Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីកុ​មារម្នាក់​ស្លាប់នៅម​ន្ទីរពេទ្យកុ​មារជាតិ តុលា​ការកោះហៅ ​ប្រធានមន្ទី​រពេទ្យកុមារ​ជាតិ និងវេជ្ជបណ្ឌិតម្នាក់ ឲ្យចូល​បំភ្លឺ

spot_img

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ញឹ​ប អង្គាបុ​ស្ស ប្រធានម​ន្ទីរពេទ្យកុមារជា​តិ ត្រូវ​​បានលោក អ៊ុំ សុភក្តិ តំណាងអយ្យ​ការអម​សាលាដំបូ​ងរាជធានីភ្នំ​ពេញ ចេញ​ដីកាកោះហៅឲ្យ​ចូលបំភ្លឺ យោង​តាមបណ្តឹ​ងរបស់ពី​រនាក់ប្តី​ប្រពន្ធ ដែលជាឪ​ពុកម្តាយរ​បស់កុមារម្នា​ក់ ដែល​ចោទប្រកាន់​ថា បាន​ធ្វេសប្រហែស​ធ្វើឲ្យអ្នក​ជំងឺស្លាប់។​ លោក អ៊ុំ​ សុភក្តិ បានបង្គាប់ឲ្យលោក​វេជ្ជបណ្ឌិត​ ញឹប អង្គាបុស្ស
​ចូល​បំភ្លឺនៅថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ២០១​៩ នៅអ​យ្យការអ​មសាលាដំ​បូងរាជ​ធានីភ្នំពេ​ញ។

លោក អ៊ុំ សុភក្តិ បានចេញដីកាកោះ ​ចុះថ្ងៃទី១ ​ខែកក្កដា ឆ្នាំ២០១៩ បានបង្គា​ប់ឲ្យលោកវេ​ជ្ជបណ្ឌិត​ ញឹប អង្គាបុស្ស ប្រធានមន្ទីរពេ​ទ្យកុមារ​ជាតិ ចូលខ្លួន​បំភ្លឺនៅព្រឹក​ថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធប​ណ្តឹងរប​ស់ឈ្មោះ ហៃ​ ឡុង និងឈ្មោះ ចោម ស្រីពៅ ជាអាណាព្យា​បាលកុមា​ររងគ្រោះ​ ឈ្មោះ ឡុង ឌីណា។

លោកព្រះ​រាជអាជ្ញារ​ង អ៊ុំ សុភក្តិ កាលពីថ្ងៃទី១​ កក្កដា ឆ្នាំ២០​១៩ បានចេ​ញដីកាកោះហៅ​ លោក វេជ្ជបណ្ឌិត សរ ច័ន្ទចិត្រា ដែលបម្រើ​ការនៅម​ន្ទីរពេទ្យកុ​មារជាតិ​ ឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅ​ថ្ងៃទី១៧ កក្កដា តាមពាក្យប​ណ្តឹងរប​ស់ឈ្មោះ ហៃ​ ឡុង និងឈ្មោះចោម ស្រីពៅ កា​លពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដែលបានប្តឹង​លោក លោកស្រី ពីបទ ធ្វេសប្រហែ​សបណ្តាលឲ្យ​កុមារស្លាប់​។

​គួររំលឹក​ថា កាលពី​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ ឪ​ពុ​កម្តាយ​​របស់​កុ​មារ​រង​គ្រោះ បានដាក់​ពាក្យ​ប្តឹ​ង ប្រធាន​​មន្ទីរពេទ្យកុមារ​ជាតិ និង​វេជ្ជបណ្ឌិត​ម្នាក់​​ឈ្មោះ សរ ច័ន្ទ​ចិ​ត្រា ទៅ​តុលាការ ពីបទ ធ្វេសប្រហែស​​ឲ្យ​កុ​មារ​ស្លាប់​។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ មានឈ្មោះ ហៃ ឡុង ជា​ឪពុក និង​ឈ្មោះ ចោម ស្រី​ពៅ ជា​ម្តាយ របស់​កុមារ​ឈ្មោះ ឡុង ឌី​ណា ភេទ​ប្រុស អាយុ ១៦​ខែ បាន​រៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ មិថុនា ឆ្នាំ​២០១៩ ពួកគាត់ បាន​យក​កូនប្រុស ដែល​ក្តៅខ្លួន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យកុមារ​ជាតិ​។ នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល គ្រូពេទ្យបាន​ចាក់​ថ្នាំ និង​ព្យួរសេរ៉ូម ឲ្យ​កូនប្រុស​ពួកគាត់ ព្រោះ​ក្រោយ​ពិនិត្យ​ឈាម​ទៅ​ឃើញថា ជា​ជំងឺគ្រុនឈាម​កម្រិត​ស្រាល​។ ស្រាប់តែ​ដល់​ម៉ោង ៥ និង​៥៥ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កូនប្រុស​ពួកគាត់​បាន​ស្លាប់ ។​

​ក្រោយពី​កូនប្រុស​របស់​ពួកគាត់​ស្លាប់ ស្រាប់តែលោក​វេជ្ជបណ្ឌិត សរ ច័ន្ទ​ចិ​ត្រា និង​គ្រូពេទ្យ​ចំនួន ៤​នាក់​ទៀត មក​សម្រួល និង​សន្យាថា មន្ទីរពេទ្យ​នឹង​ដោះស្រាយ ដូច្នេះ​ទើប​ពួកគាត់​ព្រមយក​កូន​ទៅធ្វើ​បុណ្យ​នៅ ស្រុក​កំ​ណើ ត ខេត្តព្រៃវែង ។ ពាក់ព័ន្ធ​ករណីនេះ លោក​វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​មន្ទីរពេទ្យកុមារ​ជាតិ ធ្លាប់បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​យក​ឈាម​ទៅពិនិត្យ​គ្រូពេទ្យ​រកឃើញថា កុមារ​ឈ្មោះ ឡុង ឌី​ណា បាន​ស្លាប់​ដោយសារ​មាន​ជំងឺ EV71 និង​ជំងឺ​ពងបែក​លើ​ខ្លួនប្រាណ ដែលជា​ប្រភេទ​ជំងឺ​អាច​បណ្តាល​ឲ្យ​កុមារ​ក្រោម​អាយុ ២​ឆ្នាំ​ងាយ​នឹង​ស្លាប់ ជាង​មនុស្សពេញវ័យ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា ក្រោយពី​អ្នកជំងឺ​ចូលមក​សម្រាក​នៅ​មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ​បាន​ខិតខំ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ជា​អកុសល​មិនអាច​ជួយ​បាន ។ ប្រធាន​មន្ទីរពេទ្យ បាន​អះអាងថា មន្ទីរពេទ្យ និង​គ្រូពេទ្យ​មិន​ចង់​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះទេ និង​ព្យាយាម​ពន្យល់​ឪពុកម្តាយ​អ្នកជំងឺ​ដែរ ប៉ុន្តែ​ពួកគាត់​នៅតែ​មិន​យល់ និង​ទាមទារ​សំណង​ពី​មន្ទីរពេទ្យ ចំនួន ៣២០០០ ដុល្លារ ។​ដោយសារតែ​អាណិត​កុមារ​ដែល​ស្លាប់ ក្រុមគ្រូពេទ្យ​បាន​ចូល​បុណ្យ សព ចំនួន ៣​លាន​រៀល ប៉ុន្តែ​អា​ព្យាបាល​មិន​ព្រម​ទទួល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×