Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាត់ចោល ការចុះផ្សាយ​ព័ត៌មាន ដែលថា​មន្ត្រី​របស់ខ្លួន ជាប់​ពាក់ព័ន្ធ​ជំនួញ​ឈើ នៅ​សណ្ឋាគារ​អង្គរ​អេ​រ៉ា​

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2019 បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ទាត់ចោល​នូវ​ការចោទប្រកាន់​របស់​ប​ណ្ដា​ញ​សារព័ត៌មាន​មួយចំនួន ដែល​បាន​ចុះផ្សាយ​ថា មន្ត្រី​អង្គភាព​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឈ្មោះ​ស៊ីណា​ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ ជា​ម្ចាស់​ឈើ ដែល​លាក់ទុក​នៅក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ក្នុង​ខេត្តសៀមរាប ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​រឹបអូស​ឈើ​នោះ ប្រមាណ​ជា 600 ម៉ែត្រគូប​។

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា ពុំមាន​ឈ្មោះ​ស៊ីណា​នេះ ជា​មន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ហើយ​ថា​ស្នើសុំ​ឲ្យ​បណ្ដាញសារព័ត៌មាន​កែតម្រូវ​ខ្លឹមសារ​ដែល​ចុះផ្សាយ​ក្នុង​អត្ថបទ​របស់ខ្លួន​ឡើងវិញ​។

​ក្នុង​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​លើកឡើងថា បណ្ដាញសារព័ត៌មាន បាន​ចុះផ្សាយ​ថា លទ្ធផល​ដែល​រកឃើញ ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា ដែល​ល្បី​បំផុត​ជួញដូរ​ឈើ គឺ​ម្ចាស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា និង​ម្ចាស់​ឈើ​នោះ មានឈ្មោះ​ស៊ីណា ភេទ​ប្រុស អាយុ​ប្រហែល 50 ឆ្នាំ និង​ជាម​ន្ត្រី​ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខេត្ត និង​ជាម​ន្ត្រី​ថ្នាក់​ធំ ក្នុង​ជួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រឆាំង​ខេត្តសៀមរាប​ម្នាក់ ហើយក៏​ជា​ថៅកែ​សណ្ឋាគារ​លំដាប់​ផ្កាយ 5 ផងដែរ​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប បានសម្រេច​រឹបអូស​ឈើ​ប្រភេទ​លេខ​១ ប្រមាណ​ជាង​២៥០​ម៉ែត្រត្រីគុណ ពី​ម្ចាស់​សណ្ឋាគារ​អង្គរ អេ​រ៉ា មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ និង​តម្រូវ​ឲ្យ​ម្ចាស់​ឈើ​នេះ បង់ពិន័យ​តាមច្បាប់​ស្តីពី​ព្រៃឈើ​។ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់ថា ម្ចាស់​ទីតាំង​ឃ្លាំង​ឈើ​នោះ គឺ​លោកស្រី គី ឈុន​ឡេង ។​

​ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ព្រលប់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប លោក​ទា គឹម​សុទ្ធ បាន​ថ្លែងថា បន្ទាប់​ចាប់ផ្តើម​បើក​ប្រតិបត្តិការ កាល​ល្ងាច​ថ្ងៃទី​២ មកដល់​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នេះ កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ​ខេត្តសៀមរាប រួមមាន រដ្ឋបាល​ព្រៃឈើ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កងរាជអាវុធហត្ថ និង​តំណាង​ស្ថាប័ន​អយ្យការ បានសម្រេច​រឹបអូស​ឈើ ចំនួន​២៥១​ម៉ែត្រត្រីគុណ ក្នុងចំណោម​ឈើ​ជាង​៥០០​ម៉ែត្រត្រីគុណ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ ។

លោក បាន​ថ្លែងថា ក្រៅពី​រឹបអូស​ឈើ អាជ្ញាធរ​ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​ឈើ បង់ពិន័យ​ជា​ប្រាក់​គុណ​នឹង​បី នៃ​តម្លៃ​ឈើ​ដែល​រឹបអូស​នេះ​។ ក្នុងករណី​ម្ចាស់​ឈើ​មិន​ព្រម​បង់ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ទីតាំង​ស្តុក​ឈើ​នេះ ស្ថិតនៅក្នុង​ក្នុង​បរិវេណ​សណ្ឋាគារ​អង្គរ​អេ​រ៉ា ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មាន​ម្ចាស់​ទីតាំង​ឃ្លាំង​ឈើ​នោះ គឺ​លោកស្រី គី ឈុន​ឡេង ។​

​តាម​លោក​ទា គឹម​សុទ្ធ បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​មួយកន្លែង​នេះ បាន​ដំណើរការ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ហើយ​កន្លងមក​សមត្ថ​កិច្ច​ក៏​ធ្លាប់​ធ្វើការ​រឹបអូស​ឈើ និង​ពិន័យ​ដូចគ្នា ក្នុងករណី​លើក​នេះដែរ​។ យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​អះអាងថា តាម​ការអង្កេត​ស្រាវជ្រាវ​កន្លងមក ទីតាំង​ស្តុក​ឈើ​នេះ គឺ​សម្រាប់​ប្រើប្រាស់​កសាង​សណ្ឋាគារ​តែប៉ុណ្ណោះ មិនមែនជា​ឃ្លាំង​ឈើ​សម្រាប់​ការធ្វើ​ចរាចរណ៍​ចែកចាយ លក់ដូរ​ឈើ​នោះឡើយ ៕​ ​ដោយ​៖​កូ​ឡាប

spot_img
×