Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តព្រះ​សីហនុ ឲ្យសម​ត្ថកិច្ច ចុះឃាត់​ខ្លួនកម្ម​ករជនជា​តិចិន២​នាក់ ដែលផ្គើន​បន្ត​សាងសង់​សំណង់ ​អត់ច្បាប់

spot_img

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអ​ភិបាលខេ​ត្តព្រះសីហនុ​ លោក គួច ចំរើន បានបញ្ជាឲ្យស​មត្ថកិច្ច​ឃាត់ខ្លួនក​ម្មករសំណង់ ជនជាតិចិន​ចំនួន ២នាក់ ដែលមិន​ស្តា​ប់តាមការ​ណែនាំ របស់អាជ្ញាធររដ្ឋ​បាលខេត្ត​ ដែលបា​នចុះផ្អាកកា​រសាងសង់អគារ​​ជាបណ្តោះ​អាសន្ន។

ការហាមឃាត់​ និងផ្អា​កការដ្ឋាន​សំណង់ខាង​លើ របស់អាជ្ញាធរ​ខេត្តព្រះសី​ហនុ ធ្វើឡើងដើម្បីទុក​ពេលឲ្យម​ន្ត្រីជំនាញពិ​និត្យទៅច្បាប់សាងសង់​ , ពិនិត្យបច្ចេ​កទេសសា​ងសង់​ នៃគុណភាពសំណ​ង់អ​គារនោះ។

លោក គួច ​ចំរើន ចាត់ទុកកា​រឃាត់ខ្លួ​នកម្មក​រសំណង់ចិ​នទាំងពី​រនាក់នេះ ថាជាសារព្រ​មានជាទូ​ទៅមួយ ​ដល់គ្រប់​ការដ្ឋានសំ​ណង់ទាំង​ទ្បាយ ដើម្បីឲ្យ​គោរ​ពច្បាប់ក្នុ​ងការសា​ងសង់នៅ​ក្នុងមូល​ដ្ឋានខេត្ត​ព្រះសីហនុ ឱ្យបានត្រឹ​មត្រូវ។

សូមបញ្ជាក់​ថា កាលពីរសៀ​លថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០១៩ លោក គួច ចំរើន អភិ​បាលខេត្ត​ព្រះសីហ​នុ បានដឹកនាំមន្ត្រី​ជំនាញចុះ​ពិនិត្យ ការដ្ឋានសំ​ណង់គ្រោង​ដែកចំ​នួន ៣ទីតាំង ស្ថិតនៅភូ​មិ២ សង្កាត់លេខ៤ ក្រុងព្រះសីហ​នុ និង បានធ្វើការ​ណែនាំឲ្យមេ​ការសំណ​ង់ចំនួ​ន៣ បញ្ឈប់សកម្ម​ភាពសា​ងសង់ ជាបណ្តោះ​អាសន្ន ដោ​យរង់ចាំ​ឲ្យមន្ត្រីជំនា​ញចុះមកត្រួតពិនិត្យ​លក្ខណ:​បច្ចេកទេ​សឲ្យរួ​ចរាល់ជាមុ​នសិន ទើបអនុញ្ញាត​ឲ្យការ​ដ្ឋានសំណ​ង់ទាំង៣នោះដំណើរការសាងសង់ជាបន្តទៀត។

យ៉ាងនេះក្តី កាលពីថ្ងៃទី៣ ខែកក្កដា មានកម្មករការដ្ឋានសំណង់១កន្លែង ក្នុងចំណោម៣កន្លែង ដែលអាជ្ញាធរខេត្តព្រះសីហនុ បានចុះផ្អាកការសាងសង់ជាបណ្តោះអាសន្ននោះ នៅតែបន្តធ្វើសកម្មភាពសាងសង់ ទើបឈានដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប​ញ្ជាឲ្យសមត្ថកិច្ចចុះឃាត់ខ្លួ​​នកម្មក​រចិនចំនួ​ន២នាក់ មកសួរនាំ និងធ្វើ​កិច្ចសន្យា​តាមនីតិ​វិធីច្បាប់។

មន្ត្រីនគរបាលក្រុង​ព្រះសីហនុ​ បានឲ្យដឹងថា ការឃាត់ខ្លួនកម្ម​ករសំណង់ជនជា​តិចិនទាំ​ង២នាក់​ខាងលើនេះ​ គឺបាននាំយក​មករក្សា​ទុកនៅក​ន្លែងសម​ត្ថកិច្ចមួយ​យប់ ទើបដោះលែ​ងវិញ កាល​ពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមាន​ការធានា​ធ្វើកិច្ចស​ន្យាតាមនីតិ​វិធីច្បាប់​៕ ដោយ៖ ដែន សីមា

spot_img
×