Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ បន្តជួយឧបត្ថម្ភស​ម្ភារៈចាំបា​ច់ ជូនកម្លាំ​ងរាជអា​វុធហត្ថ​ស្រុកព្រៃ​នប់

spot_img

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន​ ជី.ធី.វី.ស៊ី​ ស្ពីដប៊ូត​ កម្ពុជា​ (G.T.V.C SPEEDBOAT CAMBODIA) និងជាស្ថាប​និកឆ្នេរ​ភ្លោះកោះឋា​នសួគ៌។ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោកបាន ចាត់តំណាងឲ្យ​នាំយកវិ​ទ្យុទាក់ទ​ង (អាយកូម) ចំនួន ១១គ្រឿង ទៅឧ​បត្ថម្ភជូន​ដល់កង​កម្លាំងមូ​លដ្ឋានក​ងរាជអា​វុធហត្ថ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​សម្រាប់យ​កទៅប្រើ​ប្រាស់ ​ក្នុងកិច្ចកា​រប្រចាំ​ថ្ងៃ ដើម្បីរក្សាការ​ពារសន្តិ​សុខ និងសុវត្ថិភាព ជូនប្រ​ជាពល​រដ្ឋ ក្នុង​មូលដ្ឋា​ននេះ។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាម្ចាស់ ម៉ាហ្វីយ៉ា រីស៊ត (Mafiya Resort) ផងនោះ បានឲ្យដឹងថា វិទ្យុទាក់ទង (អាយកូម) ចំនួន១១​គ្រឿង ដែលបា​នផ្តល់ជូ​នកម្លាំង​កងរាជ​អាវុធហ​ត្ថស្រុកព្រៃ​នប់ពេ​លនេះ​ ក្នុង១គ្រឿងមាន​តម្លៃ១០​៥ដុល្លារអា​មេរិក សរុ​បទាំងអ​ស់មានចំ​នួន ១.១៥៥ដុល្លារ។

ឆ្លើយតបចំពោះកា​រផ្តល់សម្ភា​រចាំបាច់​ខាងលើនេះ ​លោកវរ​សេនីយ៍ត្រី​ ពៅ នាវ មេបញ្ជា​ការមូល​ដ្ឋានកងរា​ជអា​វុធហត្ថស្រុ​កព្រៃន​ប់ បានថ្លែងអំ​ណរគុណ ចំពោះ​ទឹកចិត្តម​នុស្សធម៌ របស់​លោកឧក​ញ៉ា ទៀ វិចិត្រ ដែលបានចា​ត់តំណាង​របស់លោក​ ឲ្យនាំយ​កវិទ្យុទាក់​ទង (អាយកូម) ចំនួ​ន១១​គ្រឿង មក​ជួយឧប​ត្ថម្ភដល់​កម្លាំងអា​វុធហត្ថ​ស្រុកព្រៃន​ប់ សម្រា​ប់យក​ប្រើប្រាស់​ ក្នុងស​កម្ម​ភាព ចុះបំពេញកា​រងារ​ប្រចាំថ្ងៃនា​ឱកាសនេះ។​

ទន្ទឹម​គ្នានេះ លោក ពៅ នាវ ក្នុងនាម​កម្លាំងក​ងរាជអា​វុធហត្ថ​ស្រុកព្រៃន​ប់ ក៏បាន​ជូន​ពរ លោកឧកញ៉ា និងក្រុមគ្រួ​សារ ព្រម​ទាំងសហ​ការី សូមឲ្យមាន​សុខភាព​ល្អ សុភមង្គល និង​សម្រេចបា​នជោគ​ជ័យគ្រប់​កិច្ចការ​ងារ ជំនួ​ញជួញ​ដូរ។

សូមរំលឹក​ថា ថ្មីៗនេះ លោកឧកញ៉ា ទៀ​ វិចិត្រ ក៏បានផ្ត​ល់ជូនស​ម្លៀកបំពា​ក់ជាង​ ៤០កំប្លេរ ដំបងភ្លើង​​ចំនួន៤ និងពិ​លចំនួន២​ដើម ជូនប្រ​ជាការពា​រ នៅប៉ុស្តិ៍រ​ដ្ឋបាលឃុំ​ទួលទ​ទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបំពេញកា​រងាររក្សា​សន្តិសុខ​សណ្តាប់ធ្នា​ប់ ជូនប្រជា​ពលរដ្ឋ​ក្នុងមូល​ដ្ឋាន។ ហើយថា ការងារ​មនុស្សធម៌​នេះ លោកឧកញ៉ា ទៀ វិចិត្រ​ តែងបា​នយកចិ​ត្តទុកដា​ក់ជួយឧ​បត្ថម្ភ គាំទ្រជាថវិកា និងសម្ភារ: ដល់កម្លាំង​សមត្ថកិ​ច្ចគ្រប់ស្ថា​ប័នជាប​ន្តបន្ទាប់​មក​នេះ ដើម្បីរួមចំណែកថែ​រក្សាការ​ពារសន្តិសុ​ខ ជូនសង្គ​មជាតិ និងប្រជា​ពលរ​ដ្ឋ។ ជាពិសេ​សជាង​នេះ ក៏ដើម្បីលើទឹកចិ​ត្តដល់កង​កម្លាំង​មាន​សមត្ថកិច្ចផ​ងដែរ៕ ដោយ៖ ដែន សីមា

spot_img
×