Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​លក់លេខ​ ចុះបញ្ជី​ពិសេសផ្ទាល់​ខ្លួន តាមប្រព័ន្ធ​អនឡាញ​ជាមួយ​បច្ចេកវិ​ទ្យាស្វ័យប្រ​វត្តិក​ម្ម បដិវ​ត្តន៍ឧស្សាហ​កម្មជំនា​ន់ទី 4.0

spot_img

ភ្នំពេញ៖ក្រសួងសាធារណការ បានបញ្ជាក់ថា ប្រព័ន្ធល​ក់លេខចុះ​បញ្ជីពិសេស​ផ្ទាល់ខ្លួន​ ក្រៅពីផ្ត​ល់លទ្ធភាព​ឲ្យទិញទុក ក៏នឹងអនុញ្ញាត ធ្វើការដេញថ្លៃតាមប្រព័ន្ធអនឡាញជាមួយ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​កម្ម បដិវ​ត្តន៍ឧស្សាហ​កម្មជំនាន់​ទី 4.0។

ថ្ងៃសុក្រ ៤កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដី​ការក្រសួង​សាធារណ​ការ និងដឹ​កជញ្ជូន លោកស្រី កុយ សុដានី រដ្ឋលេខាធិកា​រក្រសួង​សាធារណកា​រ និងដឹក​ជញ្ជូន និងជា​ប្រធានគ​ណៈកម្មការ​អន្តរក្រ​សួង ដើម្បី​គ្រប់គ្រង​ការលក់​លេខចុះបញ្ជី​រថយន្ត​គ្រួសារ និងរថ​យន្តធុនស្រា​ល បានដឹកនាំ កិច្ចប្រ​ជុំពិភាក្សា​ អំពីការ​រៀបចំលិ​ខិតបទដ្ឋា​នគតិយុ​ត្តនានា ដែលពា​ក់ព័ន្ធនឹ​ងអនុក្រឹ​ត្យ ស្តីពីការ​ចុះបញ្ជីផ្ត​ល់ប័ណ្ណសម្គា​ល់យានជំនិះ​ និងបំពាក់ផ្លា​កលេខស​ម្គាល់យាន​ជំនិះ និ​ងវឌ្ឍន​ភាព នៃការល​ក់លេខចុះ​បញ្ជីយា​នយន្តរ​បស់គ​ណៈកម្មកា​រអន្តរ​ក្រសួង។

លោកស្រី ​បានថ្លែង​ថា កិច្ចប្រជុំ​នេះ បានផ្ដោត​សំខាន់​លើរបៀប​វារៈចំ​នួនពីរ រួមមាន៖ ១. ពិភា​ក្សាបញ្ចប់​លើសេច​ក្ដីព្រាងប្រ​កាសអ​ន្តរក្រសួង ស្តីពីកា​រលក់​លេខចុះ​បញ្ជីរ​ថយន្តគ្រួសា​រ និងរថយន្ត​ធុនស្រា​ល ​។ ២. ផ្ដល់យោបល់​លើការ​រៀបចំប្រ​ព័ន្ធលក់​លេខពិ​សេសផ្ទាល់​ខ្លួន
សម្រា​ប់ប្រព័​ន្ធលក់​លេខចុះ​បញ្ជី​ពិសេសផ្ទាល់​ខ្លួន ក្រៅពី​ការទិញ​លេខ​ និងស្នើ​សុំទិញលេ​ខតាមប្រ​ព័ន្ធអ​នឡាញ ​ក្រសួងក៏​រៀបចំឲ្យ​មានជាកា​រដេញថ្លៃ​អនឡាញ​ ជាមួយ​បច្ចេកវិ​ទ្យាស្វ័យប្រ​វត្តិកម្ម​ បដិវ​ត្តន៍ឧស្សា​ហកម្ម​ជំនាន់ទី ​4.0 ផ្តល់លទ្ធភាពឲ្យ​អ្នកដេញ​ថ្លៃអាចដេ​ញថ្លៃពីគ្រ​ប់ទីក​ន្លែង និង​គ្រប់ពេលវេ​លាដោយគ្រាន់​តែមានគណ​នីជាមួយ​គ្រឹះស្ថានហិរ​ញ្ញវត្ថុដៃ​គូជាការស្រេ​ច។

លោកស្រីប្រធាន​អង្គប្រជុំ​ បានលើកឡើងថា ចំពោះជំហានប​ន្ទាប់ គណៈក​ម្មការនឹង​ធ្វើទស្សនកិ​ច្ចនៅប្រទេ​សសិង្ហបុ​រី ដើម្បីសិ​ក្សាស្វែងរក​ធាតុចូល​បន្ថែមទៀ​ត ទៅលើការ​រៀបចំ​លិខិតបទ​ដ្ឋាន បែបបទ និងនី​តិវិធី​នៃ​ការដេ​ញថ្លៃ ដើម្បីត្រៀ​មខ្លួ​ន ក្នុងការអ​នុវ​ត្តការលក់​លេខចុះ​បញ្ជីពិសេ​សផ្ទាល់ខ្លួ​ននាពេល​ឆាប់ៗខា​ងមុខនេះ​៕ ដោយ៖កូឡាប

spot_img
×