Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​គ្រួសារ​ធាត់​” នៅ​ចិន រួមគ្នា​បញ្ចុះទម្ងន់​បន្ទា​ប់​ពី​កូនប្រុស​ងងឹតភ្នែក ហើយ​កូនស្រី​ត្រូវ​សង្សារ​បោះបង់​

spot_img

​ក្រោយពេល​កូនប្រុស​ពៅ​ដោយសារ​លើស​ទម្ងន់​ផង និង​កើត​ជំងឺលើសឈាម​ផង បណ្តាល​ឲ្យ​ភ្នែក​ខាងស្តាំ​ត្រូវ​ខ្សោយ​មើល​ពុំ​សូវ​ច្បាស់ រីឯ​កូនស្រី​ត្រូវ​សង្សារ​ដែល​ស្រឡាញ់គ្នា​រាប់​ឆ្នាំ បោះបង់ចោល​ដោយសារ​ជាតិ​ពេក ស្ត្រី​ជា​ម្តាយ​ក៏​ជា​មនុស្ស​ធាត់​ម្នាក់​ដែរ នោះបាន​សម្រេចចិត្ត​នាំ​កូន​ទាំង​២ ទៅកាន់​ខេត្ត​ផ្សេង​អនុវត្ត​វិធី​បញ្ចុះទម្ងន់​ដ៏​តឹងរ៉ឹង ។​

​បានដឹងថា ទម្ងន់​សរុប​របស់​៣​នាក់ ម្តាយកូន​នេះ​គឺ​ឡើងដល់​ជិត ៥០០kg និង​ត្រូវបាន​ប្រសិទ្ធ​នាម​ជា “​គ្រួសារ​ធាត់​” របស់​ចិន ។​

​មុននេះ​កូនប្រុស​ជា​អ្នកបើក​គ្រឿងយន្ត​ឈូសឆាយ​មាន​ប្រាក់ចំណូល​គួរសម​អាច​គួបផ្សំ​ជាមួយ​ឪពុក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មាន​គ្នា​៤​នាក់ បាន​សមរម្យ ។ ប៉ុន្តែ​ដោយសារ​ធាត់​ពេក ហើយ​ភ្នែក​ខាងស្តាំ​កាន់តែ​ព្រិល ហេតុនេះ​គេ​ត្រូវ​បង្ខំចិត្ត​លាឈប់​ពី​ការងារ ចាប់ពីពេលនោះ​អំ​រែក​សេដ្ឋកិច្ច​ធ្លាក់​ទាំងស្រុង​ទៅលើ​ឪពុក​វ័យ​ចំណាស់ ។ វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា គេ​កើត​ជំងឺលើសឈាម​បណ្តាល​ឲ្យ​ហូរឈាម​នៅ​ភ្នែក ដូច្នេះ​ចាំបាច់​ត្រូវ​បញ្ចុះទម្ងន់​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​របស់ខ្លួន ។​

​ក្រោយ​ការពិភាក្សាគ្នា​ចុះឡើងៗ ចុងក្រោយ​គ្រួសារ​នេះ​ឯកភាព​ឲ្យ​ស្ត្រី​ជា​ម្តាយ​នាំ​កូនប្រុស​ស្រី​ទៅកាន់​មជ្ឈមណ្ឌល​បញ្ចុះទម្ងន់​នៅ​ខេត្ត​ផ្សេង​ពី​ផ្ទះ ។​

​នៅទីនេះ ៣​នាក់​ម្តាយកូន​ត្រូវ​កាត់បន្ថយ​បរិមាណ​អាហារ​ទទួលទាន , ត្រូវ​ហ្វឹកហាត់​រាល់ថ្ងៃ ដើម្បី​ដុតបំផ្លាញ​កាឡូរី​ក្នុង​រាងកាយ ទន្ទឹម​នោះ​ត្រូវ​ប្រើ​ថ្នាំ​ជំនួយ​មួយចំនួន និង​ឆ្លងកាត់​កម្មវិធី​បញ្ចុះទម្ងន់​ពិសេសៗ ។ អ្នក​ទាំង​៣ ប្តេជ្ញាចិត្ត និង​ព្យាយាម​ទាល់តែ​បានសម្រេច សង្ឃឹមថា ឆាប់​បាន​វិលត្រឡប់​ទៅ​ជួប​សាច់​ជុំ​សាច់ញាតិ​នៅ​ស្រុកកំណើត​វិញ ៕​ women volleyball

spot_img
×