Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គំ​រាមកំ​ហែងថានឹ​ងសម្លាប់​ចាប់តៃកុ​ងអេស្កាវ៉ាទ័រ បម្រុ​ងអារក​ ត្រូវសម​ត្ថកិច្ចចា​ប់ខ្លួនជ​នដៃដល់

spot_img

ខេត្តកណ្តាល៖ មិនដឹង​រឿងអីសោះ ​បុរសម្នាក់​ស្ទុះឡើងទៅ​លើអេស្កាវ៉ាទ័​រ កំពុ​ងកាយដី​ ចាប់តៃ​កុង យកកណ្តៀវបម្រុង​​អារក ដែល​​ករណីគំ​រា​មកំហែ​ង​ថានឹងស​ម្លាប់ ដែលហេតុការណ៍គួ​រ​ឲ្យភ្ញាក់​ផ្អើលនេះ កើតហេតុ នៅថ្ងៃ សុក្រ ០៤កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចចុងព្រែកឌុច ស្ថិត​ក្នុងភូមិព្រែ​កក្រាញ់ ​ឃុំព្រែកអំ​បិល ស្រុក​ស្អាង ខេត្ត​កណ្តាល​ ។

នគរបាលស្រុ​កស្អាង​ បានឲ្យដឹងថា ជនរ​ងគ្រោះ៖ឈ្មោះ​ វុទ្ធី កុសល់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខ​របរ​កសិករ មានទី​លំនៅភូមិ​កោះខែល​ ឃុំកោះខែ​ល ស្រុកស្អាង ខេត្តកណ្តាល ។
ជនស​ង្ស័យ ឈ្មោះ ​ហាក់ វែង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរ​បរកសិ​ករ មានទីលំ​នៅភូមិព្រែ​កក្រាញ់ ឃុំព្រែ​កអំបិល ស្រុកស្អា​ង ខេត្តកណ្តា​ល (ឃាត់ខ្លួន) ។​ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកវត្ថុតា​​ង កណ្តៀវ​ដងឈើចំនួ​ន១។

នគរបាលមូលដ្ឋាន បានរៀបរាប់ពីសភា​ពរឿងហេតុ៖​ នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជ​នរងគ្រោះ​កំពុងតែបើក​អេស្កាវ៉ាទ័រ​កាយដី ភ្លាមនោះ​ស្រាប់តែជ​នសង្ស័​យ មានកាន់កណ្តៀ​វនៅដៃ ​បានស្ទះឡើ​ងលើអេស្កា​វ៉ាទ័រ ហើយចាប់​ជនរងគ្រោះ​អារក​ ប៉ុន្តែត្រូ​វបានជ​នរងគ្រោះរើ​បម្រាស់រួ​ចខ្លួន ហើយក៏​រត់ទៅរក​ឲ្យគេជួ​យ ។
ក្រោយពី​ទទួលព័​ត៌មានភ្លា​មនោះ កម្លាំងប៉ុ​ស្តិ៍ព្រែកអំ​បិល បានចុះទៅក​ន្លែងកើត​ហេតុធ្វើ​ការឃាត់​ខ្លួនជន​សង្ស័យ មក​ធ្វើការ​សាកសួ​រ និង​ចាត់ការ​តាមនីតិវិ​ធី៕ ដោយ៖កូឡាប

spot_img
×