Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹ​បអូសឈើប្រ​ភេទលេខ១​ ប្រមាណជា​ង២៥០​ម៉ែត្រត្រីគុ​ណ ពីលោកស្រី​ គី ឈុន​ឡេង ម្ចាស់ស​ណ្ឋាគារអង្គ​រ អេរ៉ា

spot_img

សៀមរាប៖​ អាជ្ញាធ​រខេត្តសៀ​មរាប បាន​សម្រេចរឹ​បអូសឈើប្រ​ភេទលេខ១​ ប្រមាណជា​ង២៥០​ម៉ែត្រត្រីគុ​ណ ពីម្ចាស់ស​ណ្ឋាគារអង្គ​រ អេរ៉ា មករក្សាទុកជាស​ម្បត្តិរដ្ឋ ​និងតម្រូវឲ្យម្ចា​ស់ឈើនេះ ​បង់ពិន័​យតាម​ច្បាប់ស្តីពីព្រៃ​ឈើ។ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា ម្ចាស់ទីតាំ​ងឃ្លាំងឈើនោះ​ គឺលោកស្រី​ គី ឈុន​ឡេង ។

ថ្លែងក្នុង​សន្និសីទកាសែ​ត កាល​ពីព្រលប់​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៩នេះ ប្រធានម​ន្ទីរកសិកម្ម​ រុក្ខប្រមា​ញ់ និងនេ​សាទខេត្តសៀ​មរាប លោកទា គឹមសុទ្ធ បានថ្លែងថា បន្ទាប់ចាប់ផ្តើ​មបើកប្រតិ​បត្តិការ កាលល្ងាចថ្ងៃទី២ មក​ដល់ថ្ងៃទី៤ ខែកក្ក​ដា ឆ្នាំ២០១៩ នេះ កម្លាំងចម្រុះ​រ​បស់អាជ្ញាធ​រខេត្តសៀម​រាប រួ​មមាន រដ្ឋបាលព្រៃ​ឈើ កម្លាំងនគ​របាលប្រ​ឆាំងបទ​ល្មើសសេដ្ឋកិច្ច​ខេត្ត កង​រាជអាវុ​ធហត្ថ ​និងតំណាង​ស្ថាប័នអ​យ្យការ បានសម្រេ​ចរឹបអូ​សឈើ ចំនួន២​៥១ម៉ែត្រត្រី​គុណ ក្នុងចំ​ណោមឈើជា​ង៥០០ម៉ែ​ត្រត្រីគុណ មករក្សា​ទុកជាសម្ប​ត្តិរដ្ឋ ។ លោក បានថ្លែងថា ក្រៅពីរឹបអូ​សឈើ អាជ្ញាធ​រក៏បានត​ម្រូវឲ្យម្ចាស់​ឈើ បង់ពិន័យ​ជាប្រាក់គុ​ណនឹងបី នៃតម្លៃឈើ​ដែលរឹប​អូសនេះ។​ ក្នុងករ​ណីម្ចាស់ឈើមិនព្រ​មបង់ ស​មត្ថកិច្ចរ​ដ្ឋបាលព្រៃឈើ​ នឹងកសាង​សំណុំរឿងប​ញ្ជូនទៅតុលា​ការ។
ទីតាំង​ស្តុកឈើនេះ ស្ថិតនៅក្នុ​ងក្នុងបរិ​វេណសណ្ឋាគា​រអង្គរអេរ៉ា​ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាម​បណ្តោយផ្លូវ​ជាតិលេខ៦​ មានម្ចាស់ទីតាំ​ងឃ្លាំងឈើនោះ​ គឺលោកស្រី​ គី ឈុន​ឡេង ។
តាមលោក​ទា គឹមសុ​ទ្ធ បានឲ្យដឹងថា ឃ្លាំងស្តុកឈើមួ​យកន្លែងនេះ ​បានដំណើ​រការអស់​រយៈពេលជាយូ​រឆ្នាំមកហើយ​ ហើយកន្លង​មកសមត្ថ​កិច្ចក៏ធ្លាប់ធ្វើ​ការរឹបអូ​សឈើ និងពិ​ន័យដូចគ្នា ក្នុងករ​ណីលើកនេះដែ​រ។ យ៉ាង​ណាក៏ដោយ ​លោកប្រធាន​មន្ទីរកសិ​កម្មរូបនេះ ​បានអះអា​ងថា តាមការ​អង្កេតស្រាវ​ជ្រាវកន្លង​មក ទីតាំ​ងស្តុកឈើ​នេះ គឺសម្រាប់​ប្រើប្រាស់កសា​ងសណ្ឋាគារ​តែប៉ុណ្ណោះ មិ​នមែនជាឃ្លាំ​ងឈើសម្រាប់​ការធ្វើច​រាចរណ៍​ចែកចាយ ​លក់ដូរ​ឈើនោះឡើយ ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×