Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​អាណិត​ណាស់ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ ដោយ​ត្រា​ក់​ទ័​រ​របស់ខ្លួន​ក្រឡាប់​សង្កត់ពីលើ​

spot_img

​ខេត្តកណ្តាល ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ក្នុងករណី​គ្រោះថ្នាក់​ចរាចរ ត្រា​ក់​ទ័​រ​រអិល​ក្រឡាប់​ធ្លាក់​ព្រែក បណ្តាលអោយ​សង្កត់​អ្នកបើកបរ​ស​ស្លាប់​នេះ កើតហេតុ​នៅ​ថ្ងៃ​សុក្រ ៤​កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កក្ដ​ដា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥និង៣០​នាទី នៅ​ចំណុច​ផ្លូវលំ​មាត់​ព្រែក​ប៉ាង​ត្រើយ​ខាងជើង ស្ថិតក្នុង​ភូមិ​ព្រែក​ប៉ាង ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​នគរបាល​ខេត្តកណ្ដាល​បាន​បន្ថែម​ពីសភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​មានបុរសឈ្មោះ រ័ត្ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្ម​ករបើ​កបរ ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្រោល ឃុំ​ព្រៃ​មូល ស្រុក ខេត្តកំពង់ឆ្នាំង បាន​បើកបរ​ត្រាក់ទ័រ តាម​បណ្ដោយ​មាត់​ព្រែក​ប៉ាង​ត្រើយ​ខាងជើង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច គោលបំណង​ទៅ​ភ្ជួរ​ដី លុះ​ពេលមកដល់​ចំណុចកើតហេតុ ដោយ​ស្ថានភាព​ផ្លូវ​តូច​សើម​រអិល មេឃ​ទើប​និង​ភ្លៀង​រួច​ថ្មីៗ ក៏​បណ្ដាលអោយ​វេ​ចង្កូត​ធ្លាក់​ផ្លូវ រអិល​ធ្លាក់​ព្រែក​ក្រឡាប់​សង្កត់​អ្នកបើកបរ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្ដង ។​

សព​ត្រូវ​បានប្រគល់​អោយឈ្មោះ​ចាន់ ទុន ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ជា​ម្ចាស់​ត្រាក់ទ័រ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ដឹក​យកទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

រីឯ​ត្រាក់ទ័រ​ខូចខាត​ធ្ងន់​ហើយ​សមត្ថកិច្ច បាន​ដកហូត​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កោះ​ខែល​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×