Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ៖ ម្ចាស់​ក្រុមហ៊ុន កាស៊ីណូ ម្ចាស់​ទីតាំង​សប្បាយដ្ឋាន​​ត្រូវ​ចៀស​ឲ្យ​បាន​ដាច់​នូវ​កុំ​៤ ក្រុម​ ទប់ស្កាត់គ្រឿងញៀន នៅ​ទីតាំង​របស់ខ្លួន​

spot_img

​ប៉ៃលិន ៖ គណ​:​ក​ម្មា​ធិ​ការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ប៉ៃលិន និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​កោះអញ្ជើញ​ម្ចាស់​ក្រុមហ៊ុន កាស៊ីណូ ម្ចាស់​ទីតាំង​សប្បាយដ្ឋាន និង​អ្នកពាក់ព័ន្ធ សរុប​ជាង​១៣០​នាក់ នៅ​សាលាខេត្ត​ប៉ៃលិន មក​ចូលរួម​ក្នុង​កិច្ចប្រជុំ ស្តីពី​កិច្ចសហប្រតិបត្តិការ ជាមួយ​សមត្ថកិច្ច​ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន​នៅតាម​ក្លឹប​កំសាន្ត កន្លែង​សប្បាយដ្ឋាន និង​ទីតាំង​អាជីវកម្ម​កាស៊ីណូ ដែល​ងាយ​កេី​ត​មាន​បទ​ល្មេី​ស​គ្រឿងញៀន នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ ២០១៩​។​

​ក្នុងឱកាស​នោះ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​ត្រួត​ពិ​នុ​ត្យ​គ្រឿងញៀន​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ស្វាគមន៍ និង​របាយការណ៍ ថា បច្ចុប្បន្ន​ខេត្ត ប៉ៃលិន មាន​កាស៊ីណូ ៩ សណ្ឋាគារ ៩ ផ្ទះសំណាក់​១៩ ខារ៉ាអូខេ -​ឌី​ស្កូ តែ​ក ៧ ហាង​ម៉ាស្សា​កោស​ជប់​១៦ អាហា​រដ្ឋា​ន -​ភោជនីយដ្ឋាន ២៤ រមណីយដ្ឋាន ៤ សរុប​ទូទាំង​ខេត្ត​៨៨​ទីតាំង មិនទាន់​រាប់​ដល់​រោងចក្រ សហគ្រាស សិប្បកម្ម ដែលមាន​កម្មករ​ប្រេ​ី​កម្លាំង​ធ្ងន់ៗ អាច​ងាយ​នឹង​ប្រេ​ី​សារធាតុ​ញៀន​លេី​ក​កម្លាំង​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ បាន​មានប្រសាសន៍ បាន​ណែនាំ ដល់​ម្ចាស់​ក្លឹប​កម្សាន្ត សប្បាយដ្ឋាន និង​កាស៊ីណូ ទាំងអស់​ត្រូវតែ​ប​ង្កេី​ន​ការយកចិត្តទុកដាក់ បង្ការ​ទប់ស្កាត់​ការ​ប្រេី​ប្រាស់ ដែល​អាច​ក្លាយទៅជា​ទីផ្សារ​ជួញដូរ គ្រឿងញៀន និង​ប​ង្កេី​ត​ឲ្យ​មាន​បទ​ល្មេី​ស​គ្រឿងញៀន ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន និង​សុំចូល​រួមសហការ ជាមួយ​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​បទ​ល្មេី​ស​គ្រឿងញៀន គ្រប់​ប្រភេទ​តាម​នីតិវិធី​ច្បាប់ ។

​ជាមួយគ្នា​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់ថា ក្នុងករណី​មានការ​សង្ស័យ កេ​ី​ត​មាននូវ​បទ​ល្មេី​ស​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម ហេី​យ​ម្ចាស់​ទីតាំង​អាជីវកម្ម បាន​ស្នេី​សុំ​នូវ​កិច្ចសហការ​ពី​សមត្ថកិច្ច សមត្ថកិច្ច ត្រូវតែ​ឆ្លេី​យ​តប ធ្វេី​អន្តរាគមន៍​ភ្លាម ៗ ហេី​យ​ចៀស​ឲ្យ​បាន​ដាច់​នូវ​កុំ​៤ គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​ក្នុងករណី​បទល្មើស​គ្រឿងញៀន ៕​ ដោយ​៖​កូ​ឡាប​

spot_img
×