Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ធ្វើ​បទ​បង្ហាញ​ពីការ​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​

spot_img

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានធ្វើ​បទ​បង្ហាញ​លើក​ទី​៣ ស្តីពី «​សញ្ញាណ​ទូទៅ និង​ការស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​» នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​ថ្លែងថា បទ​បង្ហាញ​នេះ គឺ​រៀបចំឡើង​ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ អំពី​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ដែលជា​សញ្ញាណ​ថ្មី​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ​០៣៤ របស់​ក្រសួងមហាផ្ទៃ ស្ដីពី​ការបង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ស្របទៅតាម​សេចក្តីណែនាំ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការបង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់ ក្នុង​ប្រតិបត្តិការ​ស៊ើបអង្កេត​ប​ទ​ល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

ក្នុង​ពិធី​នេះដែរ អង្គភាព​ស៊ើបការណ៍​ហិរញ្ញ​វ​ត្តុ​កម្ពុជា ក៏បានផ្ដល់​សៀវភៅ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​ចែកជូន​ដល់​លោក​-​លោកស្រី ជា​ស្នងការរង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ទាំង​២៥​ខេត្ត​ក្រុង ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×