Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ ៩ ប្រភេទ​បរិភោគ​កាន់តែច្រើន​កាន់តែ​ជួយ​ឲ្យ​ស្បែក​ស​តឹង​រលោង

spot_img

​ការថែទាំ​ធ្វើ​ឲ្យ​ស្បែ​កស ជួនកាល​ពុំមែន​មានតែ​ពី​គ្រឿងសំអាង​ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវបាន​កំណត់ដោយ​របប​ទទួលទាន​របស់​អ្នក ។​

​ស្ត្រី​អាស៊ី​មាន​ទស្សនៈ​ថា ស្បែក​កាន់តែ​សរ​លោង​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​ពុំ​ដឹងថា ពណ៌​សម្បុរស្បែក​ក៏ត្រូវ​បានកំណត់​មួយផ្នែកធំ ដោយ​អាហារ​ដែល​អ្នក​ទទួលទាន​ប្រចាំថ្ងៃ ។ ដោយ​ការ​ទទួលទាន​ផ្លែឈើ ៩ មុខ ខាងក្រោម​នេះ​ជាប្រចាំ អ្នកនឹង​ឃើញ​ស្បែក​របស់ខ្លួន​ប្រែប្រួល​យ៉ាងច្បាស់ ក្រោយ​រយៈពេល​តែ​២​ខែ ។​

១.​គី​វី​

​ឈរ​ដំបូង​ក្នុង​បញ្ជី​អាហារ​ជួយ​ឲ្យ​ស្បែក​ស្អាត , គី​វី​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​បរិមាណ​វីតាមីន C និង​សារជាតិ​រារាំង​មិន​ឲ្យ​ស្បែក​ប្រែជា​ស្រអាប់​ពណ៌ ។ ស្ត្រី​ដែលមាន​បញ្ហា​ជាំ និង​អាចម៍រុយ ចូរ​បរិ​ភោគគី​វី​ជាប្រចាំ​នឹង​ទទួលបាន​ផល​ដ៏​មិនគួរ​ឲ្យ​ជឿ ។​

២.​ល្ហុង​

​ពុំ​ត្រឹម​តែមាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ល្ហុង​នៅមាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស​ភ្លឺ​ឡើង​រាល់ថ្ងៃ ដោយ​វា​សម្បូរ​អង់​ហ្ស៊ី​ម និង​វីតាមីន​A ជួយ​បង្កើត​កោសិកា​ជាថ្មី​និង​ធ្វើ​ឲ្យ​ស្បែក​ប្រសិទ្ធភាព ។​

៣.​ក្រូចថ្លុង​

​ជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ការបញ្ចុះ​ទម្ងន់ ក្រូចថ្លុង​នៅមាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​និង​ប្រឆាំង​ភាព​ចាស់ ដោយសារ​ផ្ទុក​វីតាមីន C ជាច្រើន ។​

៤.​ស្ត្រ​ប៊ឺ​រី​

​ស្ត្រ​ប៊ឺ​រី សម្បូរ​អាស៊ីត tartaric វីតាមីន និង​សារជាតិ​រ៉ែ មាន​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្ផស្ស ។ បរិមាណ​ស្ត្រ​ប៊ឺ​រី ពុំ​ត្រឹមតែ​បន្ថយ​ស្នាម​ជាំខ្មៅ​លើ​ស្បែក តែ​ថែមទាំង​ជួយ​បង្កើន​ភាពរឹងមាំ​របស់​ស្បែក​។​

៥.​ទំពាំងបាយជូរ​

​ទំពាំងបាយជូរ​ជា​ផ្លែឈើ​ជួរមុខ ក្នុង​លទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​សម្រាប់​ស្បែក ។ ពេល​បរិភោគ​មិនត្រូវ​ចោល​សំបក និង​គ្រាប់​ព្រោះ​វា​ជា​កន្លែង​ប្រមូលផ្តុំ​ច្រើន​បំផុត​នៃ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្ទុក​បរិមាណ​វីតាមីន E ច្រើនជាង​៥៩​ដង ប្រៀប​នឹង​សាច់ ។​

៦.​ឆឺ​រី​

​ក្នុង​ឆឺ​រី សម្បូរ carotene ជាតិ​ដែក និង​វីតាមីន C ផ្តល់​ប្រយោជន៍​សម្រាប់​ស្បែក ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ និង​ក្មេងខ្ចី ។​

៧.​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម ជា​ឱសថ​សម្រាប់​សុខភាព និង​ស្បែក​។ វា​អាចជួយ​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ បញ្ចុះទម្ងន់ បញ្ចុះ​ខ្លាញ់​ថ្លើម ។ ចំពោះ​ស្បែក ផ្លែ​ម៉ោ​ម​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​ហាប់​ណែន ។​

៨.​ប៉េងប៉ោះ​

​ក្នុងចំណោម​អាហារ ប៉េងប៉ោះ​ត្រូវបាន​ចាត់ទុកជា​កំពូល​អាហារ​ជំនួយ​ស្បែក​ឲ្យ​ស សក់​ស្អាត ។ សម្បូរ​ដោយ​បរិមាណ​វីតាមីន A , C , B6 វា​ពុំ​ត្រឹមតែ​ជួយ​ឲ្យ​រាងកាយ​មាំមួន​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ទន់ល្មើយ ។​

៩.​ក្រូចឆ្មារ​

​ក្រៅពី​ទទួលទាន​ទឹកក្រូច​ឆ្មារ អ្នក​អាច​ប្រើ​វា​ដើម្បី​លាប​លើ​ផ្ទៃមុខ ដែល​អាចជួយ​ឲ្យ​ស្បែក​ស​ផង និង​ភ្ជិត​រន្ធ​ញើស​ផង ៕​

spot_img
×