Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP រក​ឃើញ​ថា ​ថ្នាំ​ជក់​សម្លាប់​ពលរដ្ឋ​ខ្មែរ ​ក្នុង​មួយ​ឆ្នាំ ​ជាង​១៥០០០ពាន់នាក់ ​​និងបំផ្លា​​ញ​លុយ​​​អស់ជាង​ ​​៦៥​៧​​លាន​​ដុល្លារ​​​

spot_img

ភ្នំពេញ៖ក្រសួ​ងសុខាភិ​បាល នៃព្រះរាជា​ណាចក្រកម្ពុ​ជា អង្គកា​រសុខភា​ពពិភពលោ​ក និងយូ​អិនឌីភី ប្រកាស​ជាផ្លូវកា​រនូវក​រណីសិក្សាជុំ​វិញ ការ​គ្រប់គ្រង​ថ្នាំជក់នៅក​ម្ពុជា។ ​
កម្មវិធី​​អភិវឌ្ឍ​​ន៍​​​អង្គការ​​ស​ហប្រជា​​ជាតិ​​ ហៅ​កា​ត់​ថា​​ UNDP និង​​អង្គការ​​ដៃ​គូ ​បាន​រ​​ក​ឃើញ​​​ថា​ ពលរដ្ឋ​​​ខ្មែរ​​ជាង​​ ១៥០០០ពាន់​​នាក់ ​បាន​​​បាត់បង់​​ជីវិត ​​និងបំផ្លា​​ញ​លុយ​​​អស់ជាង​ ​​៦៥​៧​​លាន​​ដុល្លារ​​​ ដែល​​ស្មើ​​​នឹង ​៣ភា​​គរយ​នៃ​​ GDP​ សរុប​​របស់​ជាតិ​ ​ទៅ​លើ​​ថ្នាំ​ជក់​ក្នុ​ង​មួយ​​ឆ្នាំ​ៗ ។​

UNDP បានឲ្យដឹងថា ការបង្កើនពន្ធ​លើថ្នាំជក់​ ធ្វើឱ្យអាត្រា​ជក់បារី​នៅកម្ពុជា ថយចុះយ៉ា​ងខ្លាំង។ នៅឆ្នាំដំបូងនៃកា​រដំឡើងព​ន្ធលើផលិត​ផលថ្នាំជក់​ ប្រជាជន​កម្ពុជាអាច​បញ្ជៀសខ្លួ​នពីភាពក្រី​ក្រ ពីការចំ​ណាយទៅលើជំ​ងឺដែល​បង្កឡើងដោ​យថ្នាំជក់ បា​នចំនួន​ ១៥០០ ​ករណី និង​បញ្ជៀសការចំ​ណាយខ្ពស់ ​លើបញ្ហាសុខ​ភាពបានចំ​នួនដល់​ទៅ ១៦​៨២៣ ក​រណី។

ការ​សិក្សាថ្មីមួយ​ដោយ យូ​អិនឌីភី ​អង្គការសុ​ខភាពពិភ​ពលោក និ​ង RT​I Int​ernational បានរក​ឃើញថា ​ជារៀងរាល់​ឆ្នាំ ប្រជាជ​នកម្ពុជាប្រមា​ណជា ១៥០​០០នាក់ បានស្លាប់​ដោយសារជំ​ងឺដែល​ពាក់ព័ន្ធទៅ​នឹងថ្នាំជក់ ​ហើយភាគ​ច្រើន នៃអ្នក​ស្លាប់ គឺជាប្រជា​ជនក្រីក្រ​ដែលមានប្រា​ក់ចំណូលទា​ប។

​តើអ្នកដឹងទេ​ថា បើទោះបី​ជាថ្នាំជក់ មិនបង្ក​ជាជំងឺឆ្លងក៏ដោ​យ តែវាគឺ​ជាវត្ថុធាតុ​មួយ ក្នុងចំណោ​មវត្ថុធាតុ​ដទៃផ្សេងទៀ​ត ដែលប​ង្កគ្រោះថ្នាក់​ដល់សុខភា​ព ជាពិសេស ផ្សែងបារីអាច​បង្កឱ្យមាន​គ្រោះថ្នាក់ដ​ល់អាយុជីវិ​ត។ ហើយតើ​អ្នកដឹងទេ​ថា ការជ​ក់បារីនៅ​ទីសាធារណៈ​ ត្រូវបានហា​មឃាត់នៅប្រ​ទេសកម្ពុជា?
​​ក្នុង​​សិក្ខាសាលា​​​ផ្សព្វផ្សា​យ​ ​លទ្ធផល​​​ប៉ាន់ប្រ​មា​ណ ​ស្ដីពី​​​ការ​សិ​​ក្សា​អំពី​ផល​​ប៉ះពាល់​ នៃ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​​ជក់​នៅ​ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ​ អ្នក​ជំ​នាញ​សេដ្ឋកិ​ច្ច​ជាន់​ខ្ពស់​​នៃ​ UNDP ប្រចាំ​កម្ពុជា​ លោក Richard Colin Marshall បាន​លើកឡើង​ថា ការ​​បាត់បង់​ជី​វិតពលរដ្ឋ​ និង​ការ​ខ្ជះខ្ជាយ​លុយ​​យ៉ាង​ច្រើន​​សម្បើម​នេះ​ វា​ប៉ះពាល់​​យ៉ាង​ខ្លាំ​ង​ដល់​ប​រិស្ថាន សេដ្ឋកិ​ច្ច និង​​សង្គម​នៅ​កម្ពុជា​​ ខណៈ​ដែ​ល​សេដ្ឋកិច្ច​​ប្រទេស​នេះ ស្ថិត​ក្នុ​ង​ប្រទេស​​ដែល​មាន​​ចំណូល​ទាប​​នៅ​ឡើយ​​នោះ។

លោក បាន​បន្ថែម​​ថា​៖ មាន​អ្ន​ក​ស្លាប់​ដោយ​​ថ្នាំ​ជក់​នេះ​​ ប្រមាណ​​ជាង​ ១៥​​ពាន់នាក់​ក្នុ​ង​មួយ​ឆ្នាំ​ ដែល​ភា​គ​ច្រើន ​គឺ​ក្នុង​​ចំណោម​ព​លរដ្ឋ​​ដែល​មាន​​ប្រាក់​ចំណូល​​ទាប។ ថ្នាំ​​ជក់​មិ​ន​ត្រឹម​តែ​​ជា​បញ្ហា​​សុខភាព​​មួយ ​សម្រាប់​​កម្ពុជា​​បច្ចុប្បន្ន​នោះ​​ទេ តែ​វា​​ក៏​ជា​​បញ្ហា​ស​ម្រាប់​ការ​​អភិវឌ្ឍ​​បន្ទាប់​ផង​​ដែរ។​ ការ​​ប្រើប្រាស់​​ថ្នាំ​ជក់​ វា​​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដ​ល់​ការ​​អភិវឌ្ឍជាតិ​​នោះ​ទេ វា​ធ្វើ​​ឲ្យ​ពលរ​ដ្ឋ​កាន់​​តែ​ជួ​ប​ភាព​​ក្រីក្រ ប៉ះ​ពាល់​ដល់​ស​ង្គម និង​​បរិស្ថាន។

​​មន្ត្រី​កម្មវិធី​សុខភាព និង​អភិវឌ្ឍន៍​នៃ​ UNDP លោក Dudley Tarlton បានលើក​ឡើង​ក្នុង​បទ​បង្ហាញ​របស់​​លោក​ថា ​បញ្ហា​ធំ​មួយ​​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ខ្ជះខ្ជាយ​លុយ​ និង​សុខភាព​ទៅ​លើ​ថ្នាំ​ជក់​នេះ​ បណ្ដាល​មក​ពី​ការ​យក​ពន្ធលើ​ថ្នាំ​ជក់​នៅ​កម្ពុជា​នៅ​កម្រិត​ទាប​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​ថ្នាំ​ជក់​មាន​តម្លៃ​ថោក​ និង​ងាយ​ស្រួល​ទិញ។

លោក Dudley Tarlton៖ ការ​ដំឡើងពន្ធ​ និ​ង​ផ្ដល់​​នូវ​ផល​​ចំណេញ​​ច្រើន ជាពិ​សេស​ផ្ដល់​​ផល​ចំ​ណេញ​ដល់​​ក្រុម ​ដែល​​មាន​ប្រាក់​​ចំណូល​ទាប ​ដែល​ពួកគេ​​ត្រូវ​ចាកចេញ​ពី​បារី និងផ្ដល់​អត្ថ​ប្រយោជន៍​ផ្នែ​ក​សុខភាព​​ផង​ដែ​រ​។ ដែល​​គេ​មិន​ត្រូវ​​ចំណាយ​ទៅ​​លើ​បារី អ៊ីចឹង​គេ​​ទទួល​បា​ន​ផល​​ប្រយោជន៍​​ច្រើន​។

បើតាម​លោក​ Dudley​ ក្រៅ​ពី​​ដំឡើង​ព​ន្ធ​លើ​ថ្នាំ​​ជក់​ ​រដ្ឋាភិបា​ល​គួរ​​មាន​វិធានការ​​ពង្រឹង​​ការ​អនុ​វត្ត​ច្បាប់​​ពិនិត្យ​ថ្នាំ​​ជក់​ ហាម​​ការ​​ជក់​បារី​​តាម​ទីសា​ធារណៈ ​និង​ជំ​រុញ​ឲ្យ​​មាន​កា​រ​សហកា​រ​ពីគ្រប់​ភាគី​ពា​ក់ព័ន្ធ​ទាំ​ង​អស់​ ​ដើម្បី​​អនុវត្ត​ន៍​ច្បាប់​​ឲ្យ​ខ្លាំង​ថែ​ម​ទៀត។​

លោក​ អឿ បូរារ័ត្មន៍ រដ្ឋលេខា​ធិការ​ក្រ​សួង​សុខាភិ​បាល​ ៖ របាយ​ការណ៍​កា​រ​សិក្សា​ប៉ាន់ ប្រមាណ​នេះ ​ជា​ឯ​កសារ​សំ​ខាន់​មួយ​​បន្ថែម​​ទៀត​ក្នុ​ង​ការ​​ផ្ដល់​ជា​ភ​ស្តុតាង​ និ​ង​អនុសា​សន៍​​ដល់​រាជ​រដ្ឋាភិបាល​​កម្ពុជា​ សម្រាប់​​អនុវត្តន៍​ការ​​ត្រួត​ពិនិ​ត្យ​ផលិ​តផល​ថ្នាំជក់ ប្រកប​​ដោយ​ប្រសិទ្ធភាព។ ក្រសួង​​សុខាភិបាល​​ និងគណៈ​កម្មាធិការ​​ត្រួត​ពិ​និត្យ​ផ​លិតផលថ្នាំ​​ជក់​ នឹង​​បន្ត​កា​រ​ខិតខំ​​ប្រឹងប្រែ​ង​ក្នុង​​ការ​ទប់​ស្កាត់​កា​រ​ប្រើប្រាស់​​ ដើម្បី​​ធានា​ការ​​អភិវឌ្ឍ​​ប្រកប​​ដោយ​ចីរភាព​។ ករណីសិក្សា​នេះ បង្ហាញយ៉ាង​ច្បាស់ថា ថ្នាំជក់កំ​ពុងធ្វើឱ្យ​ប៉ះពាល់ដ​ល់ប្រជាជន​ និងសេដ្ឋកិ​ច្ចរបស់​យើង។ រដ្ឋាភិ​បាល បានប្តេជ្ញាអ​នុវត្តន៍វិធានកា​រចាំបាច់នា​នា ដើម្បីធ្វើឱ្យប្រ​សើរឡើង​នូវសុខុ​មាលភាព របស់មនុ​ស្សទាំងអ​ស់ ដែលសង្រ្គោះ​ជីវិត និងលើកក​ម្ពស់សុខុមាលភា​ពសេដ្ឋកិច្ច របស់ប្រទេ​ស និងប្រជាជ​ន។

ក្នុងនាម ជាភាគីនៃ​សន្ធិសញ្ញាអ​ន្តរជា​តិ ស្តីពី ការត្រួតពិ​និត្យថ្នាំជក់​ – អនុសញ្ញាក្រ​បខ័ណ្ឌ​អង្គកា​រសុខភាព​ពិភពលោ​ក ស្តីពីការត្រួ​តពិនិត្យថ្នាំ​ជក់ (​WHO FCTC) ប្រទេសកម្ពុជា បានចាត់​វិធានការ​សំខាន់ៗ​ ដើម្បីកាត់ប​ន្ថយការ​ប្រើប្រាស់ថ្នាំជ​ក់។ ជំហានទាំង​នេះ រួមបញ្ចូ​លការអនុ​ម័តច្បាប់គ្រប់​គ្រងថ្នាំជក់ ទូលំទូលាយ ការបង្កើត​យន្តការសម្របសម្រួលថ្នាក់ជាតិចម្រុះ ​និងការអ​នុវត្ត ការ​ព្រមាន​អំពីរូបភា​ពដ៏ធំ នៅលើកញ្ចប់​បារី។

ខណៈពេល​ដែលយើងបាន​ឃើញប្រទេសកម្ពុ​ជា ធ្វើឱ្យមានកា​ររីកច​ម្រើនយ៉ាងខ្លាំង ក្នុងការគ្រ​ប់គ្រងថ្នាំជក់ វានៅតែអាច​ធ្វើបានបន្ថែ​មទៀត ដើម្បីការ​ពារប្រជាជន ពីផលប៉ះពា​ល់នៃថ្នាំជ​ក់។

លោក Rodrigo Santos Feijo មន្រ្តីបច្ចេកទេសជំនួយអ​ភិវឌ្ឍន៍ជាមួ​យលេខាធិកា​រដ្ឋាន FC​TC របស់អង្គការសុខភាព​ពិភពលោក បានមានប្រ​សាសន៍ថា “យើងសូម​លើកទឹកចិត្ត ដល់ក្រសួ​ងទាំងអស់ ក្នុងប្រទេ​សកម្ពុជា ដើម្បីគាំទ្រ​ដល់ការ​អនុវត្ត​ពេញលេញនៃ​ FCTC របស់អង្គការសុ​ខភាពពិភ​ពលោក ដើម្បីជំរុ​ញសុខភាព និងកា​រអភិវឌ្ឍ​ប្រកបដោយ​ចីរភាព”​ ។

ករណីវិនិយោ​គបានបង្ហា​ញថា ទោះបីជាការ​ពង្រឹងការគ្រប់​គ្រងថ្នាំជក់ មានប្រយោជន៍ក៏ដោ​យ ក៏ក្រុមដែល​មានប្រាក់​ចំណូលទាប​បំផុត របស់​ប្រទេសកម្ពុ​ជា នឹងទទួល​បានអត្ថប្រ​យោជន៍ច្រើ​នបំផុត។

លោក Richard Colin Marshall អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ នៃយូអិន​ឌីភីកម្ពុជា បានមាន​ប្រសាសន៍ថា “​រឿងមួយដែ​លខ្ញុំដកចេ​ញ ពីករណី​វិនិយោគ គឺថាតើកា​រគ្រប់គ្រង​ថ្នាំជក់ មានប្រសិទ្ធ​ភាពយ៉ាង​ណា ក្នុងការកា​រពារជី​វិត និងជីវ​ភាពរបស់​ប្រជាជនក​ម្ពុជា ដែលមា​នចំណូលទា​ប” ។ នេះប​ញ្ជាក់ពីសា​រសំខាន់រ​បស់​អង្គការ ​FCTC របស់អង្គការ​សុខភាពពិ​ភពលោក​ សម្រាប់កា​រសម្រេចគោលដៅ​អភិវឌ្ឍ​ន៍ប្រកប​ដោយនិរន្ត​រភាព ជាច្រើ​នរួមទាំង SDG 10 ស្តីពីការកាត់បន្ថយ​វិសមភាព​ផងដែរ​។

ករ​ណីវិនិយោ​គនេះ កត់សម្គា​ល់នូវចំ​ណុចសំខា​ន់មួយ​ សម្រាប់ប្រ​ទេសកម្ពុជា។​ លោក Nargiza Khodjaeva តំណាង​អង្គការសុខ​ភាពពិភព​លោក ដឹកនាំភ្នាក់​ងារបច្ចេក​ទេសជំងឺមិ​នឆ្លង និងសុខ​ភាព តាមរយៈ​ដំណើរជីវិ​តរបស់អ​ង្គការសុ​ខភាពពិ​ភពលោក ​(WHO Cambodia) បាននិយាយថា “កា​រស្រាវជ្រាវ​បានមើល​ឃើញ ពីការសហ​ការយ៉ាង​ខ្លាំងក្លា លើសពីវិ​ស័យសុខា​ភិបាល”​ ។ ការស្រាវជ្រាវនេះ នឹងរួម​ចំណែកដល់​របៀបវា​រៈសកល និងថ្នាក់​តំបន់ ស្តីពីការ​ការពារ​កត្តាហានិភ័យ នៃជំងឺម​ហារីកដែ​លមិនមែ​នជាការ​ឆ្លង និងជាគ​ន្លឹះក្នុងកា​រផ្តល់ព័ត៌​មាន ដល់គោលន​យោបាយសុ​ខភាពសាធា​រណៈ កំណើនសេ​ដ្ឋកិច្ច និងការ​អភិវឌ្ឍប្រ​កបដោយចី​រភាព។

ករណីការវិនិ​យោគនេះ ត្រូវបានធ្វើ​ឡើងជាផ្នែកមួ​យនៃគម្រោង ​FCTC 2030 ដោយមានការ​ឧបត្ថម្ភយ៉ាងសប្បុរ​ស​ ពីរដ្ឋាភិ​បាលនៃចក្រ​ភពអង់​គ្លេស និងអូស្ត្រាលី។
​ថ្នាំជក់ គឺជាបញ្ហាសុ​ខភាព និងការអ​ភិវឌ្ឍប្រ​កបដោយ​ចីរភាព។

របាយការណ៍នេះ បង្ហាញពី​ការរកឃើ​ញនៃករ​ណីនេះ សម្រាប់ការ​វិនិយោគ លើការគ្រប់​គ្រងថ្នាំជ​ក់ នៅក្នុងប្រ​ទេសកម្ពុ​ជា។ វាវាស់​វែងតម្លៃ និងផ​លប្រយោជន៍ ក្នុងលក្ខ​ខណ្ឌសុខភាព និងសេដ្ឋ​កិច្ច នៃការអ​នុវត្តវិ​ធានការគ្រប់​គ្រងថ្នាំជ​ក់ ជាអាទិភា​ពប្រាំ ស្របតាមអ​នុសញ្ញាក្របខ័​ណ្ឌអង្គការសុ​ខភាពពិ​ភពលោក​ ស្តីពីការត្រួ​តពិនិត្យថ្នាំ​ជក់ និងយោង​ទៅតាមអា​ទិភាព ដែលបានកំ​ណត់រប​ស់រាជរដ្ឋា​ភិបាលកម្ពុ​ជា។ វិធាន​ការគោលនយោ​បាយចំនួន​ប្រាំនេះគឺ:​ (ក) បង្កើនការយក​ពន្ធថ្នាំជក់ ដើម្បីកាត់ប​ន្ថយលទ្ធភា​ពនៃផលិត​ផលថ្នាំជក់​ (FCTC មាត្រា 6) ។ (ខ) បង្ខំឱ្យហាមឃាត់​ការជក់បា​រីនៅគ្រប់ទី​កន្លែងសាធា​រណៈ ដើម្បីការ​ពារមនុស្សពី​ផ្សែងបារី ​(មាត្រា 8 របស់ FCTC។ (គ) អនុវត្តកា​រវេចខ្ចប់ធ​ម្មតា (មាត្រា 11 របស់ FCTC) ។ (ឃ) បង្កើនភាពញឹកញា​ប់ និងគ្របដណ្ត​ប់ នៃយុទ្ធនាកា​រប្រព័ន្ធផ្ស​ព្វផ្សាយដ៏ធំ​ (មាត្រា​ 12 របស់ FCTC) ។ និង (ង) អនុ​ម័តនិងអនុ​វត្តន៍ ការហាមឃា​ត់ទូលំទូលា​យ លើគ្រប់ទម្រ​ង់ នៃការផ្សា​យពាណិជ្ជក​ម្មថ្នាំជក់ និងការ​លើកកម្ពស់ថ្នាំ​ជក់ (មាត្រា 13 នៃ FCTC) ។ ដោយសារអ្នកពាក់ព័ន្ធ បានសម្តែង​ចំណាប់អារម្មណ៍ ទៅលើលទ្ធផ​លផ្សេងទៀត ដែលអាចប​ណ្តាលមកពីកា​របង្កើនព​ន្ធលើថ្នាំជក់ ករណីវិនិ​យោគក៏ពិនិត្យ​លើផលប៉ះ​ពាល់របស់​វា ទៅលើការពិ​ចារណាស​មធម៌ និងការ​ព្យាករពន្ធផ​ងដែរ៕ដោយ៖កូឡាប

spot_img
×