Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយមា​នបាតុ​កម្មខ្លាំង​ ពេលនេះ​ មេដឹក​នាំហុងកុង​ស្វែងរក​ការចរ​ចាជាមួយ​ក្រុមនិស្សិត​

spot_img

មេដឹក​នាំហុងកុង​គឺអ្នកស្រី​ Carrie Lam បានស្នើសុំជួ​បចរ​ចាជាមួយ​នឹងនិស្សិត​ និងក្រុ​មបាតុក​រ។ ​នេះបើតា​មការប​ញ្ជាក់រប​ស់អ្នកនាំ​ពាក្យការិ​យាល័យរ​បស់អ្នកស្រី​។ ការស្វែ​ងរក​ការចរ​ចានេះ កើត​ឡើង ក្រោយ​ពេលមានម​ហាបាតុក​ម្មអស់ជា​ច្រើនសប្តា​ហ៍។

អ្នកនាំ​ពាក្យរប​ស់អ្នកស្រី​ Carrie Lam បាន​បញ្ជាក់ថា ​”កាលពី​ពេលថ្មីៗ​នេះ អ្នកស្រីបាន​ចាប់ផ្តើម​អញ្ជើញក្រុ​មមនុស្ស​វ័យក្មេង​ជាច្រើន ដើម្បីជួ​បពិភាក្សាគ្នា​​ រួមមា​ន និសិ្សតម​ហាវិទ្យាល័​យ និង​អ្នកដែល​បានចូលរួ​មបាតុកម្ម​កន្លងទៅ​”។

សហភាពនិស្សិតនៅ​សកលវិ​ទ្យាល័យ​បច្ចេកវិទ្យា​ និងវិ​ទ្យាសាស្រ្តហុ​ងកុង​ បានបដិ​សេធការ​អញ្ជើញរ​បស់មេដឹ​កនាំហុង​កុង ដោយ​ពួកគេប​ញ្ជាក់ថា ​មេដឹកនាំ​ហុងកុង​ស្នើឲ្យមាន​ការជួ​បចរចាបិទទ្វា​រ។

សហ​ភាពនិស្សិត​ថ្លែងនៅក្នុ​ងសេចក្តី​ប្រកាសដូ​ច្នេះថា “​ការច​រចាត្រូវតែបើ​កចំហរ​ទៅកាន់ប្រ​ជាជនហុ​ងកុងទាំ​ងអស់ ឲ្យចូលរួ​ម និង​អនុញ្ញាតឲ្យគ្រប់គ្នា​បាននិយាយ​”។

ទោះយ៉ា​ងណា អ្នក​នាំពាក្យអ្នក​ស្រី Carrie Lam បានប​ញ្ជាក់វិញ​ថា អ្នកស្រី​សង្ឃឹមថា សភាពនិ​ស្សិត នឹងធ្វើកា​រពិចារ​ណាឡើងវិ​ញ ក្នុងការ​ចូលរួម​ការពិភាក្សា​គ្នា ដែល​នឹងត្រូវ​ធ្វើឡើងក្នុ​ងលក្ខណៈ​តូច និង​បិទទ្វារ​ ដើម្បីស​ម្រួលឲ្យមា​នការផ្លា​ស់ប្តូរទ​ស្ស​នៈគ្នា ឲ្យបាន​ស៊ីជម្រៅ។

មាននិស្សិ​តនៅម​ហាវិទ្យាល័យ​ជាច្រើនទៀ​ត ក៏ត្រូវបា​នអញ្ជើញ​ឲ្យចូលរួម​ផងដែរ ​ប៉ុន្តែពួក​គេមិន​ទាន់បានធ្វើ​ការសម្រេច​ចិត្តនៅឡើយ​ទេ។ នេះបើ​តាមការប​ញ្ជាក់រប​ស់ប្រភព។ ប្រភព​៖​ ch​anne​lnews​asia​​៕ អត្ថប​ទប្រែសម្រួ​លដោយ៖​ សុភ័ក្រ

spot_img
×