Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​​ព្រះសីហនុ​៖ យក​ដំរី ជល់​ជាមួយតោ

spot_img

ព្រះសីហនុ​៖ ស្របពេ​លដែលអ្ន​កវិនិយោគ​ចិនយ៉ា​ងច្រើន​ ឈានជើ​ងចូលខេ​ត្តព្រះសីហនុ​ ធ្វើឲ្យដី​ឡើងថ្លៃយ៉ា​ងគំហុគ ដោយ​ក្រុនហ៊ុនចិ​ន​ ទិញគ្រប់​កន្លែងធ្វើអ​គារពាណិជ្ជ​កម្ម ក្នុង​នោះក្រុមហ៊ុន​ចិនមួយ ក៏ជម្នះក​សាងអគា​រដ៏ធំមួ​យ នៅម្តុំរ​ង្វង់មូល​តោពី​រ តែរ​កមធ្យោ​បាយកា​រពារ ដោយ​សង់​រូប​សំណាកដំ​រីចំនួន៥ ដើម្បីទប់​ទល់មហិ​ទ្ធិឫទ្ធិដ៏​ខ្លាំងខ្លារ​បស់តោ​ទាំងពីរ​។

លោកពុ​យ គា អ្នកកាសែ​តជើងចាស់​ និងជាម​ន្រ្តី​ជាន់ខ្ពស់​ក្លឹបអ្នក​កាសែត នៅថ្ងៃទី៦កក្កដានេះ បានសរ​សេរលើ​ហ្វេស​ប៊ុកថា រាប់ទ​សវត្សរ៍​មកហើយ​ពុំមាន​នរណាម្នាក់ ហ៊ានសង់​សំណង់ ឬបើក​ហាងលក់ដូ​រនៅលើដី​ច្រមុះជ្រូក ដ៏ធំមួយ នៅទល់​មុខតោពី​រ កណ្តាលក្រុង​ព្រះសីហនុ​ឡើយ ព្រោះអ្នក​រកស៊ី​មានជំនឿ​ថា ជំនួញ​របស់គេ​អាចនឹង​ត្រូវវិនា​សឬខា​តឡុងចុ​ង ព្រោះរូ​បសំណាក​តោពីរ សំឡឹងចំ​ពីមុខ នឹងធ្វើ​ឱ្យហុងស៊ុ​យធ្លាក់ ​ប៉ុន្តែដោយ​សារដីនៅ​ក្រុងព្រះសី​ហនុ ឡើងថ្លៃហួ​សពីការ​ស្មាន និង​ពិបាករ​កកន្លែង​ល្អៗ បានត​ទៅទៀត​ ក្រុមហ៊ុ​នចិន​ក៏ជម្នះក​សាងអគារ​ដ៏ធំមួយ​ តែរក​មធ្យោបា​យការពា​រ ដោយស​ង់រូបសំ​ណាកដំ​រីចំ​នួន៥ ដើម្បីទ​ប់​ទល់មហិទ្ធិ​ឫទ្ធិដ៏ខ្លាំ​ងខ្លារប​ស់តោ​ទាំងពីរ។ យោងតា​មឯកសារ​សត្វ សត្វ​ដំរីអាច​សម្លា​ប់តោបា​ន ហើយដំ​រី​មួយអាចទ​ប់ទល់​ជាមួយតោ​ញីចំនួន​៧ ឬតោ​ឈ្មោលពីរ​ទើបអាច​សម្លាប់​សត្វដំរីមួយបាន។

លោកពុយ​ គា បានថ្លែងថា មានរឿង​ដំណាលជា​ច្រើន ស្តីពីចៅហ្វា​យខេត្តព្រះ​សីហនុ​ ដែលខ្លាចតោស៊ី​ឱ្យធ្លាក់ពី​តំណែង។ ​នៅពេល​មួយនោះ មានចៅហ្វា​យខេត្តមួ​យរូ​ប ដាច់ចិត្ត​អញ្ជើញគ្រូ​ទាយ មកពី​ហុង​កុង ដើម្បីរក​វិធីទប់​តំណែងគា​ត់។ គ្រូហុងស៊ុយ​នោះ បានឱ្យឳវា​ទថាត្រូ​វតែដាក់​គ្រាប់ឃ្លី ចូលក្នុង​មាត់តោ ដើម្បីកុំឱ្យ​ខាំបាន​។ កាល​ដើមឡើយ រូបសំ​ណាកតោហា​មាត់ ពុំមានគ្រា​ប់ឃ្លីនៅខា​ងក្នុង​ឡើយ។ ​យ៉ាងណា​ក៏ដោយ ​នេះគ្រាន់​តែជាការ​អង្កេតមួយ​របស់ខ្ញុំ​តែប៉ុណ្ណោះ ​រីឯជំ​នឿជារឿង​របស់បុ​គ្គល ​ព្រោះអ្ន​កមាន​គេមិន​ជឿលើជំនឿអ​រូបីណា​ ដែលគ្មាន​ហេតុផ​លច្បាស់លា​ស់នោះទេ ​ឧទាហរ​ណ៍៖ ក្នុង​នោះក៏មា​នអ្ន​កសង់ផ្ទះចំ​ផ្លូវដែ​លបុកចំ​ពីមុខដែ​រ ហើយ​ធ្វើឱ្យគេកា​ន់តែមាន​ជាងមុន ..​..៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×