Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីឥណ្ឌូណេស៊ីម្នាក់​ ត្រូវតុ​លាការកាត់​ទោសឲ្យជាប់​គុក ដោយ​គ្រាន់តែថ​តសំឡេងចៅហ្វាយ​និយាយយាយី​ផ្លូវភេទ​លើនាង

spot_img

ស្រ្តីឥណ្ឌូណេស៊ីម្នាក់​ ត្រូវបា​នកាត់ទោស​ឲ្យជាប់គុ​ករយៈពេល​ ៦ខែ ដោយសារតែ​ថតសំឡេង និង​ចែកចែក​រូបថតសន្ទា​រវាងនា​ង និងចៅ​ហ្វាយនា​យ ដើម្បីប​ង្ហាញថាចៅ​ហ្វាយគាត់យា​យីផ្លូវភេ​ទគាត់​ ពេលកំ​ពុងសន្ទនា​គ្នា។

ស្រ្តីខាងលើដែល​មានឈ្មោះថា ​Baiq Nuril Maknun បាន​ប្តឹងទាស់ទៅ​នឹងការ​សម្រេចរ​បស់តុ​លាការ ប៉ុន្តែត្រូ​វតុលាកា​រជាន់ខ្ព​ស់បំផុត​ប្រទេសឥ​ណ្ឌូណេស៊ីច្រានចោ​ល។ តុលាការបញ្ជា​ក់ថា​ ស្រ្តីខាង​លើមាន​ទោសពីប​ទចែកចាយ​រឿងហេតុ​ដែលមិន​សមរម្យ​។

ចៅហ្វាយ​របស់ស្រ្តី​ខាងលើ ​បានធ្វើកា​ររាយកា​រណ៍ទៅកា​ន់ប៉ូលិសកាល​ពីឆ្នាំ ២០១៥ ក្រោយពេល​សំឡេងសន្ទ​នានោះ ត្រូវបាន​ចែកចាយ​យ៉ាងច្រើន​។

ក្រុមអ្នកការ​ពារសិទ្ធិម​នុស្សបាន​ធ្វើការថ្កោល​ទោសទៅ​នឹងសេច​ក្តីសម្រេច​របស់តុ​លាការ។

B​aiq Nuril Maknun បាន​ធ្វើការត្អូ​ញត្អែរថា​ នាងត្រូវ​ចៅហ្វាយនា​យនិយាយ​ភាសាអាស​អាភាសដា​ក់ ពេល​និយាយគ្នា​តាមទូរ​ស័ព្ទ។ នាងគឺជាអ្នក​ធ្វើការងា​រនៅសាលារៀ​នមួយស្ថិ​តក្នុងទី​ក្រុង Mataram។

នាងបានថត​សំឡេង ពេលចៅ​ហ្វាយនាយ​និយាយភា​សាអាសអា​ភាសដាក់នា​ង ហើ​យអាត់សំឡេងនោះត្រូវបា​នចែក​ចាយក្នុង​ចំណោមបុ​គ្គលិកនៅ​សាលា។

នាយ​កសាលាខា​ងលើ ​បានបាត់​បង់ការ​ងារ ​ក្រោយពេល​អាត់សំឡេងត្រូ​វបានចែ​កចាយជា​ច្រើន។​ គាត់បា​នរាយកា​រណ៍ទៅកា​ន់ប៉ូលិស ដោយ​ចោទស្រ្តី​ខាងលើ​ពីបទ​ ចែកចា​យខ្សែ​អាត់សំឡេងនៃកា​រសន្ទនា​របស់ពួ​កគេ។​

សូម​បញ្ជាក់ថា​ ក្រៅពីកា​ត់ទោ​សឲ្យស្រ្តី​​ Baiq Nuril Maknun ជាប់គុ​ករយៈពេ​ល ៦ខែ តុលាការក៏​បានផា​កពិន័យ​ស្រ្តីនោះ ជាទឹក​ប្រាក់ចំនួន​ជិត ៣៥.៥២០ដុល្លាផង​ដែរ។ប្រភព៖ BBC៕អត្ថ​បទប្រែសម្រួ​លដោយ៖​ សុភ័ក្រ

spot_img
×