Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនជាតិ​ចិន ​៣​នាក់ ប្រកប​របរ​រត់​តាក់ស៊ី​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​ចាប់​រថយន្ត​តាក់ស៊ី​បើកបរ​ដោយ​ជនជាតិ​ចិន ចំនួន​៣​នាក់ ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុងព្រះសីហនុ​។​

សមត្ថកិច្ច​ឲ្យ​ដឹងថា ការចាប់​ឃាត់​អ្នកបើក​តាក់ស៊ី​ខាងលើនេះ ធ្វើឡើង​តាម​បញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។

​មន្ត្រីនគរបាល​បន្តថា ការឃាត់​ចាប់​រថយន្ត​តាក់ស៊ី​នេះ ក្រោយ​ឃើញ​មាន​រថយន្ត​តាក់ស៊ី​ពណ៌​បៃតង បើកបរ​ដោយ​ជនជាតិ​ចិន បើកបរ​ក្នុង​ក្រុងព្រះសីហនុ ខុស​ប្រក្រតី​។​

​ទាក់ទិន​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អុី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​សណ្តាប់​ធ្នាប់​ចរាច​ណ៍ បាន​ឲ្យ​ដឹងថា ជា​ជំហាន​ដំបូង​មាន​រថយន្ត​តាក់ស៊ី​ប្រភេទ​នេះ​ចំនួន ៣​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន ត្រូវបាន​ឃាត់​ចាប់ ហើយ​ត្រូវ​កម្លាំង​ជំនាញ ឃាត់ខ្លួន​នាំយក​មកកាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​ក្នុងនោះ​រួមមាន​៖

១- រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ 2L-4842 បើកបរ​ដោយ​ឈ្មោះ CHEN QILIN ភេទ ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​

២- រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ 2P-2330 បើកបរ​ដោយ​ឈ្មោះ GAN MENG ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​

៣- រថយន្ត​ម៉ាក CAMRY ឆ្លាម ពណ៌ បៃតង ពាក់​ផ្លាកលេខ​ភ្នំពេញ 2I-3423 បើកបរ​ដោយ​ឈ្មោះ NONG KE ភេទ ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖ ដែន សីមា

spot_img
×