Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលឆ្មក់ចាប់ម៉ែយ៉ែមម្នាក់ ករណីនាំ នារីក្មេងៗ ឱ្យ រួមភេទ ជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និង សណ្ឋាគារ

spot_img

ភ្នំពេញ : ស្រីស្អាត​ម្នាក់ ដែល​ជាមេខ្យល់​ ពាក់ព័​ន្ធករណីនាំ​ នារីក្មេងៗឱ្យ​រួមភេ​ទ ជាមួយ​ភ្ញៀវនៅតាម​ផ្ទះសំណាក់​ និង សណ្ឋាគារ ត្រូវបានន​គរបាល​ស្រាវជ្រាវ​ ចាប់ខ្លួន​បាននៅវេ​លាម៉ោង ​១៤នឹង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ស្រែផល។

ប្រតិ​បត្តិការនេះ ធ្វើឡើងដោ​យកម្លាំងន​គរបាលការិ​យាល័យប្រ​ឆាំងការជួ​ញដូរមនុ​ស្ស និង ការពារអនី​តិជន ដឹក​នាំដោយលោក​ស្រី ស៊ឺ វណ្ណនី ព្រះរាជ​អាជ្ញារង​អមសាលាដំ​បូងរាជ​ធានីភ្នំពេញ លោកឧត្តមសេ​នីយ៍ទោ ចាន់ កិត្តិខុម ស្នងការ​រងទទួលដឹ​កនាំការ​ងារការិយា​ល័យប្រឆាំង​ការជួញ​ដូរមនុ​ស្ស និងការ​ពារអនីតិជ​ន នៃស្នងការដ្ឋា​ននគរបា​លរាជាធានី​ភ្នំពេញ។

ស​មត្ថកិ​ច្ច​នគរបា​ល ដែល​ចុះប្រតិប​ត្តិការ​នោះ បានឱ្យដឹ​ងថា ឈ្មោះ ខន ចាន់ណាវី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមេខ្យល់ និង ក្មេងស្រីជនរ​ង​គ្រោះ ៥ នាក់ (អនីតិជ​​ន៣នាក់ ) នៅចំណុចភោ​ជនីយ៍ដ្ឋាន​ ឈូករ័ត្ន ម្ហូប ខ្មែរ ផ្លូវ​លេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( ឃាត់ខ្លួន ៣ នាក់ ) និង នៅចំណុចផ្ទះសំណាក់ ស្រែផល ផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ( ឃាត់ខ្លួន ៣ នាក់ ) ។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនស​ង្ស័​យ ទៅតុ​លាកា​រចាត់កា​រតាមនីតិវិធីច្បាប់ ៕ ដោយ:កូឡាប

spot_img
×