Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កន្លងមក​មានការ​លា​ប​ពណ៌ ប៉ុន្តែ​កម្ពុជា ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ និង​លើកតម្កើង​សិទ្ធិមនុស្ស​

spot_img

​ហ្សឺ​ណែវ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដោយ​សម្តេច បញ្ជាក់ថា នា​កន្លងមក​មានការ​លាប​ពណ៌​ដោយ​រូបភាព​ផ្សេងៗ​នោះ ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍ ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស ​។​

​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​៤១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ហើយ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាតឱ្យ​លោកជំទាវ មី​ឆែ​ល បា​ឆេ​ឡេ (Michelle Machelet) ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ចូលជួប​សម្តែង​ការគួរសម និង​សំណេះសំណាល​លើ​ការងារ​មួយចំនួន​។​

​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ស្វាគមន៍ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​សម្ដេច​បាន​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​ជា​ទៀងទាត់​លើក​ទី​១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​។ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ជាមួយ​សិទ្ធិមនុស្ស ពី​ដើម​បើ​មើលទៅ​សម័យ​ខ្មែរក្រហម គឺ​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់ ហើយ​ជាការ​ពិត​អ្វីដែល​កម្ពុ​ជាមាន​សព្វថ្ងៃ​នេះ មាន​បរិបូរណ៍​ដោយ​សិទ្ធិ​នៅ​ប្រទេស​កម្ពុជា​។​

​លោកជំទាវ​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បានមក​ការិយាល័យ ហើយ​លោកជំទាវ​បាន​មានប្រសាសន៍ថា ការិយាល័យ​របស់លោក​ជំទាវ​នៅ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នេះ គឺជា​ការិយាល័យ​ចាស់​ជាងគេ​។ ហើយ​ផ្អែក​ទៅ​អនុស្សារណៈ​យោគយល់​គ្នា​នេះ លោកជំទាវ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា ខាង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ខាង​អង្គការសហប្រជាជាតិ​ទទួលស្គាល់ ដឹងថា អ្វីដែល​សម្ដេច​តេ​ជោ បានធ្វើ បាន​ដឹកនាំ​ប្រទេស​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង ជាពិសេស​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច សង្គម របស់​ប្រជាពលរដ្ឋ​។ លោកជំទាវ​បាន​គូសបញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃស្អែក គឺ​របាយការណ៍​នៅក្នុង​ការត្រួតពិនិត្យ​ប្រចាំ​ឆ្នាំនេះ នឹង​ចេញ​នៅ​ថ្ងៃស្អែក​នេះ ហើយ​លោកជំទាវ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោកជំទាវ​បាន​លឺថា ប្រទេស​កម្ពុជា​បានទទួល​យក​នៃ​អនុសាសន៍​ជាច្រើន ដែល​បានលើកឡើង​កន្លងទៅនេះ​។​

​លោកជំទាវ​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា លោកជំទាវ​កត់សម្គាល់​ថា​ជាការ​ល្អ ដែល​យើង​បានទទួល ហើយនឹង​ធ្វើការ​ទៅលើ​រឿងនេះ​។ លោកជំទាវ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ការិយាល័យ​របស់លោក​ជំទាវ ត្រៀម​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ក្នុង​ការធ្វើ​រៀបចំ និង​ការ​ពិនិត្យមើល​ឡើងវិញ នៅ​ពាក់កណ្ដាល​អាណត្តិ នៃ​របាយការណ៍​នេះ​។​

​លោកជំទាវ​ក៏បាន​កត់សម្គាល់ កន្លងមកនេះ​ពិតជា​មានការ​រីកចម្រើន​គ្រប់ផ្នែក​ទាំងអស់ នៃ​ប្រទេស​កម្ពុជា ហើយក៏​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែល​បាន​ទទួលយក​នូវ​អនុសាសន៍​ជាច្រើន​នោះ ជាពិសេស​នៅក្នុង​អនុសាសន៍​នោះ នឹង​ឆ្លើយតប​នឹង​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​យុទ្ធសាស្ដ្រ ហើយ​ជាពិសេស​ទៀត គឺ​ការពង្រឹង​នីតិរដ្ឋ​ផងដែរ​។ លោកជំទាវ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា លើសពីនេះ​ទៀត គឺ​ក៏បាន​ត្រៀម​ដែល​យើង​ហៅថា Ajenda នៅ​ឆ្នាំ​២០៣០ ឬមួយ​របៀបវារៈ​ឆ្នាំ​២០៣០​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណោះ​លោកជំទាវ​បាន​គូសបញ្ជាក់ថា លោកជំទាវ​រំពឹង​ផ្ដល់​ការគាំទ្រ ទៅ​រាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​មានប្រសាសន៍ថា ឆ្នាំ​កន្លងទៅនេះ​យើង​បាន​ចុះ​កិច្ចព្រមព្រាង​ជាមួយគ្នា​បន្ដ​អាណត្តិ នៃ​ការិយាល័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា រយៈពេល​២​ឆ្នាំ​។ សម្ដេច​បាន​គូសបញ្ជាក់ថា ដើម្បី​ចៀសវាង​ការបារម្ភ យើង​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រាង​នេះ រៀងរាល់​ពីរ​ឆ្នាំ​ម្ដង ដើម្បី​កុំ​ឲ្យ​មាន​កង្វល់​។ សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា នៅពេលណា​គេ​និយាយ​អំពី​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា កាន់តែច្រើន សម្ដេច​តែងតែ​ស្វាគមន៍​អំពី​តម្រូវការ​សិទ្ធិមនុស្ស​ជាមួយ​យើង​តែម្ដង​។ ពាក់ព័ន្ធ​នឹង​ការិយាល័យ​សិទ្ធិមនុស្ស ក៏ដូចជា​ពាក់ព័ន្ធ​នឹង​តំណាង​របស់​អគ្គលេខាធិកា​រ​នៃ​អង្គការសហប្រជាជាតិ ចំណុច​នេះ​សម្ដេច​បាន​គូសបញ្ជាក់ថា មានតែ​ឯកឧត្តម អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ​ទេ ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នកណា​ជា​តំណាង ដើម្បី​ធ្វើ​ការងារ​ជាមួយ​ប្រទេស​កម្ពុជា ដែល​កន្លងមកនេះ ប្រទេស​កម្ពុជា​បានទទួល​៦​នាក់​មកហើយ​។ ហើយ​ជាធម្មតា ជា​ទំនៀមទម្លាប់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា យើង​មិនដែល​បដិសេធ ឬ​ច្រើន​ចោល​នៃ​ការតែងតាំង នៃ​ឯកអគ្គរាជទូត ឬ​ការស្នើសុំ​តែងតាំង តំណាង​របស់​អគ្គលេខា​ធិ​ការ​នៃ​អង្គការសហប្រជាជាតិ​ឡើយ​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូសបញ្ជាក់​ដែរ​កន្លងមកនេះ ក៏មាន​ការស្នើសុំ​ដោយ​ខាង​អង្គការសហប្រជាជាតិ ក្នុងការ​តែងតាំង​ចៅក្រម​សម្រាប់​ខ្មែរក្រហម​ប៉ុណ្ណោះ​ដែរ គឺ​ខាង​កម្ពុជា​មិនដែល​បដិសេធ​ការស្នើ​តែងតាំង​នោះឡើយ​។ ប៉ុន្ដែ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​គូសបញ្ជាក់​ដែរ ថា​ការស្នើសុំ​តែងតាំង​ទាំងអស់នេះ ដោយ​ឯកឧត្តម អគ្គលេខាធិការ ឬមួយ​ក៏​ការងារ​អស់នេះ កម្ពុជា​អាច​ទទួលបាន​នៅពេល​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បើ​អ្នក​ក្រោយ​ទៀត​សម្ដេច​មិន​ច្បាស់​ទេ​។ ចំពោះ​វេន​ទី​៣​នៃ​ការ​ពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស​នេះ គឺ​ប្រទេស​កម្ពុជា​បានធ្វើ​ការងារ​ចប់សព្វគ្រប់​ហើយ​។

​នៅក្នុង​ចំណោម​ប្រទេស​ចំនួន​៧៣ ដែល​បានផ្តល់​អនុសាសន៍​ចំនួន​៩៨ ដល់​ប្រទេស​កម្ពុជា​នោះ រាជរដ្ឋាភិបាល​ទទួល​យក​១៧៣ រីឯ​២៥​ទៀត រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ធ្វើការ​កត់សម្គាល់​តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា នេះ​ជា​គោលនយោបាយ និង​ជា​វិន័យ​របស់​កម្ពុជា​ផងដែរ​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ​មានការ​លាប​ពណ៌​ដល់​ប្រទេស​កម្ពុជា​ដោយ​រូបភាព​ផ្សេងៗ​នោះ ប៉ុន្តែ​អ្វីដែល​កម្ពុជា​នៅតែ​ធ្វើ​លើ​ការងារ​អភិវឌ្ឍន៍ ការ​ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ ការការពារ និង​លើកតម្កើង​សិទ្ធិមនុស្ស​។​

​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានទទួល​នូវ​អនុសាសន៍​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។ លោកជំទាវ បាន​គូសបញ្ជាក់ថា ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ត្រៀម​ផ្តល់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ដល់​រាជរដ្ឋាភិបាល បើសិន​មាន​តម្រូវការ​។ លោកជំទាវ​មានប្រសាសន៍ថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នឹង​ផ្តល់នូវ​អ្វីដែល​កម្ពុជា​ត្រូវការ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កន្លងមកនេះ សម្តេច​បានធ្វើ​ការងារ​ជាច្រើន ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍ និង​ការពារ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ដូចជា​ពេល​ថ្មីៗ​កន្លងទៅនេះ សម្តេច​បានធ្វើ​សកម្មភាព​ដើម្បី​ជួយ​ដល់​ស្ត្រី​ដែលមាន​ក្តីក្តាំ ដោយបាន​បង្កើត​ក្រុម​មេធាវី​ត្រៀម​ជួយ​ការពារ​ក្តី​ជូន​ពួកគេ​ដោយ​ឥតគិតថ្លៃ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា សម្តេច​បាន​បង្កើន​ថវិកាជាតិ​សម្រាប់​ក្រសួង​កិច្ចការនារី ក៏ដូចជា​ក្រសួងយុត្តិធម៌​សម្រាប់ធ្វើ​ការងារ​ជួយ​ដល់​សំណុំរឿង​របស់​ស្ត្រី ដែល​ខ្វះ​មេធាវី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមថា សម្តេច​បាន​បង្កើត​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​ផ្តល់​មេធាវី​ជួយ​ការពារ​ក្តី​របស់​ស្ត្រី​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​មានប្រសាសន៍​ឆ្លើយតប​សម្តេច​តេ​ជោ​ថា បច្ចុប្បន្ននេះ​មានការ​ងារ​ជាច្រើន​ត្រូវ​យកចិត្តទុកដាក់​លើក​តម្កើង​រួមមាន​ទាំង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ផងដែរ​។ ជាពិសេស​ពាក់ព័ន្ធ​បញ្ហា​សេដ្ឋកិច្ច ដែល​កម្ពុជា​បានធ្វើ​ច្រើន​នាពេល​កន្លងមក​។​

​ជា​ចុងក្រោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​លោកជំទាវ​ដែល​បាន​ជួបពិភាក្សា​ការងារ​។ សម្តេច​តេ​ជោ ក៏បាន​អញ្ជើញ​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេល​វេលា​ដ៏​សមស្រប​ណាមួយ​។ លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​បាន​បញ្ជាក់ថា លោកជំទាវ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។ លោកជំទាវ​ក៏​ឆ្លៀតឱកាស​នេះ​កោត​ស​សើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​លើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ហើយ​លោកជំទាវ​បានកត់សម្គាល់​ការរីក​ចម្រើន​ជាពិសេស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ​បាន​ចាក​ចេញពី​ភាពក្រីក្រ​នៅ​កម្ពុជា​។ ជាពិសេស​ទៀត​ទទួលស្គាល់​ប្រទេស​កម្ពុជា​ពិតជា​មានការ​លំបាក​ក្រោយ​ជួប​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ​សម្តេច​បានផ្តល់​សិទ្ធិអំណាច​ជាច្រើន​ដល់​ស្ត្រី ហើយ​កន្លងទៅនេះ​ក៏បាន​ជំរុញ​គាំពារ​សង្គម ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×