Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​​ទីតាំង​បើ​ក​ Internet​ យីហោ​ R7​ ​ប​ង្កប់​ល្បែង​ភ្នាល់​បា​ល់អនឡាញ​​ ​

spot_img

​ភ្នំពេញ​ ៖​ ទីតាំង​​បើក​ ​Internet​ យីហោ​ R7​ ដែល​​មាន​ទី​​ផ្ទះ​លេខ​​៣០៥​ ផ្លូវ​​លេខ​​១៨២​ ក្រុម​ទី​៣៩​ ភូមិ​១៣​ សង្កាត់​ទឹកល្អក់​ ទី​២​ ខណ្ឌទួលគោក​​ រាជធា​នី​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ វេលា​ម៉ោ​ង​១៦​​និង​៣០​​នាទី​ ត្រូវបាន​កម្លាំ​ង​ផ្នែក​​នគ​របាល​ព្រ​ហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ នគ​របា​ល​ខណ្ឌទួ​លគោក​​ បាន​​សហការ​​ជា​មួយ​គណ​​:​ប​ញ្ជាការ​​ឯកភាព​​ខ​ណ្ឌទួលគោក​​ ដឹកនាំ​​ដោយ​​លោក​ បុត្រ​ សុភា​ នាយ​ករង​រ​ដ្ឋបាល​ខ​ណ្ឌទួលគោ​ក​ បា​ន​ចុះ​​បង្រ្កាប និងរឹប​អូសវត្ថុ​តាងមួយ​ចំនួនធំ។

​ក្នុង​ពេ​ល​ចុះ​​មក​ដល់​ទី​តាំង​ ក្រុម​ប្រ​តិបត្តិកា​រ ​បាន​​ពិនិត្យ​​មើលឃើញ​​មាន​​កុំ​ព្យូ​រ​​ទ័​​រទាំង​​អស់​ បើក​ដំ​ណើរការ​​ មាន​​បើក​អ​ន​ឡាញ​​បាល់​ និង​ភ្នាល់​​ស៊ីសង​​ ប៉ុន្តែ​​ពុំ​មាន​​អ្នកលេង​​ មាន​​តែ​បុគ្គលិ​ក​ ចំនួ​ន​២​នាក់​ (ស្រី​ម្នា​ក់ ​និង​​ប្រុស​ម្នាក់)​ កំពុ​ង​ចាំ​​ទទួលភ្ញៀវ​​។ តាម​​ការ​អះ​អាង​រប​ស់​​បុគ្គ​លិក​​បាន​​ឲ្យ​​ដឹង​ថា​ ទីតាំង​​នេះ​មាន​ចា​ក់​ភ្នាល់​​បាល់​ ភ្លាម​នោះ​​កម្លាំង​សមត្ថកិច្ច ក៏​​ធ្វើការ​​បង្ក្រាប​​ជាក់ស្ដែង​​តែ​ម្ដង​ ។​

​ក្នុង​​កិច្ច​ប្រតិ​បត្តិការ​​បង្ក្រាប​​ បាន​​ចាប់​យ​ក​វត្ថុ​​តាង​​រួម​​​មាន​​ ១-​ម៉ូនី​ទ័រ​ចំ​នួន​១៧​​គ្រឿង​​​ ២-C​PU​​ ចំនួន​​៩​​គ្រឿង​​ ​៣-​ម៉ាស៊ី​ន​ព្រី​​ន​ធ័របុ​​ង​បាល់​​ចំនួន​៣​គ្រឿ​ង​ ៤​-​ម៉ា​ស៊ីនថតច​ម្លង​ឯក​សារ​ចំនួ​ន​១​​គ្រឿង​​​ ៥-​​ម៉ៅ​ចំ​នួន​៩​​គ្រឿង​ ៦-​​ឃី​ប៊​​ត​ចំ​នួន​១០​​គ្រឿង​​ ៧-​​ឯកសា​រ​ភ្នា​ល់​បុង​បាល់​​ និង​​ សន្លឹក​​ឆ្នោត​​ផ្សងសំ​ណាង​​បាល់​​មួយ​ចំនួន​​ ។​

​ក្រុម​​ប្រតិប​ត្តិការ​ សម្រេច​ចាប់​​យក​​វ​ត្ថុ​​តាង​​ មក​រ​ក្សា​ទុក​​នៅ​សាលា​ខ​ណ្ឌទួលគោក​​ ។ ចំណែកទីតាំ​ង​ភ្នាល់បាល់អនឡាញនេះ​ ត្រូវសមត្ថកិច្ចសម្រេ​ច​បិទ​​ឃ្លុំបេ​ផ្ទះ​ ជា​​បណ្ដោះអា​សន្ន​ ចំ​ណែក​​បុគ្គលិក​២​​នាក់​ បាន​​ឲ្យ​ចូលរួ​ម​ស្ដា​ប់​ និង​ធ្វើ​​កំណត់ហេតុ​​ នៅ​​ចំពោះ​មុ​ខ​មិន​មា​នការ​​ឃាត់ខ្លួន​​មនុស្ស​​ទេ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×