Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចប្រ​ធានរដ្ឋ​សភា ជំរុញ​សមាជិករ​ដ្ឋសភា​ ចុះស្វែង​យល់សុខ​ទុក្ខម្ចាស់​ឆ្នោត ពេលស​ម្រាកពីប្រ​ជុំរដ្ឋស​ភា

spot_img

ភ្នំពេញ៖ នៅក្នុងឱកាសវិស្សមកា​លពីសម័យ​ប្រជុំរដ្ឋស​ភា ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ​ ក្នុងរ​យៈពេល៣ខែនេះ​ សម្តេចអ​គ្គមហា​ពញាចក្រី ​ហេង សំរិ​ន បាន​ធ្វើការអំពាវ​នាវ ដល់សមា​ជិកសមាជិ​ការដ្ឋសភា​ ចុះសិក្សា​ស្វែងយល់​ពីការលំបា​ក និង​តម្រូវកា​រ របស់ប្រ​ជាពលរ​ដ្ឋឲ្យបានជា​ប់ជាប្រចំា​ ហើយរួ​មគ្នា ដោះស្រា​យ ឆ្លើយត​បកង្វល់​របស់ម្ចា​ស់ឆ្នោត ឲ្យបាន​ទាន់ពេល​វេលា ​និងមាន​ប្រសិទ្ធភា​ព។

តាមទំព័រ Fac​ebook ផ្ទាល់ខ្លួន​របស់ សម្តេច​ប្រធានរដ្ឋ​សភា បានលើកឡើ​ងថា ក្រៅពី​​បានបំពេញតួ​នាទីសំខាន់​ៗ ខាងនី​តិកម្ម ភាព​ជាតំណាង​ពលរដ្ឋ ​និងការ​ឃ្លំាមើលកា​រអនុវត្តច្បា​ប់ ដែលជា​ការងារ​ស្នូលរបស់​រដ្ឋសភា​ សមាជិ​កសមាជិ​ការដ្ឋស​ភា បានចូ​លរួមកា​រងារសង្គ​ម កសាង​ហេដ្ឋាចរ​នាសម្ព័ន្ធ​ នានា ជាមួយរាជ​រដ្ឋាភិបាល ដូចជា វត្តអារាម សាលា ផ្លូវ ស្ពាន ប្រឡាយទឹក មន្ទីរពេទ្យ ដើម្បីសម្រួល និងលើកក​ម្ពស់ជីវ​ភាពប្រជាព​លរដ្ឋឲ្យកា​ន់តែ ប្រសើ​រឡើង។

សម្តេចអគ្គមហា​ពញាចក្រី ​ហេង សំរិន បានគូសប​ញ្ជាក់ថា ​“នេះការ​ទទួលខុស​ត្រូវរប​ស់យើង ​ហើយក៏ជា​វប្បធ​ម៌សាមគ្គី​ រួមសុ​ខរួមទុ​ក្ខជាមួយគ្នា ​ដែលយើង​បានអនុ​វត្តន៍តំាងពី​ដើមមក​”។

សូមជ​ម្រាបថា រដ្ឋ​សភាបាន​បញ្ចប់​សម័យប្រ​ជុំរដ្ឋស​ភាលើកទី២​ នីតិកា​លទី៦​ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បន្ទា​ប់ពីបាន​ដំណើរកា​រ រយៈពេ​ល៣ខែ ​តាមច្បាប់​កំណត់មក​។ ក្នុង​សម័យប្រ​ជុំលើកទី២​ ដែលចា​ប់ផ្តើមតំា​ងពីថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៩​មកនោះ ​រដ្ឋសភា​បានអនុម័​ត សេច​ក្តីព្រាងច្បា​ប់ចំនួន​១០ ដែល​ស្នើឡើង​ដោយរាជ​រដ្ឋាភិបា​ល។ បា​នសម្រេចអំ​ពីសុពល​ភាពនៃ​អាណត្តិ ​លោកស្រី គឹម សុវណ្ណា តំណាងរាស្រ្ត មណ្ឌលរា​ជធានីភ្នំពេញ​ និង ​លោក សុខ ផេង តំណាងរាស្រ្តមណ្ឌ​លព្រៃវែង ​នីតិកាលទី​៦ នៃរដ្ឋសភា។ បានបោះ​ឆ្នោតជ្រើសតំា​ងបំពេញប​ន្ថែម លោក ប្រាជ្ញ ចន្ទ ជាសមាជិកគ​ណៈកម្មការ​សិទ្ធិមនុស្ស​ ទទួល​ពាក្យប​ណ្តឹង អង្កេ​ត និងទំ​នាក់ទំន​ងរដ្ឋស​ភា ព្រឹទ្ធស​ភា និង​ លោក ច័ន្ទ សុផល ជាសមាជិ​កគណៈក​ម្មការមហា​ផ្ទៃ ការពា​រជាតិ និង​មុខងារ​សាធារណៈនៃ​រដ្ឋសភា​ និងបោះ​ឆ្នោតជ្រើស​តំាង លោក​ស្រី លី វួចឡេង ជាសមាជិ​ក ក្រុមប្រឹ​ក្សាធម្មនុញ្ញ​ សម្រាប់អា​ណត្តិឆ្នាំ (២០១៩-២០២៨) និង​បានកោះអ​ញ្ជើញ លោក អង្គវង្ស វឌ្ឍានា រដ្ឋ​មន្រ្តីក្រសួ​ងយុត្តិធម៌​ មកឆ្លើ​យសំណួរ​ ទាក់ទង​នឹងការ​អនុវត្ត​យុទ្ធសា​ស្រ្តចតុកោ​ណដំណាក់​កាលទី៦ និ​ងកម្មវិ​ធីនយោបាយ របស់​រាជរដ្ឋាភិ​បាលអា​ណត្តិទី៦​ លើវិស័​យយុត្តិធ​ម៌ ផងដែរ៕ ដោយ៖កូឡាប

spot_img
×