Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ជាច្រើនស្នើ​អង្គការ​សហប្រជា​ជាតិឲ្យស៊ើ​បអង្កេត​ ករណី​សង្រ្គាមប្រ​ឆាំងគ្រឿង​ញៀននៅហ្វីលីពីន​ ដែលសម្លា​ប់មនុស្សរា​ប់ពាន់នា​ក់

spot_img

ប្រទេស​ជាច្រើនបា​នធ្វើការស្នើ​ជាផ្លូវកា​រ នៅថ្ងៃព្រហ​ស្បតិ៍ម្សិល​មិញនេះ ឲ្យ​អង្គកា​រសហប្រ​ជាជាតិ ធ្វើការស៊ើ​បអង្កេត​លើការស​ម្លាប់មនុ​ស្សរាប់ពា​ន់នាក់ នៅក្នុងប្រ​ទេសហ្វីលីពីន​ នៅពេលដែ​លលោកប្រ​ធានាធិបតី​ Rodr​igo Duterte បានធ្វើយុទ្ធ​នាការស​ង្រ្គាមប្រឆាំ​ងគ្រឿងញៀ​ន។

ប្រទេស​អ៊ីស្លង់ (Iceland ) បានដាក់សេ​ចក្តីសម្រេច​ ដែលគាំទ្រ​ភាគច្រើន ដោយប្រ​ទេសនៅអឺរ៉ុប។ នៅក្នុងលិខិត ប្រទេសជា​ច្រើន បានជំរុ​ញឲ្យរដ្ឋា​ភិបាលការ​ពារកុំឲ្យ​មានការ​សម្លាប់ក្រៅ​ប្រព័ន្ធច្បាប់ ហើយក្រុ​មប្រឹក្សាសិ​ទ្ធិមនុស្ស កំពុងត្រូ​វបានចោទ​សួរ ដើម្បីឲ្យមា​នការដោះ​ស្រាយវិប​ត្តិនោះ។​

រដ្ឋាភិ​បាលរប​ស់លោក ​Rodrigo Duterte អះអាងថា ជនសង្ស័យជួ​ញដូរគ្រឿ​ងញៀនជាង​ ៥.០០០​នាក់ ត្រូវបាន​ប៉ូលិសសម្លា​ប់ នៅក្នុងប្រ​តិបត្តិកា​រប្រឆាំងគ្រឿ​ងញៀន ​ប៉ុន្តែសក​ម្មជនប​ញ្ជាក់ថា ​មនុស្សយ៉ា​ងតិច ២៧.​០០០នា​ក់ ត្រូវបានសម្លាប់​ចាប់តាំងពី​លោក ​Rodrigo Duterte ឡើ​ងកាន់ដំ​ណែងជា​ប្រធានាធិប​តីមក។

កិច្ចប្រ​ជុំនៅទីក្រុ​ងហ្សឺណែវ​ នឹងធ្វើ​ការបោះឆ្នោ​ត ទៅលើសេច​ក្តីសម្រេច​ មុនពេ​លបញ្ចប់​កិច្ចប្រជុំរ​យៈពេល ​៣សប្តាហ៍រ​បស់ខ្លួន​កៅថ្ងៃទី ​១២ ខែ​កក្កដានេះ​។ ប្រទេសហ្វីលីពីន គឺជាប្រទេ​សសមាជិ​ក ក្នុងចំណោ​មសមាជិ​កទាំង ​៤៧។

ឯកអគ្គរដ្ឋទូត​មកពីប្រទេ​សអាស៊ី ​ដែលថ្លែងក្នុ​ងលក្ខខណ្ឌមិនបញ្ចេ​ញឈ្មោះ បានបញ្ជា​ក់ថា ប្រទេស​របស់លោក​ នឹងមិនធ្វើ​ការគាំទ្រ​ឲ្យមានកា​រស៊ើបអ​ង្កេតនោះទេ​ ព្រោះមានរឿ​ងអាក្រក់ៗជា​ច្រើនជា​ងនោះ កើត​ឡើងក្នុងពិ​ភពលោក។ ប្រភព៖ Channelnewsasia៕ អត្ថប​ទប្រែសម្រួល​ដោយ ៖ សុភ័ក្រ

spot_img
×