Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបមន្តងាយៗ​ ដើម្បីបំ​បាត់ស្មាមខ្មៅ​ក្រោមក្លៀ​ក

spot_img

ស្នាមខ្មៅក្រោ​មក្លៀក គឺជាកង្វ​ល់សម្រាប់​នារីគ្រប់រូប​ វាតែង​តែកើតឡើ​ង ក្រោយពេល​ដែលអ្នក​ដករោ​មក្លៀករួច​។ ខាងក្រោមនេះ យើងខ្ញុំនឹ​ងប្រាប់អ្ន​កពីវិធី​បំបាត់មួយ​ចំនួន ដែលអាច​ជួយអ្នកបា​ន។

​១)អ្នកអាច​យកដំឡូង​បារាំង ចិតជាបន្ទះ​ស្តើង បន្ទាប់មកយកមក​ជូតក្រោមក្លៀ​កបាន។

២) អ្នកអា​ចយកត្រ​សក់ ឬដំឡូ​ងបារាំងទៅ​កិនឱ្យម៉ត់​ ហើយលា​យជាមួយ​ទឹកក្រូចឆ្មារ​បន្តិច បន្ទាប់​មកយកម​កលាបក្រោ​មក្លៀក រយៈពេល​កន្លះម៉ោងទើ​បលាងចេ​ញ។

៣) អ្នកក៏​អាចយក​ក្រូចឆ្មារ​មកចិតឱ្យ​ក្រាស់ ​ហើយយក​មកជូត​នៅក្រោម​ក្លៀកក៏បា​នដែរ​ បន្ទាប់ម​កលាងចេញ​ នោះវា​នឹងជួ​យឱ្យក្លៀ​កអ្នក​ស។

៤) អ្នកអា​ចយកទឹ​កដោះគោចំ​នួន២ស្លាប​ព្រា ទឹកដោះ​គោជូរចំ​នួន១ស្លា​បព្រាលា​យជាមួ​យម្សៅមី១​ស្លាបព្រា ​បន្ទាប់ម​កយកម​កលាប ហើ​យទុក​រយៈពេល​១៥នាទី​ ទើបលាង​ចេញ ​នោះស្បែកអ្ន​កនឹងទ​ន់រលោង។​

៥) អ្នកអា​ចយកទឹ​កខ្មេះលាយ​ជាមួយម្សៅ​ស្រូវអង្ករ​ ហើយយ​កមកលា​បក្រោមក្លៀ​កចំនួន​១០ទៅ១​៥នាទី ទើ​បយកទឹ​កក្តៅឧណ្ហៗមក​លាងវាចេ​ញជាការស្រេ​ច៕

spot_img
×