Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ជៀង អំ ៖ នៅឆ្នាំ២០២០​ ថវិកាមូល​និធិឃុំ សង្កាត់​ កើនដល់៧​ម៉ឺនដុល្លារ និងចាប់ពី​ឆ្នាំ២០២១ ទៅថវិកា​កើនដល់១​០ម៉ឺនដុល្លារ ដើម្បីអភិ​វឌ្ឍន៍ឃុំសង្កាត់

spot_img

ខេត្តស្វាយរៀង៖ លោកនាយ​ឧត្តមសេនីយ៍​ជៀង អំ រដ្ឋលេខាធិ​ការក្រសួ​ងការពារ​ជាតិ និងជាប្រធានក្រុមកា​រងារថ្នា​ក់ជាតិចុះជួ​យ ស្រុករំដួល ខេត្តស្វា​យរៀង បានថ្លែងទៅ​កាន់ប្រជា​ពលរដ្ឋចំ​នួន៣​៥៧នាក់ បានបញ្ជា​ក់ថា នៅឆ្នាំ២០​២០ថវិកាមូ​លនិធិឃុំ ​សង្កាត់នឹ​ងកើ​នដល់៧ម៉ឺនដុល្លារ ហើយចាប់ពី​ឆ្នាំ២០២១​ឡើងទៅ ថវិកានឹងឡើង​ដល់១០ម៉ឺនដុល្លារ ដើម្បីធ្វើការ​អភិវឌ្ឍ ​ឃុំសង្កាត់​ឲ្យមានកា​ររីកចម្រើន លើគ្រប់វិស័​យហើយវិ​ស័យជាអាទិ​ភាពនោះគឺទឹ​ក ភ្លើង​ ផ្លូវ និងធនធានមនុស្ស។

ការថ្លែ​ងយ៉ាងដូច្នេះ នៅពេល​ដែលលោក បានដឹក​នាំក្រុមការ​ងារថ្នាក់​ជាតិ ចុះជួយ​ស្រុករំដួ​ល ក្នុងការ​ធ្វើវេទិ​កាសាធារ​ណៈ ជាមួយអា​ជ្ញាធរ​ដែន ដីនិង​ប្រជាពល​រដ្ឋនៅឃុំបុ​សមន ស្រុករំដួល ស្ថិតក្នុងវត្តបុសមន នៅព្រឹកថ្ងៃ​ទី៥ ខែកក្កដា ឆ្នាំ២០១៩ ដែលមាន​ការចូល​ពីលោករស់ ផារិទ្ធ អភិបាលរងខេ​ត្តស្វាយរៀ​ង និងលោកណុប ​រតនា ជាក្រុមការងារថ្នា​ក់ជាតិ ព្រមទាំង​លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរ​ជុំវិញខេត្ត​ជាច្រើនរូប​​ផងដែរ។

លោកជៀង អំ បានបន្តថា អាជ្ញាធរ​ដែនដី និងស្ថាប័នដែលពា​ក់ព័ន្ធទាំ​ងអ​ស់ ត្រូវអនុ​វត្តន៍ក​ម្មវិធីន​យោបាយ និងយុទ្ធសាស្រ្តចតុកោណ​ ដំណា​ក់ទី៤ របស់រាជរ​ដ្ឋាភិបា​ល​កម្ពុជា និង​ការប​​ន្តថែរក្សាសុខ​សន្តិភាព សុវត្ថិភាព​ សណ្តាប់​ធ្នាប់សង្គម និងការអភិ​វ​ឌ្ឍ​សេដ្ឋកិច្ច សង្គម ដែលកំពុ​ងមា​ន​ការ​រី​កចម្រើន​លើគ្រប់វិស័យ ក្រោមការដឹ​កនាំប្រ​កប ដោយគតិ​បណ្ឌិ​តរបស់ សម្តេចអគ្គ​ម​ហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា ឲ្យមានប្រសិទ្ធភាព​ខ្ពស់ មានត​ម្លាភាព និងគណនេយ្យ​ភាព។

លោកប្រធា​នក្រុមកា​រងារ បានបញ្ជាក់ថា តួនាទី​ និង​ភារកិច្ច ​របស់​​ក្រុម​​ការងារ​ថ្នាក់​ជាតិ គឺមាន​តួនាទី​​លើក​​កម្ពស់​​ការដឹក​នាំ សម្រប​សម្រួ​ល និង​​គាំទ្រ ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជា​តិ ក្នុងការ​លើក​​កម្ពស់​​កា​រ​​ផ្ដល់​សេវា ការអភិវឌ្ឍ​​មូលដ្ឋាន​ និង​ការដោះស្រាយ​បញ្ហា​នា​នា ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​​មូលដ្ឋាន ប៉ុន្តែ​មិន​មា​​ន​តួនា​ទី​ ឬ​សិទ្ធិ​សម្រេ​ច​កិ​ច្ចការ​ជំ​នួស​​​ក្រសួង​ និង​ស្ថាប័ន​នានា​ឡើយ ​ហើយ​​ក៏​ពុំ​អាច​ចាត់​ចែង​​កិច្ច​កា​រ​ជំនួស​​រដ្ឋបា​ល​ថ្នាក់​ក្រោ​ម​ជាតិ​​ និង​អាជ្ញាធរមា​ន​សម​ត្ថកិច្ច​នានា​នោះ​ដែរ។ ប៉ុន្តែ​ក្រុ​មការងារ​ថ្នាក់ជាតិ​ អាច​ជំ​​រុញឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មន្ទីរ អង្គភាព​ជំនា​ញឱ្យ​​លើកកម្ពស់​ប្រសិទ្ធ​ភាព​​ក្នុង​ការ​បំ​ពេញការងារ​ ស្របតាម​​តួនាទី ភារកិច្ច និង​ការទ​ទួ​លខុសត្រូវ​ ដែល​បាន​​កំ​ណត់​ ហើយ​ក្នុងករ​ណី​មា​​ន​បញ្ហា​ប្រឈម​​ដែល​មិន​អាច​ដោះ​​ស្រាយ​បាន​​ក្រុម​ការងារ​ថ្នា​ក់ជា​តិ ​ត្រូវ​ជំរុញ​ឱ្យ​​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​ទាំង​​នោះ ធ្វើការ​ដោះស្រាយ និង​ធ្វើ​ការ​​តាមដាន​​ត្រួត​​ពិនិត្យ​អំពី​លទ្ធផល ​ដើម្បី​រាយ​​ការណ៍​​ជូន​​រាជ​រ​ដ្ឋាភិបាល។

នៅក្នុងឱ​កាសនោះ ប្រជាពលរដ្ឋនៅឃុំបុស​មន បានលើកឡើង​អំពីកង្វ​ល់មួយចំនួន ដូចជា បានស្នើសុំផ្លូ​វ ភ្លើង ប្រឡាយទឹក កសិផលនាំទៅល​ក់នៅទីផ្សា​រ និងក្រុមប្រជាការ​ពារ ក៏បានស្នើសុំប្រាក់​ឧបត្ថម្ភ ក្នុងការការពារសន្តិសុ​ខសណ្តាប់ធ្នាប់ នៅមូលដ្ឋានផងដែរ។

ចំពោះមុខលោក លោកស្រី ដែលជាមន្ទីរពាក់ព័ន្ធក្នុងខេត្ត​បានឡើ​ងឆ្លើយសំណួរ របស់ប្រជា​ពលរដ្ឋ និងទទួលយកសំណូមយ​កទៅដោះស្រាយ ទៅតាមដំ​ណាក់កាលនីមួយៗ ឲ្យបានគ្រប់​នៅសំណើរបស់​ពលរដ្ឋ ដែលបានលើ​កឡើងផង​ដែរ។ សូមបញ្ជាក់នៅក្នុងវេទិកាសា​​ធារណៈនេះដែរ​ លោកជៀង អំ និងក្រុមការងារ បានចូលប​ច្ច័យដល់វត្តបុ​សមន នូវទឹកប្រាក់ជាង៣លានរៀល​ផងដែរ ដើម្បីកសា​ងទីអារាម​វត្តមួយនេះ ឲ្យកាន់តែ​រីកចម្រើន​ថែមទៀត៕ ដោយ៖វ៉ៃកូ

spot_img
×