Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ដែនដី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម មិនត្រូវ​ប្រើល្បិច​កលបំផ្លើស ហួស​សមត្ថភាព​ជំនាញ បទពិសោធន៍ និង​សេវាកម្ម​របស់ខ្លួន ដល់​សាធារណជន​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន ប្រកប​អាជីវកម្ម សិក្សា​គម្រោង​ប្លង់ និង​ស្ថាបត្យកម្ម និង​វិស្វករ ដែលជា​រូបវន្តបុគ្គល សិក្សា​គម្រោង​ប្លង់ មិនត្រូវ​ផ្ដល់​របាយការណ៍​លម្អៀង ឬ​ឯកសារ​ក្លែងបន្លំ​ឬ​ចូលរួម​គាំទ្រ​អ្នក​ប្រកប​វិជ្ជាជីវៈ​ស្ថាបត្យកម្ម​ដែល​មិន​ស្របច្បាប់ ឬ​ប្រើ​ល្បិចកល់​ផ្សេង​បំផ្លើស ហួស​សមត្ថភាព​ជំនាញ បទពិសោធន៍ និង​សេវាកម្ម​របស់ខ្លួន ដល់​សាធារណជន​។​

​លោក​ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដីពី​ការងារ​សិក្សា​គំរោង​ប្លង់​និង​សាងសង់​ក្នុង​គោលបំណង​ចូលរួម​អនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី 4 របស់​រាជរដ្ឋាភិបាល​ពិសេស​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ឯកជន​ដែល​កំពុង​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​សំណង់​ក៏ដូចជា​ពង្រឹង​ការគោរព​ច្បាប់​បទដ្ឋាន​បច្ចេកទេស​សំដៅ​លើកកម្ពស់​គុណភាព​សុវត្ថិភាព​និង​សោភ័ណភាព​សំណង់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ 286 ក្រុមហ៊ុន ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់ 31 ក្រុមហ៊ុន ក្រុម​ជាងសំណង់ 60 ក្រុម រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់ 54 រូប ក្រុមហ៊ុន​អចលនទ្រព្យ 4​ក្រុមហ៊ុន ស្ថាបត្យករ 154 រូប វិស្វករ 237​រូប សាស្ត្រាចារ្យ ៤៥​រូប និង​និស្សិត​ស្ថាបត្យករ​និង​វិស្វករ 553 រូប​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​អំពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ក្រោម​ឆត្រ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​អនុវត្ត​ន៍​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អាច​យកចិត្តទុកដាក់​អភិវឌ្ឍន៍​វិស័យ​ឯកជន​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារការងារ​លើកស្ទួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​សហគ្រិនភាព​រៀបចំ​និង​អនុវត្តន៍​ភាពជា​ដៃគូ​វិស័យ​សាធារណៈ​និង​ឯកជន​និង​ពង្រឹង​ការប្រកួតប្រជែង​សំដៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ 2030 និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ 2050​។ ការចូលរួមចំណែករ​បស់​ឯកជន​ពិសេស​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ក្រុម​ជាងសំណង់​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យករ​និង​វិស្វករ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ពី​វិស័យ​ណង់​ឲ្យ​ធានាបាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​។ សន្ទុះ​នៃ​ការរីកចម្រើន​ដ៏​ខ្លាំងក្លា​នៃ​វិស័យ​សំណង់​ទាមទារ​នូវ​ភាព​ពង្រីក​លើ​ការងារ​គ្រប់គ្រង​ការគោរព​ច្បាប់​និង​បទដ្ឋាន​បច្ចេកទេស​ដើម្បី​ធានា​នូវ​សុវត្ថិភាព​គុណភាព​និង​សោភ័ណភាព​នៃ​សំណង់​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សំណង់​នឹង​ក្រុម​ជាងសំណង់​ត្រូវបំពេញ​កាតព្វកិច្ច​និង​លក្ខខណ្ឌ​ចម្បង​ចំបងៗ​ដូចខាងក្រោម ៖ ត្រូវ​ចូលរួម​គោរព​ច្បាប់​បទដ្ឋាន​និង​ស្តង់ដារ​បច្ចេកទេស​ក្នុង​អាជីព​ដោយ​មិនត្រូវ​ប្រព្រឹត្ត​ប្រាស់ចាក​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ ត្រូវមាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​សាងសង់​អនុញ្ញាត​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឬ​ពី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​ខេត្ត​ឬ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​។​ត្រូវមាន​កិច្ចសន្យា​សាងសង់​ជាមួយ​ម្ចាស់​គម្រោង​នឹង​កិច្ចសន្យាការងារ​ជាមួយ​បុគ្គលិក​និង​កម្មករ មិនត្រូវ​ទទួល​ម៉ៅការ​សាងសង់​សំណង់​ដែល​មិនមាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ចេញ​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាដើម​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​និង​ស្ថាបត្យកម្ម​និង​វិស្វករ​ដែលជា​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់​ត្រូវបំពេញ​កាតព្វកិច្ច​និង​លក្ខខណ្ឌ​ចម្បងៗ​ដូចខាងក្រោម​៖ រាល់​ការសិក្សា​គម្រោង​ប្លង់​ត្រូវគោរព​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់ដារ​សំណង់​និង​លក្ខខណ្ឌ​ផ្សេងទៀត​ដែល​បានកំណត់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ធានា​សុវត្ថិភាព​សោភ័ណភាព​សណ្ដាប់ធ្នាប់​សាធារណៈ​បរិស្ថាន​ក្នុងការ​ប្រើប្រាស់​សំណង់​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ទទួលខុសត្រូវ​ទាំង​ក្នុង​កិច្ចសន្យា​និង​ក្រៅ​កិច្ចសន្យា​ចំពោះ​ការខូចខាត​ដែល​បង្កឡើង​ដោយ​សំណង់​ដែល​បាន​សង់​ត្រឹមត្រូវ​តាម​គម្រោង​ប្លង់​របស់ខ្លួន​លើកលែង​ករណី​ដែល​អ្នកសិក្សា​គម្រោង​ប្លង់​នោះ​អាច​បង្ហាញ​ភស្តុតាង​ថា​គម្រោង​ប្លង់​របស់ខ្លួន​អាច​អនុលោម​តាម​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​ស្ថាបត្យករ​ត្រូវបដិសេធ​ក្នុងការ​បំពេញការងារ​ជំនាញ​ប្រសិនបើ​តម្រូវការ​របស់​ម្ចាស់​គម្រោង​មិន​ស្របតាម​នគ​រូប​នី​យ​ប្បញ្ញត្តិ​បទដ្ឋាន​បច្ចេកទេស​និង​ក្រមសីលធម៌​របស់​ស្ថាបត្យករ​។ ត្រូវ​ត្រួតពិនិត្យ​ការដ្ឋាន​ឲ្យ​បាន​ហ្មត់ចត់​គ្រប់​ជ្រុងជ្រោយ​លើ​ទិដ្ឋភាព​បច្ចេកទេស​នៅ​រាល់​ការងារ​ដែល​កម្មករ​កំ​ពុង​អនុវត្តន៍​ការសង់​សង់​ជៀសវាង​ការធ្វេសប្រហែស​ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។ មិនត្រូវ​ផ្ដល់​របាយការណ៍​លម្អៀង​ឬ​ឯកសារ​ក្លែងបន្លំ​ឬ​ចូលរួម​គាំទ្រ​អ្នក​ប្រកប​វិជ្ជាជីវៈ​ស្ថាបត្យកម្ម​ដែល​មិន​ស្របច្បាប់​ឬ​ប្រើ​ល្បិចកល​ផ្សេង​បំផ្លើស​ហួស​សមត្ថភាព​ជំនាញ​បទពិសោធន៍​និង​សេវាកម្ម​របស់ខ្លួន​ដល់​សាធារណជន​។ មិនត្រូវ​ចុះហត្ថលេខា​ឬ​បោះត្រា​ទៅលើ​គម្រោង​គំរូ​ប្លង់​ឬ​ឯកសារ​ផ្សេងៗ​ដែល​ខ្លួន​មិនបាន​ចូលរួម​ឬ​ធ្វើ​ផ្ទាល់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×