Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ​ពុំដែល​បានស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះទេ

spot_img

​ភ្នំពេញ​ ៖ ​តាម ការបញ្ជាក់​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ការពារជាតិ បានចេញ​សេចក្តី បដិសេធ​ចំពោះ​ជំនួយ​សហរដ្ឋអាមេរិក ក្នុងការ​ជួសជុល អគារ​មួយកន្លែង នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ហើយ​លោក​ថា ក្រសួងការពារជាតិ​ពុំដែល​បានស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើនេះ​ម្តងណា​ទេ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បាន​ថ្លែងថា ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មួយចំនួន ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ចោទប្រកាន់​មកលើ​ក្រសួងការពារជាតិ​កម្ពុ​ជា ដោយ​ខុសឆ្គង នា​ថ្មីៗ​នេះ ។​

​លោក​បន្តថា ការផ្សព្វផ្សាយ​ចោទប្រកាន់ថា «​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​បដិសេធ​ជំនួយ​អាមេរិក ដែល​សុំ​ជួសជុល​អគារ​ហ្វឹកហ្វឺន និង​ផ្ទុក​នាវា របស់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​កម្ពុជា​» គឺជា​ដំណឹង​មិន​ពិត​ទាល់តែសោះ ដោយហេតុថា ក្រសួងការពារជាតិ​ពុំដែល​បានស្នើ​ទៅ​អាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើនេះ​ម្តងណា​ទេ​។​

​អគារ​ហ្វឹកហ្វឺន និង​ផ្ទុក​សម្ភារៈ ដែល​រង​ការចោទប្រកាន់​នេះ គឺ​មិនមែន​ចំណុះឱ្យ មូលដ្ឋាន​កងទ័ព​ជើង​រាម​ទេ ប៉ុន្តែ​ជា​អគារ​របស់ គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ មាន​ទីតាំង​បណ្តោះអាសន្ន នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​នឹងត្រូវ​ផ្លាស់ប្តូរ​ទៅកាន់​កន្លែង​ថ្មី ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​មិនទាន់មាន​ភាពចាំបាច់ ក្នុងការ​ជួសជុល​នោះទេ​។​

​លោកអ្នក​នាំពាក្យ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​លិខិត​របស់ ឧបការី​រង ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​នោះ ក្រសួងការពារជាតិ​ក​ម្ពុ​ជា ក៏បាន​អញ្ជើញ​អនុព័ន្ធយោធា​ប្រចាំការ​នៅក្នុង​ស្ថានទូត​អាមេរិក មក​ស្តាប់​ការបំភ្លឺ អំពី​មូល​ហេតុដែល​កម្ពុជា​មិនទាន់មាន​ភាពចាំបាច់ ក្នុង​ការទទួល​ជំនួយ​សហរដ្ឋអាមេរិក ដើម្បី​ជួសជុល​អគារ​ខាងលើនេះ​ផងដែរ​។​

​ឆ្លៀតឱកាស​នេះ ក្នុងនាម​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ខ្ញុំ​សូម​ស្នើ​ដល់​សារព័ត៌មាន​ទាំងអស់ សូមកុំ​បន្តធ្វើ​ការបកស្រាយ​ចំពោះ​ដំណឹង​មិន​ពិត ដែល​អាច​នាំឱ្យ​មានការ​ភាន់ច្រឡំ​មកលើ​ក្រសួងការពារជាតិ​កម្ពុ​ជា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×