Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ចេញ​វិធានការ ផ្អាក​ការដ្ឋាន​សំណង់​ទាំងឡាយ ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ ដើម្បី​ធានា​ដល់​សុវត្ថិភាព​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ចំពោះ​ការដ្ឋាន​សំណង់​ទាំងឡាយ ដែល​គ្មាន​លិខិតអនុញ្ញាត​សាងសង់ និង​/​ឬ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស លើកលែងតែ​សំណង់​លំនៅឋាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​។​

​លោក​បណ្ឌិត​សាស្ត្រាចារ្យ​ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី 5 ខែកក្កដា​ឆ្នាំ 2019 ដែល​បានចេញ​លិខិត​មួយច្បាប់ ជម្រាបជូន លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម លោក​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម លោក ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ករណី​សំណើសុំ​ការសម្រេច​លើ​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់​ដើម្បី​ធានា​អាយុជីវិត​មនុស្ស ទ្រព្យសម្បត្តិ សុវត្ថិភាព និង​គុណភាព​សំណង់​ទូទាំងប្រទេស​។ បើតាម​លោក​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការចេញលិខិត​នេះ យោងតាម​ចំណារ​ដ៏​ខ្ពង់​ខ្ពស់បំផុត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ចុះ​ថ្ងៃទី 27 ខែមិថុនា​ឆ្នាំ 2019​។​

​ទីស្ដីការគណៈរដ្ឋមន្ត្រី​សូម​ជម្រាប​ជួន​ឯកឧត្ដម​ជ្រាបថា រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ អាគារ​ស្នាក់នៅ​រួម អគារ​ពាណិជ្ជកម្ម អគារ​រោងចក្រ អគារ​សិប្បកម្ម និង​សំណង់​ផ្សេងៗ​ទៀត ដែល​គ្មាន​លិខិតអនុញ្ញាត និង​ឬ​សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស លើកលែងតែ​សំណង់​លំនៅឋាន​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​ដូចខាងក្រោម​៖ ក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​មិនឱ្យ​មានការ​ផ្គត់ផ្គង់​ថាមពល​ដល់​ការដ្ឋាន​សំណង់​។ ឧស្សាហកម្ម​សិប្ប​កម្មក​ម្ម ចាត់វិធានការ​មិន​ឲ្យ​មានការ​ផ្គត់ផ្គង់​ទឹកស្អាត​ការដ្ឋាន​សំណង់​។ ក្រសួង​សាធារណការ​ដឹកជញ្ជូន មិនត្រូវ​អនុញ្ញាត​ឲ្យ​ត​ភ្ជាប់​លូ​ចូល​បណ្ដាញ​លូ​សាធារណៈ​។ ក្រសួង ស្ថាប័ន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​ផ្ដល់​លិខិតអនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម និង​ក្រសួង​ព័ត៌មាន និង​អង្គភាព​មាន​សមត្ថកិច្ច មិនត្រូវ​អនុញ្ញាត ឱ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕​ ​ដោយ​៖​កូ​ឡាប​

 

 

spot_img
×