអើង​ពូជសាសន៍ ការប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​ជនអន្តោប្រវេសន៍​។​ល​។ វា​ជា​រឿង​ចម្លែក​ដែល​កម្ពុជា​ត្រូវ​ស្នើ​ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ប៉ុន្តែ​នៅពេលដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពួកគេ​បាន​ចោទប្រកាន់​យើង​ពី​ការ​រឹតត្បិត​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ហើយ​អាក្រក់​ជាងនេះទៅទៀត ប្រទេស​និង​ស្ថាប័ន​មួយចំនួន​បាន​យក​សិទ្ធិមនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ទាក់ទង​នឹង​ការ​ផ្ដល់ជំនួយ ឬ​ការអនុគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​។ យើង​មានការ​សោកស្ដាយ​ជា​ពន់ពេក​ក្នុងការ​រំលេច​នូវ​ទិដ្ឋភាព​ដែលថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ន​បានក្លាយ​ទៅជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រទេស​មានអំណាច​មួយចំនួន​ឬ​អាចនិយាយបាន​ថា​ជា​និយាម​ប្រតិបត្តិ​ថ្មី​របស់​ពួកគេ ឬ​ជា​លេស​សម្រាប់​រាល់​ការ​លូកដៃ​ជ្រៀតជ្រែក​លើ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​ប្រទេស​ទន់ខ្សោយ​។​

​សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា​នៅតែ​បន្ត​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ក្នុង​ភាពជា​ដៃគូ​ដែលមាន​លក្ខណៈ​ស្ថាបនា​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជំរុញ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ក៏ប៉ុន្តែ​យើង​ក៏​ចង់​គួរ​បញ្ជាក់ថា​ការគោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី ការមិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នានា ភាពមិនលម្អៀង និង​មិន​រើសអើង គប្បី​ត្រូវ​បានកំណត់​ជាគោលការណ៍​ណែនាំ​ដែល​ទាំងអស់គ្នា​មិន​ថា​ប្រទេស​ធំ ឬ​តូច ត្រូវគោរព​ប្រតិបត្តិ​ក្នុងការ​ខិតខំ​លើកកម្ពស់​សិទ្ធិមនុស្ស​ដោ​យ​គិតគូ​ពី​បរិការណ៍​នយោបាយ​ប្រវត្តិសាស្ត្រ និង​សង្គម​របស់​ប្រទេសមួយ​។

​បញ្ហា​សិទ្ធិមនុស្ស​គួរតែ​ត្រូវបាន​ដោះស្រាយ​នៅក្នុង​បរិការណ៍​ពិភពលោក ដោយ​ឈរលើ​អភិក្រម​ស្ថាបនា​ប្រើប្រាស់​ស្តង់ដារ​តែមួយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា មិន​ពាក់ព័ន្ធ​និង​របៀបវារៈ​នយោបាយ និង​លើ​ផ្នែក​កិច្ចសន្ទនា​។ ក្នុង​ស្មារតី​នេះ​សម្តេច​តេ​ជោ​បានស្នើ​ឲ្យ​ភាគី​ទាំងអស់​ពិនិត្យ​លើ​បញ្ហា​ទាំងឡាយ​ជា​ប្រព័ន្ធ ពោលគឺ​មើល​ជា​ព្រៃ​ទាំងមូល ហើយ​កុំ​មើល​តែ​ឈើ​មួយ​ដើម ដោយ​ផ្សារភ្ជាប់​ជាមួយ​របៀបវារៈ​នយោបាយ​របស់ខ្លួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×