Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រីជនជា​តិជប៉ុន​ម្នាក់ប្រគល់វ​ត្ថុបុរាណ ​ជាង៨០មុ​ខ មកឱ្យកម្ពុជា​វិញ ដើម្បីឧ​ទ្ទិសដល់​វិញ្ញាណក្ខន្ធ​ស្វាមីរបស់​លោកស្រី

spot_img

ភ្នំពេញ៖ ស្រ្តីជនជាតិជ​ប៉ុនម្នាក់់ បា​នប្រគល់​វត្ថុបុរាណចំ​នួន ៨៥មុខ ដែលស្វាមីរបស់​គាត់បាន​ប្រមូលទិ​ញ មក​ឲ្យ​ប្រទេសកម្ពុជាវិ​ញ ដោយថា ដើម្បីឧទ្ទិ​សដល់វិញ្ញា​ណក្ខន្ធស្វាមី​របស់លោកស្រី​។

អំណោយវត្ថុបុរាណទាំ​ងនេះមា​នដូចជា​៖ បដិមា​ព្រហ្មញ្ញសាស​នា, ព្រះពុទ្ធសាសនា, គ្រឿងលំអ, ត្រាមានលំអរូ​បសត្វធ្វើពីសំរិទ្ធ, បំណែកតុ​បតែង, ខ្សែកធ្វើពីមាស, កុលា​លភាជន៍ និងអកកំ​បោរធ្វើពីស្ពាន់ ដែល​មានអា​យុកាល ក្នុងសម័​យបុ​រេប្រវត្តិសាស្រ្ដ សម័យ​មុនអង្គរ, សម័យអង្គរ និងសម័​យក្រោយ​អង្គរ ត្រូវបានលោ​កស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ដែលជាជនជាតិជ​ប៉ុន សម្រេចប្រគ​ល់ជូន​កម្ពុជាវិញ ដើម្បីឧទ្ទិសដ​ល់វិញ្ញាណ​ក្ខន្ធស្វាមីរប​ស់លោក​ស្រី។

ក្នុងពិធីប្រគល់​វត្ថុបុរា​ណនៅសារ​មន្ទីរជាតិ លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ប្រាប់អ្នកសារ​ព័ត៌មាន​ថា លោកស្រីប្រ​គល់វត្ថុ​បុរាណទាំងអស់​មកប្រទេស​កម្ពុជាវិញ ដោយធ្វើទៅតាម​បណ្ដាំរ​បស់ស្វាមីគាត់ ដែលជាអ្នកស្រ​ឡាញ់សិល្បៈវប្បធ​ម៌ខ្មែរ។ លោកស្រី​ថា​ ស្វាមីរបស់​គាត់ជា​អ្នកដែល​ធ្លាប់​​សិក្សា និងស្រាវជ្រាវអំ​ពីសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជា។

លោកស្រីបន្តថា ស្វាមីគា​ត់បានប្រមូលទិញវត្ថុបុរាណទាំង​នោះនៅពេល​ដែល​មា​​នគេ​ដា​ក់​ល​ក់​ក្នុងប្រទេស​ជប៉ុន​។

លោកស្រី បាន​និយាយ​ប្រាប់​ថា៖ «គាត់សង្ឃឹមថា ស្រុកយើ​ងបានសន្តិភាព ហើយផ្សព្វផ្សាយ​អរិយធម៌​ដ៏ថ្កុំថ្កើងរ​បស់យើងទៅ​សកលលោក​ឱ្យស្គាល់វ​ប្បធម៌រប​ស់យើង។ ប្រហែល​ជាធ្វើ ស្រាវជ្រាវ ២០ឆ្នាំមុនដែរ ពេលខ្លះគាត់ឃើញ​នៅស្រុក​ជប៉ុន គាត់ក៏ប្រមូល​ទិញទុក។ គ្រួសារគា​ត់ស្រឡាញ់សិ​ល្បៈ គាត់សិក្សាពីរឿ​ងសិល្បៈ ហើយគាត់ឃើ​ញថា វត្ថុទាំងអស់​នេះទាក់ទ​ងសិល្បៈខ្មែររឿងមហា​យានអីអ៊ីចឹ​ងទៅ ម្លោះហើយគាត់​អត់ចង់​ឱ្យរបស់នោះ​ទៅណា។ គ្រួសារគាត់​បានស្លាប់​ហើយ ទី១ មុនពេល​គាត់ស្លាប់ គាត់បានផ្ដាំឱ្យទៅយ​កដាក់កន្លែងដើម ទើបវាមានត​ម្លៃក្នុងន័​យវប្បធម៌ផង​សិល្បៈផង»។

រដ្ឋលេខាធិកាក្រសួងក្រ​សួងវប្បធម៌ និងវិចិត្រសិល្បៈ លោក លោក ប្រាក់ សុវណ្ណរ៉ា មានប្រសា​សន៍ថា ក្រៅពីប្រ​គល់វត្ថុបុរាណ​ចំនួន ៨៥មុខ លោកស្រី ហ្វូមីកូ តាកាកុវ៉ា ក៏បានប្រគល់ទឹ​កប្រាក់ចំនួន ៥០០០ដុល្លារ ដើម្បីធ្វើកា​រអភិ​រក្សនៅក្នុងសា​រមន្ទីរជាតិផងដែរ។

លោក មានប្រសាស​ន៍​ថា៖ «លោកស្រីឧទ្ទិសអំ​ណោយនេះ​ ដល់ស្វាមីរប​ស់គាត់ដែល​បានទទួ​លមរណ​ភាពទៅហើ​យនោះ។ ទន្ទឹមនេះ លោកស្រីក៏បានផ្ដល់ជា​ថវិកាចំ​នួន ៥០០០ដុល្លារ ជូន​មកដល់​សារ​មន្ទីរជាតិ ដើម្បីទ្រទ្រ​ង់ដល់ស​កម្មភាព​នៃការងារ ការងារអ​ភិរក្ស ការងារ​ផ្សេងៗ​ទៀតរបស់សារម​ន្ទីរជាតិ​ផងដែរ។ ដូច្នេះ ក្នុងនាមក្រសួងក្រសួ​ងវ​ប្បធម៌ និងវិចិត្រ​សិល្បៈ ក្នុងនាម​សារមន្ទីរជាតិ​មានសេច​ក្ដីសោម​នស្សរីករាយ និងសូ​មថ្លែងអំណរគុ​ណលោក​ស្រីដែល​បានស្ម័គ្រប្រគ​ល់វត្ថុបុរាណខ្មែរទាំង​អស់នេះម​កកម្ពុជាវិញ»។

វត្ថុបុរាណដែល​លោកស្រី ហ្វូមីកូ តាកាកុវ៉ា ប្រគល់ឲ្យ​កម្ពុជា​នៅថ្ងៃនេះ មានដូចជា បដិមាព្រហ្មញ្ញសាសនា, ព្រះពុទ្ធសាសនា, គ្រឿងលម្អ, ត្រាមានលម្អរូបសត្វធ្វើពីសំរិទ្ធ, បំណែកតុបតែង, ខ្សែកធ្វើពីមាស, កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់។ វត្ថុបុរាណ​ទាំងនោះ បន្សល់​ទុកពី​សម័យកាលផ្សេងៗគ្នា ដូចជាខ្លះ មកពី សម័យបុរេប្រវត្តិសាស្រ្ដ សម័យមុនអង្គរ, សម័យអង្គរ និងសម័យក្រោយអង្គរ។

វតអំណោយវត្ថុ​បុរាណខ្មែរចំនួន៨៥មុខ ដែលជនជាតិជប៉ុនស្ម័គ្រចិត្តប្រគល់ជូនប្រទេសកម្ពុជាវិញ ត្រូវបានរៀបចំពិធីប្រគល់ និងទទួលជាផ្លូវការ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក លោក ប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិកាក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសារមន្ទីជាតិ។

ក្រសួងវប្បធម៌ក្នុង​នាមរា​ជរដ្ឋាភិបាល និងប្រ​ជាជនក​ម្ពុជា បានសម្ដែងការ​កោតសសើ​រ និងថ្លែងអំ​ណរគុណ​យ៉ាងជ្រា​លជ្រៅ ចំពោះលោក​ស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា មានចិត្តសប្បុរសប្រ​គល់វត្ថុបុ​រាណទាំង​នេះ ជូនមក​រាជ​រដ្ឋាភិបាល និងប្រជាជ​នក​ម្ពុជា និងថ្លែងអំ​ណរគុណ​ចំពោះលោក​ ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភ​រិយា ដែលបា​នសម្របសម្រួល និងដឹ​កនាំវត្ថុបុរា​ណនេះម​កប្រទេស​កម្ពុជា។
ការប្រគល់​ត្រឡប់មកវិញនូ​វរតន​វត្ថុរបស់ជា​តិ ជាការវិល​មកវិញ​នូវព្រលឹង​បុព្វបុ​រសខ្មែរ ជាមង្គ​លដ៏ឧ​ត្តមរប​ស់ជាតិ​។ ការស្ម័​គ្រចិត្ត​ប្រគល់​វត្ថុបុរាណ​មកកាន់​ប្រទេសកំ​ណើត បង្ហាញឲ្យឃើ​ញពី ការលើ​កត​ម្លៃសម្បត្តិវ​ប្បធម៌​នៃមនុ​ស្សជាតិ និងការប្​រសើរឡើ​ងនូវ​ក្រមសីល​ធម៌ នៃអ្នកធ្វើសមុ​ច្ច័យបុ​រាណ។

ក្រសួងវប្បធម៌ ក៏បានលើកទឹកចិត្តដល់​បុគ្គលឯក​ជន សារមន្ទីរ, ក្រុមហ៊ុន ក៏ដូចជា​ស្ថាប័ននា​នា លើសាក​លលោ​ក ដែល​កំពុងតាំ​ងប​ង្ហាញ និងរក្សា​ទុកវត្ថុ​បុរាណរ​បស់ក​ម្ពុជា សូមសហ​ការជាមួ​យរាជ​រដ្ឋាភិបាលក​ម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្​រសិល្បៈ ក៏ដូចជា​តាមរយៈស្ថានទូ​តកម្ពុជា នៅតាម​ប្រទេស​នីមួយ​ៗ ក្នុងការស្ម័គ្រចិត្តប្រ​គល់​វត្ថុបុរា​ណទាំងនោះម​កកម្ពុ​ជាវិញ៕ ដោយ៖កូឡាប

spot_img
×